មិនដែលដឹងសោះថា ទឹកឃ្មុំ ប្រេងអូលីវ និង ម្សៅឈើអែម មានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹម និងផ្ដល់សំណើមដល់ស្បែកក្បាល ទប់ស្កាត់ និងបញ្ឈប់ដំណើរការជ្រុះសក់ និងកាត់បន្ថយបញ្ហាសក់បែកចុង ជួយសម្អាតស្បែកក្បាល និងកម្ចាត់អង្គែចេញពីស្បែកក្បាល ដ៏មានប្រសិទ្ធភាពយ៉ាងនេះសោះ

ទឹកឃ្មុំ និងម្សៅដើមឈើអែម គឺជាគ្រឿងផ្សំមានលក្ខណៈសម្បត្តិល្អបំផុត ក្នុងការព្យាបាលទទួលបានលទ្ធផលខ្ពស់ និងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងប្រសើរនៅពេលបានប្រើវា។ គ្រឿងផ្សំទាំងពីរនេះ គឺមានប្រយោជន៍និងមានផលប្រយោជន៍សម្រាប់សុខភាពទូទៅរបស់អ្នក, រួមបញ្ចូលទាំងសុខភាពសក់របស់អ្នកផងដែរ។ ដូច្នេះប្រសិនបើអ្នកបានអនុវត្តរបាំងសក់ច្នៃនេះនៅលើសក់របស់អ្នក អ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារលទ្ធផលរបស់វា។ សក់របស់អ្នកនឹងក្លាយទៅជាក្រាស់រឹមមាំ និងភ្លឺរលោង។

ម៉ាសសក់ច្នៃពីម្សៅឈើអែម និងទឹកឃ្មុំនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹម និងផ្ដល់សំណើមដល់ស្បែកក្បាលរបស់អ្នក, វានឹងទប់ស្កាត់ និងបញ្ឈប់ដំណើរការជ្រុះសក់, វាជួយកាត់បន្ថយបញ្ហាសក់បែកចុង, ជួយសម្អាតស្បែកក្បាល និងកម្ចាត់អង្គែចេញពីស្បែកក្បាលផងដែរ។ ដោយសារតែសមត្ថភាពរបស់វាដើម្បីបង្កើនដំណើរចលនាឈាម, ម្សៅដើមឈើអែម ជាធាតុផ្សំសកម្មនៅក្នុងរបាំងសក់ ដើម្បីបង្កើនល្បើនកំណើនសក់, ផ្ដល់ឱ្យពួកគេមានពន្លឺដូចធម្មជាតិ និងភាពរលោងធ្វើឱ្យប្រសើរឡើងនូវការបត់បែន និងបន្ថែមទំហំដល់សក់។ យើងអាចនិយាយបានថា ម្សៅដើមឈើអែមមានលក្ខណៈសម្បតិ្តប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពល និងមានប្រយោជន៍ខ្លាំងណាស់ ក្នុងការការពារសក់របស់អ្នកពីឥទ្ធិពលអវិជ្ជមាននៃលក្ខខណ្ឌខាងក្រៅ, ការស្ត្រេស, ពន្លឺកាំរស្មីអុលត្រា UV និងសីតុណ្ហភាពទាប -ល-។ អ្នកពិតជាគួរព្យាយាមជាមួយរបាំងសក់ច្នៃនេះ។ វាត្រូវបានផ្ដល់អនុសាសន៍សម្រាប់អ្នកមានបញ្ហាសក់ទន់ខ្សោយ, សក់មិនរឹងមាំ, ស្ដើង និងផុយ។ សំណងសក់ស្ដើង គឺជាការសាមញ្ញណាស់ និងងាយស្រួលក្នុងការរៀបចំ, ដោយគ្រាន់តែអនុវត្តតាមការណែនាំសាមញ្ញនេះ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ។

គ្រឿងផ្សំ៖
ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ (cinnamon)ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
ប្រេងអូលីវ កន្លះកូនពែង
ការណែនាំ៖
ដំបូងអ្នកត្រូវចាក់ប្រេងអូលីវ កន្លះកូនពែង ចូលទៅក្នុងកូនឆ្នាំងតូចមួយ ហើយដាក់វានៅលើកំដៅក្ដៅល្មម។ សូមប្រាកដថា អ្នកបានប្រើកម្ដៅទៅលើប្រេងអូលីវជាមួយសីតុណ្ហភាពមិនក្ដៅមិនត្រជាក់ គ្រាន់តែប្រេងអូលីវចាប់ផ្ដើមឡើងកំដៅឧណ្ឌៗបិទវាភ្លាម។ បន្ទាប់មក, អ្នកត្រូវចាក់ប្រេងអូលីវនេះចូលទៅក្នុងចានមួយ។ បន្ថែមម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុងប្រេងអូលីវនេះ។ កូរល្បាយនេះឱ្យបានល្អជាមួយស្លាព្រា។
Comments
Post a Comment