ខេត្តបុរីរ៉ាំប្រទេសថៃ៖ពិតជាតេរិច្ឆានរកអ្វីប្រៀបផ្ទឹមគ្មាន ឪពុកមាអាយុ៤៥ឆ្នំាបានចាប់រំលោភក្មួយស្រីបង្កើតតំាងពីអាយុ៦ឆ្នាំមកទល់នាងអាយុ១០ឆ្នាំហើយទើបតែបែកការណ៏ក្រោយពេលឪពុកម្តាយក្មេងជនរងគ្រោះដោយសារឃើញកូនស្រីមានសភាពស្លេកស្លាំងខុសពីធម្មតាក្រោយពីមកពីលេងផ្ទះជនសង្ស័យ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាខ្លួន បានបបួលក្មេងស្រីរងគ្រោះ ទៅជី
ទំពាំង ក្រោយមកខ្លួនបានប្រាប់ឱ្យនាងស្រាតខោចេញ ពេលនោះនាងមិនព្រមធ្វើតាម ជននោះបានចាប់នាងស្រាតខោអាវ ហើយផ្តួលដីរំលោភរហូតបានសម្រេច២ដង។
ក្មេងស្រីរងគ្រោះបានប្រាប់ថា ជនសង្ស័យតែងតែល្បួងខ្លួន និងធ្វើបាបរូបរាងកាយតំាងពីខ្លួនមាន
អាយុ៦ឆ្នាំ មកទល់នាងអាយុ១០ឆ្នាំ ដោយសារក្លាចការគំរៀមនាងមិនបានប្រាប់ឪពុកម្តាយទេ។
។ គួរបញ្ជាក់ថា ជនសង្ស័យត្រូវជាពូ និងជាជនញៀនគ្រឿនញៀនទៀតផងព្រោះឃាត់ខ្លួនឆែកឃើញឧបករណ៍សេពគ្រឿងញៀន ។
Comments
Post a Comment