ពិតជាឃោឃៅណាស់ ​! ក្មេងស្រីម្នាក់​ត្រូវ​សង្សារ​និងនាំ​បក្ខពួកមក​រំលោភ​បូក ហើយ​ក៍យក​ដងចប​ស៊ក​តាមទ្វាមាស​រហូតដល់​ស្លាប់​ !



ឥណ្ឌូនេស៊ីៈ នាងក្រមុំអាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវបានរកឃើញដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ដោយប្រដាប់ភេទរបស់នាង ត្រូវបានជនមិនស្គាល់មុខស៊កនឹងដងចបយ៉ាងឃោរឃៅបំផុត ។ សាកសពនារីរងគ្រោះដែលមានឈ្មោះ Enno Fariah ត្រូវបានមិត្តភក្តិ៣នាក់របស់នាង រកឃើញកាលពីថ្មីៗនេះ។




យោងតាមមិត្តភក្តិរបស់នាង, នារីរងគ្រោះគឺបានបាត់ខ្លួនចំនួន ៣ ថ្ងៃ ដោយពុំឃើញមកធ្វើការទេ ។ ដោយមានការងឿងឆ្ងល់ ពួកគេក៏បានសម្រេចទៅមើលដល់ផ្ទះរបស់នាង ។ ពេលទៅដល់ ពួកគេបានឃើញទ្វាផ្ទះរបស់នាងចាក់សោ ហើយពួកគេក៏គោះទ្វា ប៉ុន្តែ ពុំមាននរណាម្នាក់ឆ្លើយតបនោះទេ ។



ដោយមានការសង្ស័យកាន់តែខ្លាំង ពួកគេក៏វាយទម្លុះទ្វា និងឃើញ Fariah ដេកស្លាប់ក្នុងថ្លុកឈាម ដោយលើខ្លួនរបស់នាងមានអាវត្រូវបានលាត់បញ្ចេញសុដន់ និងប្រដាប់ភេទត្រូវបានស៊កនឹងដងចបគួរឲ្យអាសូរបំផុត ។ ប៉ូលីសនិយាយថា ដងចបដែលត្រូវបានស៊កចូលប្រដាប់ភេទរបស់នារីរងគ្រោះលិចរហូតផ្លែ គឺមានប្រវែង ៦០ សង់ទីម៉ែត្រ ។



ប៉ូលីសបន្តថា នារីរងគ្រោះត្រូវបានជនមិនស្គាល់មុខចាប់រំលោភ មុនពេលដងចបត្រូវស៊កចូលប្រដាប់ភេទរបស់នាង ។ ទោះជាយ៉ាងណា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ដែលម្នាក់ក្នុងចំណោមពួកវា គឺជាមិត្តភក្តិនារីរងគ្រោះ ។ ក្រោយស៊ើបអង្កេត, ប៉ូលីសសន្មត់ថា មិត្តប្រុសរបស់ Enno ដែលមានឈ្មោះថា Rahmat Alim អាយុ ១៥ ឆ្នាំ គឺអ្នកសម្លាប់នាង ព្រោះតែរូបគេខឹងនាងបដិសេធរួមភេទ ។ ពួកគេទាំងពីរបានស្គាល់គ្នាទើបបានរយៈពេល ១ ខែ ប៉ុណ្ណោះ ហើយសម្រេចចិត្តណាត់ជួបគ្នានៅក្នុងផ្ទះ នៅយប់ថ្ងៃព្រហ្បតិ៍ ។



នៅពេល Rahmat ស្នើសុំនាងរួមភេទ, នាងបានបដិសេធភ្លាមៗ ។ Rahmat បន្ទាប់មក ក៏បានចេញពីក្នុងផ្ទះពោរពេញដោយកំហឹង និងត្រលប់មកវិញ ជាមួយបុរស ៣ នាក់ និងចាប់ផ្តើមធ្វើសកម្មភាពផ្តួលនាងទៅកម្រាល ។











Comments