ក្រោយពេលមើលពីតម្លៃនិងមុខងារពិសេសរបស់ឡានមេដឹកនាំពិភពលោកទាំង៥រូបនេះហើយទើបដឹងថាអស្ចារ្យបំផុត



រថយន្ត​គឺ​ជា ​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ដ៏​ចាំបាច់ សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថា​ជន​សាមញ្ញ ឬ​ក៏​ថ្នាក់​ដឹក​នាំ​កំពូល​នោះ​ទេ។ យ៉ាង​ណា​មិញ តម្លៃ​និង​គុណភាព​របស់​រថយន្ត​នីមួយៗ​ អាច​ខុស​គ្នា ដោយ​អាស្រ័យ​ទៅ​លើ​​ឋានៈ និង​ទ្រព្យ​ធន​របស់​ម្ចាស់។ តួ​យ៉ាង រថយន្ត​របស់​ថ្នាក់​ដឹកនាំ​កំពូល​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា ហើយ​ជា​ពិសេស​នោះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ក៏​ដូចជា​ភាព​លម្អ​បែប​ប្រណីត​ជាដើម។

១) នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

យានជំនិះរបស់លោកគឺ Lexus LS 600h L Gurad តម្លៃ ៣០​ម៉ឺន​ដុល្លារ។រាល់​ពេល​ចុះ​ទស្សនកិច្ច នាយករដ្ឋមន្ត្រី​ជប៉ុន តែង​ប្រើប្រាស់​រថយន្ត Lexs LS 600h L ចំនួន ៤​គ្រឿង ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ការពារ​គ្រាប់​កាំភ្លើង។ រថយន្ត​នេះ ប្រើ​ម៉ាស៊ីន​សាំង V8 ចំណុះ ៤,៦​លីត្រ និង​កម្លាំង ៣៨៦​សេះ។




២) ប្រធានាធិបតី​ចិន Xi Jinping
យានជំនិះរបស់លោកគឺ​Hongqi L5 តម្លៃ ៨០​ម៉ឺន​ដុល្លារដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ ៨០​ម៉ឺន​ដុល្លារ រថយន្ត​ផលិត​ក្នុង​ស្រុក Hongqi L5 មាន​តែ​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ ឬ​មន្ត្រី​ជាន់​ខ្ពស់​ចិន​ប៉ុណ្ណោះ ដែល​អាច​ជិះ​វា​បាន។ Hongqi L5 មាន​ម៉ាស៊ីន V12 ចំណុះ ៦​លីត្រ និង​កម្លាំង ៤០៨​សេះ។




៣) ប្រធានាធិបតី​អាមេរិក Donald Trump
យានជំនិះរបស់លោកគឺ The Beast តម្លៃ ១,៥​លាន​ដុល្លារ។ រថយន្ត​ដែល​លោក Donald Trump ជិះ​រាល់​ថ្ងៃ​មាន​ម៉ាក Cadillac One ឬ​ហៅ​ថា The Beast តម្លៃ​ជា​មធ្យម ១,៥​លាន​ដុល្លារ។ រាល់​ពេល​ចេញ​ដំណើរ​ម្ដងៗ ប្រធានាធិបតី​អាមេរិក​តែង​មាន​រថយន្ត The Beast តាម​ហែហម​ប្រហែល ១២​គ្រឿង។ The Beast មាន​កម្រាស់​កញ្ចក់​ក្រាស់ ១២​សង់ទីម៉ែត្រ អាច​ការពារ​គ្រាប់​កាំភ្លើង និង​អាវុធ​គីមី។




៤) ប្រធានាធិបតី​កូរ៉េខាងត្បូង លោកKim Jung Un
យានជំនិះរបស់លោកគឺ Mercedes S600 Pullman Guard តម្លៃ ១,៥៧​លាន​ដុល្លារ។រថយន្ត​របស់​លោកអាច​ការពារ​គ្រាប់​កាំភ្លើង ហើយ​ខាង​ក្នុង​មាន​កន្លែង​អង្គុយ​ចំនួន ៦។ S600 Pullman ចេញ​លក់​ដំបូង​នៅ​ឆ្នាំ​២០០៨ ហើយ​តម្លៃ​បច្ចុប្បន្ន​ប្រមាណ ១,៥៧​លាន​ដុល្លារ។




៥) ស្ដេច​ព្រុយណេ Hassanal Bolkiah
យានជំនិះរបស់លោកគឺRolls Royce ស្រោប​ដោយ​មាស​សុទ្ធ​តម្លៃ ១៤​លាន​ដុល្លារ។ព្រះ​ចៅ Hassanal Bolkiah ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា អ្នក​ស្រឡាញ់​រថយន្ត​ខ្លាំង​បំផុត។ ព្រះ​អង្គ មាន​រថយន្ត​ផ្ទាល់​ខ្លួន​ចំនួន​ជាង ៥​ពាន់​គ្រឿង ដែល​ច្រើន​ជាង​គេ​បង្អស់​​នៅ​លើ​ពិភពលោក។ តម្លៃ​សរុប​នៃ​រថយន្ត​ទាំង​នោះ​ប្រមាណ ៣០០​លាន​ដុល្លារ។រថយន្ត​ដែល​ស្ដេច​ព្រុយណេ​ចូល​ចិត្ត​ជិះ​ជាង​គេ​គឺ Rolls Royce Silver Spur II ស្រោប​ដោយ​សុទ្ធ មាន​តម្លៃ ១៤​លាន​ដុល្លារ៕




សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ។

Comments