ទឹកចិត្តឪពុក..ៗៗ!! សាកគិតមើល ជាអំពើឃោរឃៅឬយ៉ាងណានោះសូម Share
ឥណ្ឌា៖ បុរសអាយុ 40 ឆ្នាំរូបនេះត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីកាសែតក្នុងស្រុកនៅក្នុងរដ្ឋ Uttar Pradesh បោះពុម្ពផ្សាយរូបថតដែលថតដោយអ្នកដំណើរ រយៈពេល 48ម៉ោង ប៉ុណ្ណោះ។
ប៉ូលិសនៅក្នុងប្រទេសឥណ្ឌាបានចោទប្រកាន់បុរសម្នាក់ដែលបានយកកូនស្រីអាយុ 8 ឆ្នាំរបស់គាត់ទៅសាលារៀនដោយចាប់ចងនៅលើម៉ូតូរបស់គាត់។
អ្នកឈរមើលចោទប្រកាន់បុរសនេះថាសាហាវឃោរឃៅណាស់ រឿងហេតុនេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីបានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីអប់រំក្មេងស្រីនៅក្នុងប្រទេសឥណ្ឌា ក្នុងការសិក្សា និងទៅសាលារៀន។
ប៉ូលីសបាននិយាយថា ឪពុក គាត់បានព្យាយាមបញ្ចុះបញ្ចូលក្មេងស្រីដែលជាកូនពៅរបស់គាត់ឱ្យទៅសាលារៀន ជាពិសេសចាប់តាំងពីនាងបានធ្វើតេស្តសរសេរ (ប្រឡងធ្លាក់) ធ្វើឲ្យនាងស្ទាក់ស្ទើរក្នុងការទៅសាលារៀន (ឬហៅថា ជំងឺបាក់ទឹកចិត្ត)។
ប៉ូលិសនិងមហាជនបានចោទប្រកាន់គាត់ (ឪពុក) ពីបទរំលោភសន្តិភាព និងសេរីភាពរបស់កុមារ អគ្គនាយកម៉ាស្ទ័រនៃប៉ូលីស Shailesh Pandey បានប្រាប់ BBC និងកាសែត The Times of India ពីសម្ដីរបស់ឪពុកក្មេងនេះថា កូនស្រីរបស់ខ្ញុំនឹងមិនស្លាប់ទេប្រសិនបើខ្ញុំនាំនាងទៅសាលារៀន ប៉ុន្តែនាងប្រាកដជាស្លាប់ប្រសិនបើនាងមិនបានសិក្សារៀនសូត្រទេនោះ។
នាយករដ្ឋមន្ត្រី Narendra Modi ថ្មីៗនេះបានបើកយុទ្ធនាការទាមទារឱ្យឪពុកម្តាយអប់រំកូនស្រីរបស់ពួកគេ ដោយវិធីសាស្ត្រផ្សេងៗពីនេះ។
អ្នកធ្វើយុទ្ធនាការបាននិយាយថា សាលារៀននៅតែជាក្តីសុបិន្តឆ្ងាយសម្រាប់ក្មេងស្រីជាច្រើន ជាពិសេសនៅតាមជនបទនៃប្រទេសឥណ្ឌា ហើយឪពុកម្តាយជាច្រើនត្រូវតែគិតថាវាមិនមែនចាំបាច់អប់រំកូនស្រីរបស់ពួកគេរបៀបនេះនោះទេ វិធីសាស្ត្រគឺត្រូវតែមានច្រើនជាងនេះ៕
Comments
Post a Comment