គួរឲ្យខ្លាចណាស់..! លើ​ពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែ​ ១៧០០០​គ្រាប់​ ក្នុង​មួយ​គ្រាប់​មាន​កម្លាំង​ផ្ទុះរហូតដល់…… (អានបន្ត)



អាវុធ នុយក្លេអ៊ែ គឺជា អាវុធ ប្រល័យ លោក ដ៏ សាហាវ បំផុត ហើយ កម្រ នឹងមាន ប្រទេស មហាអំណាច ពិភពលោក ណាមួយ ប្រើ ប្រាស់ វា ឡើយ នៅក្នុង សង្គ្រាម ជាតិ សាសន៍ ។ តាម ធម្មតា អាវុធ មួយ នេះ មាន ទម្ងន់ ប្រហែលជា ១១០០ គីឡូក្រាម ប៉ុណ្ណោះ ប៉ុន្តែកម្លាំង បំផ្ទុះ របស់ វា វិញ មាន រហូតដល់ ១.២ លាន តោន ឯណោះ ។ វត្ថុធាតុដើម សំខាន់បំផុត ក្នុងការ ផលិត អាវុធ នេះ ឡើង គឺ លោហៈធាតុ អ៊ុយ រ៉ា ញ៉ូ ម និង ភ្លុ យ តូ នី ត្យូ ម ។




ទោះបី អាវុធ ប្រល័យ លោក មាន ទំហំ មិនសូវ ធំ យ៉ាងណាក៏ដោយ ប៉ុន្តែ វា អាច បំផ្លាញ ទីក្រុង ទាំងមូល បាន ដោយសារ កម្លាំង ផ្ទុះ ដ៏ ខ្លាំង មហិមា របស់ អាវុធ មួយ នេះ ។ អាវុធ នុយក្លេអ៊ែ ២ គ្រាប់ ប៉ុណ្ណោះ ត្រូវបាន គេ ប្រើប្រាស់ ក្នុង បុព្វហេតុ សង្គ្រាម ដោយ សហរដ្ឋអាមេរិក នៅ ដំណាច់ សង្គ្រាមលោកលើកទី ២ ។
 

នៅ ថ្ងៃទី ៦ សីហា ឆ្នាំ ១៩៤៥ អាវុធ ប្រល័យ លោក ឈ្មោះ "Little Boy" ត្រូវបាន គេ ទម្លាក់ ដោយ យន្តហោះ ចម្បាំង Enola Gay នៅ ទីក្រុង ហ៊ី រ៉ូ ស៊ី ម៉ា របស់ ប្រទេស ជប៉ុន ហើយ រយៈពេល ៣ ថ្ងៃ ក្រោយមក អាវុធ ប្រល័យ លោក ឈ្មោះ "Fat Man" ត្រូវបាន គេ ទម្លាក់ ១ គ្រាប់ ទៀត នៅ ទីក្រុង ណាហ្គា សា គី របស់ ប្រទេស ជប៉ុន ។ ការផ្ទុះអាវុធ បរមាណូ ទាំង ២ លើក នេះ បាន បណ្តាល ឱ្យ ប្រជាជន ជប៉ុន ស្លាប់បាត់ បង់ជីវិត ប្រមាណ ជា ២០ ម៉ឺន នាក់ ដែល ភាគច្រើន នៃ ពួកគេ សុទ្ធសឹង ជា ជន ស៊ីវិល ស្លូតត្រង់ ។




