
កសិករម្នាក់នៅរដ្ឋ Missouri អាមេរិក ពិតជាមានសំណាងត្រឹម…មួយរាត្រីប៉ុណ្ណោះ ។
ថ្មអាចម៌ផ្កាយដែលលោករើសបានដោយ
ចៃដន្យ បើសម្លឹងមើលពីក្រៅ វាពុំខុសប្លែកអ្វីនឹងថ្មធម្មតាទេ ។ វាជាបំណែកមួយនៃដុំអាចម៌ផ្កាយ ធ្លាក់មកពីភពដទៃ ហើយហោះចូលស្រទាប់បរិយាកាស ត្រូវឆេះអស់មួយផ្នែក ទើបធ្លាក់ដល់ផែនដី ។

ពិតជាមានមនុស្សដែលធ្លាប់ប្រទះឃើញវា តែគេពុំគិតថាវាមានតម្លៃថ្លៃកប់ពពកបែបនេះទេ ។
អ្វីៗនៅពីក្នុងនោះ បានធ្វើឲ្យគេស្រឡាំងកាំងគ្រប់គ្នា ព្រោះវាថ្លាឈ្វេង លាយឡំនឹងពណ៌គ្រប់យ៉ាង ដែលក្រោយពេលច្នៃសំបករបស់វាចេញ ក្លាយជាវត្តុដ៏មានតម្លៃ… ។
ថ្វីត្បិតតែបំណែកអាចម៌ផ្កាយនេះវាពុំធំ ដោយមានទម្ងន់ប្រមាណ ១៦,៨ គីឡូ តែកសិកររូបនេះលក់វាបានដល់ទៅ ៨០០.០០០ ដុល្លារ ឯណោះ ។
ពិតដូចគេថាមែន! សំណាងរបស់មនុស្សមើលពុំឃើញទេ!


Comments
Post a Comment