
មុនពេលយើងចាប់ផ្តើមរួមភេទ យើងតែងតែតក់ក្រហល់ចង់ដឹងពីអារម្មណ៍ពេលនោះ ។
មេរៀនក្នុងជីវិតមិនមែនគ្រប់យ៉ាងសុទ្ធតែមានក្តីសុខទាំងអស់ទេក្រោយពេលរួមរ័ក្សរួច ។ ខាងក្រោមនេះជារឿងរ៉ាវខ្លះៗអាចកើតឡើងក្រោយប្រព្រឹត្តិរឿងលើគ្រែ៖

ក្រហាយ និងរមាស់ពេលនោម
ក្រោយរួមភេទរួច ស្ត្រីជាច្រើនតែងតែជួបនឹងអាការៈក្រហាយ និងរមាស់ពេលនោម ។ ត្រូវចាំថា ប្រហោងទ្វារមាស និងបង្ហួរនោមអាចនឹងរលាកដោយសារការកកិតនៃស្រោមអនាម័យ លិង្គ ឬទឹករំអិលខ្លួនឯង។ វានឹងបាត់ទៅវិញក្រោយរយៈពេល២-៣ម៉ោងទៅ២-៣ថ្ងៃ ។

ត្រូវការចូលបន្ទប់ទឹក
ក្នុងពេលសម្រុកចូលទ្វារមាស លិង្គអាចជម្រុញដល់ឆ្តេញ ។ នេះបណ្តាលឱ្យអ្នកឈឺនោម ។ ហើយវាក៏អាស្រ័យលើការប្រើក្បាច់សិចរបស់អ្នកទាំង២ និងផលប៉ះពាល់ដល់អារម្មណ៍ស្ត្រី ។

ចេញឈាមតិចៗ
ស្ត្រី១/១០ជួបនឹងអាការៈចេញឈាមតិចៗតាមទ្វារមាសក្រោយពេលរួមភេទ ។ តាមធម្មតាវានឹងប្រសើរឡើងវិញក្រោយរយៈពេល១-២ថ្ងៃ ។ យើងទាំងអស់គ្នាក៏ដឹងហើយថា បញ្ហានេះអាចកើតឡើងពេលរួមភេទដំបូង តែវាក៏អាចកើតឡើងនៅពេលក្រោយផងដែរ ។

Comments
Post a Comment