គិត ចាប់តាំងពី អាវុធ នុយក្លេអ៊ែ ត្រូវបាន គេ ទម្លាក់ នៅ ប្រទេស ជប៉ុន មក អាវុធ មហា ប្រល័យ បែបនេះ លែងមាន អ្នកយក មកប្រើប្រាស់ នៅក្នុង សង្គ្រាម ទៀតហើយ ពោលគឺ គ្រាន់តែ បាញ់ សាកល្បង ដើម្បី ចង់ដឹង ពី អានុភាព របស់ វា ប៉ុណ្ណោះ ។ ប្រទេស តិចតួច បំផុត ដែលមាន អាវុធ ប្រល័យ លោក បែបនេះ ក្នុងនោះ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ា គី ស្ថាន និង កូរ៉េខាងជើង ហើយ បើ តាម ព័ត៌មាន ពី សហព័ន្ធ ក្រុម អ្នកវិទ្យាសាស្ត្រ អាមេរិក បានធ្វើការ ប៉ាន់ស្មាន ថា មាន អាវុធ នុយគ្លេអ៊ែរ ប្រហែល ១៧.០០០ គ្រាប់ នៅ ទូទាំង ពិភពលោក ក្នុងនោះ មាន ៤៣០០ គ្រាប់ បានរៀបចំ រួចជាស្រេច សម្រាប់ ការប្រើប្រាស់ ។



































សង្គ្រាម នុយក្លេអ៊ែ
 

យុទ្ធសាស្ត្រ នៃ សង្គ្រាម នុយក្លេអ៊ែ គឺជា គោលនយោបាយ មួយ ដើម្បី ការពារ ឬ ប្រឆាំង នឹង សង្គ្រាម នុយក្លេអ៊ែ ។ គោលនយោបាយ មួយ នេះ គឺ ដើម្បី ការពារ ការវាយប្រហារ ដោយ សព្វាវុធ នុយគ្លេអ៊ែរ ពី ប្រទេសមួយ ផ្សេងទៀត ដែលជា សត្រូវ គឺ តាមរយៈ ការគំរាមកំហែង ចង់ សង សឹក ដោយ អាវុធ នុយក្លេអ៊ែ ញ ដែល យុទ្ធ សាស្ត្រ មួយ នេះ គេ ហៅថា " ការខ្លាច ញញើត អាវុធ នុយក្លេអ៊ែ " ។




















គោលដៅ នៃ យុទ្ធសាស្ត្រ នេះ គឺ ដើម្បី ការពារ លទ្ធភាព នៃ ការ វាយបក មកវិញ របស់ ប្រទេស ដែល ជាប ច្ច មិត្ត និង លទ្ធភាព ដែល អាច បំផ្លាញ កម្លាំង នុយគ្លេអ៊ែរ របស់ ប្រទេស សត្រូវ បាន មុន ។ យុទ្ធសាស្ត្រ នេះដែរ រួមមាន ការប្រើប្រាស់ គ្រាប់ មី ស៊ី ល ការពារ គឺជា អាវុធ ដែល គេ ប្រើប្រាស់ ដើម្បី បាញ់ កម្ទេចចោល អាវុធ នុយក្លេអ៊ែ មុនពេល វា ធ្លាក់ ដល់ ដី ឬ ការអនុវត្តន៍ វិធានការ ការពារ ជន ស៊ីវិល តាមរយៈ ការប្រើប្រាស់ ប្រព័ន្ធ ប្រកាសអាសន្ន ដើម្បី ជម្លៀស ប្រជាពលរដ្ឋ ទៅកាន់ តំបន់ មាន សុ វត្តិភាព ។



សូម បញ្ជាក់ដែរថា អាវុធ ដែល គេ បាន ឌី ហ្សា ញ ឡើង ដើម្បី គំរាមកំហែង ដល់ អាយុ ជីវ តិ របស់ ប្រជាពលរដ្ឋ ទ្រង់ទ្រាយ ធំ ឬ ដើម្បី ធ្វើឱ្យ សង្គ្រាម កាន់តែ ធ្ងន់ធ្ងរ ឡើង នោះ មានឈ្មោះ ថា ជា " អាវុធ យុទ្ធសាស្ត្រ " រីឯ អាវុធ ដែល គេ ឌី ហ្សា ញ ឡើង សម្រាប់ ប្រើ ប្រាស់ តែ នៅលើ សមរភូមិ សង្គ្រាម នោះ មាន ឈ្មោះថា " អាវុធ កល យុទ្ធ "៕



































































































Comments