ថ្មីបាត់!! រិះគន់ខ្លាំងពេក អ្នកគ្រូពេទ្យម្នាក់នេះ ព្រលែងខ្លួនកាន់តែស៊ិចស៊ីខ្លាំងឡើង ដើម្បីបញ្ឈឺអ្នករិះគន់ ហើយបានបោះសំដីថា

កន្លងមកនេះ ថ្វីបើមានអ្នកគាំទ្រធ្វើការរិះគន់យ៉ាងណាក៏ដោយ ក៏គិលានុបដ្ឋាយិកាម្នាក់ឈ្មោះថា Carina Linn
មកពីតៃវ៉ាន់ មិនខ្វល់ឡើយ ថ្មីៗនេះ រូបថតស៊ែលហ្វីបែបសិចស៊ីរបស់នាង នៅតែហ៊ានបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក រូបភាពខ្លះព្រលែងខ្លួនម៉ាទំហឹង ថែមទាំងខមិន ផ្លែផ្កាទៅអ្នករិះគន់នាង ឡើងកប់ហ្មង ។


អ្នកគ្រូពេទ្យ Carina Linn មានជំនាញវិជ្ជាជីវៈថែរក្សាអ្នកជំងឺ អាយុ២៣ឆ្នាំម្នាក់នេះ បានចាប់ផ្តើមល្បីល្បាញសម្រាប់ការចែករំលែករូបថតដ៏សិចស៊ី ស្ទើរតែពុំគួរឲ្យជឿទាំងនេះ នៅលើបណ្តាញសង្គម បានប្រមូលអ្នកគាំទ្រចំនួន ១៨៦.០០០ នាក់នៅលើ អ៊ីនស្តាក្រាម បន្ទាប់ពីមានចំនួនត្រឹមតែ ៦៦សន្លឹកប៉ុណ្ណោះ ។


មិនយូរប៉ុន្មានដើម្បីបញ្ចប់រាល់ការរិះគន់ទាំងនេះ នាងក៏បានសរសេរសារតបវិញជាសារធារណៈថា «វិជ្ជាជីវៈរបស់ខ្ញុំ គឺនៅតែជាគិលានុបដ្ឋាយិកាពេញម៉ោងដូចមុន ។ ខ្ញុំមិនមែនជាតារាម៉ូឌែល ឬជាងថតរូបអីនោះទេ ហើយខ្ញុំក៏មិនថតរូបនេះ ព្រោះតែខ្ញុំចង់ល្បីនោះទេ ។ ក្នុងន័យនេះនាងចង់បញ្ជាក់ថា ក្រៅម៉ោងធ្វើការ តើគិលានុបដ្ឋាយិកា មិនអាចថតរូបសិចស៊ីបានទេ មែនទេ ? ខ្ញុំគឺខ្លួនខ្ញុំ ខ្ញុំធ្វើអ្វីៗក៏ដោយស្រេចតែខ្ញុំ ឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តទៅបានហើយ ។


ខ្ញុំពុំគិតថា ខ្ញុំមិនមែនអស្ចារ្យនោះទេ ។ ខ្ញុំគ្រាន់តែជាមនុស្សដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ហេតុនេះ អ្នកមិនគួរមានគំនិតណាមួយមិនល្អលើរូបខ្ញុំទៀតទៅ បានទេ!! ។ ចុងក្រោយ ចង់ប្រាប់ថា «កុំច្រណែននឹងខ្ញុំអី» ។ ជារៀងរាល់ថ្ងៃ Carina គឺជាគិលានុបដ្ឋាយិកា ដែលយកចិត្តទុកដាក់ និងថែរក្សាអ្នកជំងឺរបស់នាងនៅមន្ទីរពេទ្យ យ៉ាងមមាញឹក នៅក្នុងរដ្ឋធានីតៃប៉ិ ដែលជាកន្លែងដែលនាងធ្វើការ ។ តែទោះជាយ៉ាងណា នាង សរសេរថា ខ្ញុំសូមប្រាប់ថា ខ្ញុំបានចាកចេញពីមន្ទីរពេទ្យ Min-Sheng General Hospital អស់រយៈពេលជាយូរមកហើយ ៕




Comments
Post a Comment