នីឡាប្រកាសក្តែងៗថាបុរសម្នាក់ដែលឧស្សាហ៍ស្និទ្ធស្នាលជាមួយនាងគ្រាន់ជាមិត្តតែបែរហៅគ្នាសុទ្ធតែពាក្យបែបនេះ



ភ្នំពេញ៖

តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព

នីឡា

កាន់តែបង្កើតភាពស្និទ្ធស្នាលជាមួយនឹងមិត្តរបស់នាង ដែលត្រូវបានអ្នកគាំទ្រជាច្រើន គិតថាពួកគេគឺជាសង្សារនឹងគ្នានោះ។

មិនបានប៉ុន្មានផង តារារូបនេះ ក៏ច្រាននូវពាក្យសម្តីដែលអ្នកគាំទ្រ ក៏ដូចជាសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីទំនាក់ទំនងយ៉ាងស្អិតរមួតរបស់តារារូបនេះ ថានាងនឹងបុរសម្នាក់នោះ គ្រាន់តែជាមិត្តភក្តិជាមួយគ្នាប៉ុណ្ណោះ ក៏ប៉ុន្តែ តាមរយៈបណ្តាញសង្គមអ៊ីនស្តារក្រាម តែងតែឃើញតារារូបនេះ បញ្ចេញភាពស្និទ្ធស្នាលជាមួយគ្នាជានិច្ច។

ជាក់ស្តែង កាលពីថ្មីៗនេះដែរ តារារូបនេះ និងបុរសដែលថាជាមិត្តរបស់នាង មានដំណើរកម្សាន្តជារួមគ្នា ជាមួយនឹងមិត្តប៉ុន្មាននាក់ទៀត ដោយនៅក្នុងនោះពួកគេក៏បានបង្កើតវីដេអូមួយ ដែលមើលទៅពិតជាមានភាពសប្បាយរីករាយមែនទែន។

តែអ្វីដែលពិសេសនោះគឺ

នីឡា

និងមិត្តប្រុសរបស់នាងបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាមិនធម្មតា និងខាងប្រុស ហៅនាង សុទ្ធតែ«ប្រពន្ធ» ទៀត មើលទៅហាក់ដូចជាលើសពីមិត្តយ៉ាងដូច្នោះ ស្របពេលដែលតារារូបនេះថាជាមិត្តនឹងគ្នាប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក្តី ក៏មិនទាន់ដឹងថាទំទាក់ទំនងរបស់តារាវ័យក្មេង និងមិត្តរបស់នាងថាអាចនឹងលើសពីមិត្តឫក៏យ៉ាងណានោះទេ ព្រោះតែសាមីខ្លួនមិនទាន់បញ្ជាក់ការពិតនៅឡើយ ខណៈពេលដែលទំនាក់ទំនង ពួកគេកំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ដឹង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 







តារាកំប្លែងដ៏មានប្រជាប្រិយភាព នីឡា






តារាកំប្លែងដ៏មានប្រជាប្រិយភាព នីឡា






នីឡា ពេលដើរលេងជាមួយមិត្តភក្តិ






ភាពស្និទ្ធស្នាលរបស់ នីឡា ពេលដើរលេងជាមួយមិត្តភក្តិ






ភាពស្និទ្ធស្នាលរបស់ នីឡា ពេលដើរលេងជាមួយមិត្តភក្តិ






ភាពស្និទ្ធស្នាលរបស់ នីឡា ពេលដើរលេងជាមួយមិត្តភក្តិ






ភាពស្និទ្ធស្នាលរបស់ នីឡា ពេលដើរលេងជាមួយមិត្តភក្តិ







Comments