
ភ្នំពេញ
៖ កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ គឺជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជាដៃគូចម្រៀងដ៏សាកសម ដែលអ្នកគាំទ្រពេញចិត្ត និងជាពិសេសនោះ អ្នកគាំទ្រក៏ចង់ឲ្យអ្នកទាំង២ ក្លាយជាគូស្នេហ៍ពិតប្រាកដ នៅខាងក្រៅឆាកផងដែរ។
យ៉ាងណាមិញ កាលពីយប់មិញនេះ ដៃគូចម្រៀងដ៏សាកសមមួយនេះ បានចេញបទចម្រៀងរួមគ្នាទៀតហើយ មានចំណងជើងថា «
ស្នេហាឆ្មាកណ្តុរ
» ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនតិចនោះទេ។
ក្នុងនោះដែរ សម្រាប់MVបទចម្រៀងមួយបទនេះ គេសង្កេតឃើញថាកាយវិការរបស់អ្នកទាំង២ កាន់តែស្វីតជាមួយគ្នាកាន់តែខ្លាំង ដល់ថ្នាក់លោក ឆន សុវណ្ណរាជ ហ៊ានថើបថ្ពាល់កញ្ញា ឱក សុគន្ធកញ្ញា ថែមទៀតផង ព្រោះថា ជារឿយៗ បើទោះបីថតឈុតឆាកស្នេហា ក៏ត្រូវបច្ចេកទេសថតជំនួយផងដែរ តែលើកនេះ ថើបផ្ទាល់ៗតែម្តង ៕
កុំឲ្យខាតពេលយូរ ចង់ដឹងMVបទថ្មីនេះ ស្វីតដល់កម្រិតណានោះ តោះទស្សនាវីដេអូខាងក្រោម៖

ឆន សុវណ្ណរាជ
ឱក សុគន្ធកញ្ញា
Comments
Post a Comment