រឿងក្នុងចិត្តមួយចំនួន ដែល​បុរសៗចង់​ឱ្យ​មនុស្ស​ស្រីដឹង



​មនុស្ស​ស្រី​ប្រាថ្នា​ចង់​ឱ្យបុរស​បាន​ស្គាល់​ពួកនាង​កាន់​តែច្រើន ដើម្បី​កាន់​តែយល់​ច្បាស់​ពីពួក​នាង

តែ​ពេលនេះ​សូម្បី​តែបុរស​អាថ៌កំ​បាំង​បំផុត​ក៏ប្រាថ្នា​ចង់ឱ្យ​មនុស្ស​ស្រីយល់​ពីចិត្ត​ពួកគេ​ឱ្យ​បាន​ច្រើនដែរ។




ដោយសារបុរស និងស្ត្រីមាន​លក្ខណៈ​ចម្លែក​ខុសៗ​គ្នា ជួនកាល​វាអាច​ធ្វើឱ្យ​មាន​ការ​យល់​ច្រលំ​ពីគ្នា។ បុរសៗ​តែងតែ​ឆ្ងល់ថា ហេតុ​អ្វីបាន​ជាមនុស្ស​ស្រី​ចំណាយ​ពេល​តែង​ខ្លួនយូរ ហើយ​មនុស្ស​ស្រីវិញ​ឆ្ងល់ថា ហេតុអ្វី​បានជា​បុរសៗ​មិន​យល់ពី​អារម្មណ៍​របស់​ពួក​នាង។ ជាការ​ពិត​ណាស់ មនុស្ស​ស្រីជា​ច្រើន​មិនបាន​ដឹងទេ​ថា បុរសៗ​ចូល​ចិត្តឱ្យ​ពួកនាង​បបួល​ពួកគាត់​ដើរលេង។ ​បុរសៗ​ចូល​ចិត្តឱ្យ​មនុស្ស​ស្រី​បង្ហាញ​អារម្មណ៍​របស់​ពួកនាង​នៅកន្លែង​រ៉ូមែនទិច។



បុរសពិតជាអាចយំបានមែន
បុរសៗព្យាយាម​​លាក់​បាំង​អារម្មណ៍​របស់​ពួកគេ​នៅតាម​ទីសាធារណៈ ប៉ុន្តែ​ពួកគេ​ពិតជា​អាចយំ​នៅកន្លែង​ទីស្ងាត់​តែម្នាក់​ឯង ឬនៅ​ចំពោះមុខ​មិត្ត​ស្និទ្ធស្នាល​របស់​ពួកគេ។

ពួកគេក៏អាចឈឺចាប់ខ្លាំងដែរ

មនុស្សស្រីជាច្រើនគិតថា បុរសៗ​មិនសូវ​ជាមាន​អារម្មណ៍ ដូច្នេះ​ពួកគេ​មិនអាច​ចេះឈឺ​ចាប់​ឡើយ។ គិត​បែបនេះ​ខុស​ហើយ បុរសៗ​ពិតជា​អាច​ឈឺចាប់ ហើយ​មាន​អារម្មណ៍​ច្រើន​ជាង​មនុស្ស​ស្រីទៅ​ទៀត ថែម​ទាំង​ជាមូល​ហេតុ​ធ្វើឱ្យ​ពួគគេ​ត្រូវប្រើ​ពេល​វេលា​យូរបន្ទាប់​ពីខូចចិត្ត។

ពួកគេចូលចិត្តមើលរឿងសិច

បុរសៗ ៩៨% ចូលចិត្តការមើលរឿងសិច។ ជាការ​ពិត​ណាស់ ពួកគេ​មិន​ខ្វល់​ថាពួកគេ​ឋិតក្នុង​វ័យណា​ឡើយ​ ពេលខ្លះ​ដើម្បី​ធ្វើឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង ពួកគេ​មើល​រឿងសិច។




បុរសចូលចិត្តឱ្យមនុស្សស្រី​មាន​ទំនួល​ខុសត្រូវ
បុរសៗចូលចិត្តឱ្យមនុស្ស​ស្រី​គ្រប់គ្រង និង​ទំនួល​ខុសត្រូវ តែ​ចំពោះ​តែរឿង​លើគ្រែ​តែ​ប៉ុណ្ណោះ។ បុរស​ចង់ឱ្យ​នាង​ធ្វើតាម​ចំណង់​តណ្ហា​របស់នាង។

បុរសស្អប់ការចែករំលែកអាហារ

នៅពេលអ្នកញ៉ាំអាហារជាមួយ​គាត់ គាត់​នឹងមិន​សប្បាយ​ចិត្ត ប្រសិន​បើអ្នក​ចាប់​អាហារ​របស់​គាត់។ បុរស​ស្អប់ការ​ចែក​រំលែក​អាហារ​ណាស់ លុះត្រា​តែអ្នក​ជាមនុស្ស​ស្និទ្ធស្នាល​នឹងគាត់​បំផុត។

បុរសស្អប់ និងមិនចង់លឺពីបុរសៗដទៃ

សរសើរបុរសផ្សេងៗនៅចំពោះមុខ​គាត់ គាត់នឹង​ចាប់ផ្តើម​ខឹង។ បុរសៗ​មិនចង់​លឺពីការ​ពិត​របស់​បុរស​ដទៃ បើទោះ​បីជា​បុរស​ទាំងនោះ​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់អ្នក​ក៏ដោយ។

បុសៗស្អប់ការមករំខាន

ក្នុងពេលគាត់កំពុងលេងហ្គេម ​ឬអាន​សៀវភៅ ឬកំពុង​តែលេង​ជាមួយ​មិត្តភក្តិ, គាត់​ស្អប់​អ្នកណា​មករំខាន​ដល់គាត់។

ស្រីស្អាតមកគំរាមកំហែងដល់គាត់

ប្រសិនបើអ្នកជាស្រីស្អាតបំផុត ហើយ​មក​គំរាម​កំហែង​ដល់គាត់។ ប្រសិន​បើអ្នក​ក៏ជាមនុស្ស​ស្រីចិត្ត​អាក្រក់​ថែម​ទៀតនោះ គាត់​នឹង​ព្យាយាម​នៅឱ្យ​ឆ្ងាយ​ពីអ្នក។




ពួកគេខ្លាចការចាប់ផ្តើមសកម្មភាព​បង្កាត់​ភ្លើង​ស្នេហាមុន
បុរសមានអារម្មណ៍អៀន​ខ្មាស់​ខ្លាំងនៅ​ពេល​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​បង្កាត់​ភ្លើង​ស្នេហ៍​មុន។ សូម្បី​តែបុរស​សាច់​ដុំធំ​ក៏មាន​ភាព​តក់ស្លុត ហើយ​ញ័រដែរ។

បុរសៗចូលចិត្តអាហារ

ធ្វើអាហារដែលគាត់ចូលចិត្ត, បញ្ចុកគាត់ នោះគាត់​នឹង​ចាប់ផ្តើម​ស្រឡាញ់​អ្នក។ នេះជារឿង​មួយ​ដែល​បុរសៗ​ស្រឡាញ់​មនុស្ស​ស្រីដែល​ធ្វើ​អាហាររួច ហើយ​បញ្ចុកគាត់៕

Comments