
ប៉ារីស៖
ផ្ទះបនមួយកន្លែងស្ថិតនៅទីក្រុងប៉ារីស ត្រូវបានបើកឲ្យដំណើរការ នូវសេវាកម្មតុក្កតាបម្រើផ្លូវភេទ ដំបូងគេបង្អស់នៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ។
បនស្រីខាងលើ ត្រូវបានផ្តួចផ្តើមឡើង ពីសំណាក់ពិធីកររបស់កម្មវិធីទូរទស្សន៍ Spuiten en Slikken ជាកម្មវិធីមួយ ដែលនិយាយទាក់ទងទៅនឹងជីវិតផ្លូវភេទ។

ផ្ទះបននេះ ចែកចេញជាច្រើនបន្ទប់ និងបំពាក់ដោយតុក្កតាបម្រើសេវាផ្លូវភេទ ដែលផលិតចេញពីស៊ីលីកូន ចំនួនបួនប្រភេទសម្រាប់ជ្រើសរើស មានរូបរាង ទំហំ និងពណ៌សម្បុរខុសៗគ្នា។

រីឯតម្លៃវិញ ភ្ញៀវនីមួយៗត្រូវចំណាយថវិកាចំនួន ៣០ អឺរ៉ូ ឬប្រមាណជា ៣៧ ដុល្លារអាមេរិក ដើម្បីរីករាយកម្សាន្តជាមួយនឹងតុក្កតាបម្រើផ្លូវភេទមួយក្នុងចំណោមនោះ។
គួរឲ្យដឹងថា សន្ទុះនៃការប្រើប្រាស់តុក្កតាបម្រើផ្លូវភេទ បានកើនឡើងគួរឲ្យកត់សំគាល់ នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែង បនស្រី និងក្លឹបកម្សាន្តនានា ដែលបើកឲ្យមានសេវាកម្មតុក្កតាបម្រើផ្លូវភេទ បាននិងកំពុងកើនឡើងជាលំដាប់ ដូចជានៅចក្រភពអង់គ្លេសក្នុងរយៈពេលថ្មីៗនេះ និងនៅសង្កាត់ភ្លើងពណ៌ទីក្រុង អាំស្ទែដាំ នៃប្រទេសហូឡង់ជាដើម។ ក្រៅពីនេះ គេថែមទាំងឃើញមាននៅប្រទេសអេស្ប៉ាញ អូទ្រីស និងអាល្លឺម៉ង់ផងដែរ។

Comments
Post a Comment