ហេតុតែគេរកលុយបាន! ពេលស្ត្រេសម្ដងៗ សុខ ពិសី សុទ្ធតែដើរលេងឆ្លងប្រទេស



សុខ ពិសី

 កំពុងទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ប្រិយមិត្ត ពិសេសយុវវ័យ ។ ហើយថ្មីនេះៗ ក្រៅពីច្រៀង កញ្ញា ក៏មានមុខរបរលក់ផលិតផល ថែរក្សាសម្រស់នាំចូលពីបរទេស ទៀតផង។ 

ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ម្ចាស់បទ

«ចិត្តចង់មានស្នេហ៍»

 ម្នាក់នេះ កាន់តែមានភាព មមាញឹកខ្លាំង ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ  តាមរយៈ ការបង្ហាញវត្តមាននានា ក្នុងកម្មវិធី តូចធំជាច្រើន រាប់មិនអស់ ជាហេតុធ្វើឲ្យកញ្ញា រវល់សឹងរកពេលសម្រាកមិនបាន។

ប៉ុន្តែ ម្សិលមិញនេះ

 ពិសី

បានទុកចោលការងារទាំងអស់ ដោយធ្វើដំណើរ ឆ្លងប្រទេស ដើម្បីដើរកម្សាន្ត សម្រាកលំហែអារម្មណ៍ ពិសេសនឹងបាន កាត់ស្ត្រេស ជាច្រើន ដែលមានកន្លងមក ។ នេះបើតាមអ្វីដែល ពិសី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន។

យ៉ាងណាមិញ បើទោះជាកញ្ញា មិនបានបញ្ជាក់ថាទៅប្រទេសណា ជាមួយអ្នកណា ក៏ពិតមែន តែគ្រប់គ្នាអាច មើលដឹងថា តារាស្រី រូបនេះ អាចនឹងចំណាយលុយមិនតិចនោះឡើយ សម្រាប់រាល់ការធ្វើដំណើរកម្សាន្តលើកនេះ៕







ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្ញា សុខ ពិសី






ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី






ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី






ម្ចាស់បទ«ចិត្តចង់មានស្នេហ៍» កញ្្ា សុខ ពិសី







Comments