ទស្សនិកជនដែលនិយមទស្សនារឿងចិនតែងតែងឿងឆ្ងល់ថាតើតារាស្រីល្បីៗដែលដើរតួជាដូនជី ពិតជាបានកោរសក់មែនឬយ៉ាង។ ហើយពួកគេបានលើកជាសំណួរថា បើមិនកោរសក់មែនទែនទេ តើគេប្រើបច្ចេកទេសអ្វីបានជាធ្វើឱ្យត្រងោលដូចមែនទែនយ៉ាងដូច្នេះ?
ជាការពិតគ្មានបច្ចេកវិជ្ជាឯណាពូកែជាបច្ចេកទេស Make-up នោះឡើយ នៅពេលនិយាយដល់ការច្នៃឱ្យចេញជាក្បាលត្រងោល។
នាង Fan Bingbing បាននិយាយជាសាធារណៈអំឡុងដំណើរការផលិតភាពយន្ត The Empress of China យ៉ាងដូច្នេះថា តួប្រុសជួនកាលពិតជាត្រូវកោរសក់មែនទែន ប៉ុន្តែតួស្រីគឺគេត្រូវការក្រុមបច្ចេកទេសវះកាត់ជំនួយក្នុងការតុបតែងដើម្បីជួយបង្កើតស្បែកក្បាលផ្លាស្ទិក ហើយសម្រាប់អ្នកដែលមានសក់វែង គឺត្រូវបង្ខំចិត្តចងគួចវាទៅក្រោយ។
នាងបានបញ្ជាក់ថា ស្បែកក្បាលសិប្បនិម្មិតនោះត្រូវបានផាត់ពណ៌តម្រូវតាមស្បែករបស់តារានីមួយៗយ៉ាងផ្ចិតផ្ចង់។ ហើយនាងបន្តថា ដើម្បីសម្រេចការតុបតែងជាត្រងោលទម្រាំរួចរាល់គឺប្រើពេលបួនទៅប្រាំម៉ោងឯណោះ។
Bingbing និយាយលេងសើចថា នាងចូលចិត្តសម្រស់ពេលក្បាលត្រងោល ព្រោះមើលទៅស្រស់ស្អាតណាស់។
គេសង្កេតឃើញថា តួចិនល្បីៗផ្សេងទៀតក៏មើលទៅស្រស់ស្អាតដែរ នៅពេលក្បាលត្រងោល ក្នុងនោះមាននាងត្រចៀកាំ (ចិនតៃវ៉ាន់) សម្តែងក្នុងរឿងបាល់ទាត់សៅលីង នៅដើមទសវត្សរ៍ ២០០០ ហើយតារាចិនដ៏ល្បីមួយរូបទៀតគឺនាង Lin Chi-ling ក៏ស្រស់ស្អាតមិនណយដែរពេលតុបតែងក្បាលត្រងោលល
ប្រភពអត្ថបទ KH-EMPIRE.COM
Comments
Post a Comment