
មុននឹងចង់ អ្នកត្រូវដឹងថា ការនៅពីលើ ទាមទារទំនុកចិត្តលើខ្លួនឯងខ្ពស់ ហើយត្រូវការកម្លាំងគ្រប់គ្រាន់ដែរ។ ការនៅពីលើ មានន័យថា ស្ត្រី ជាអ្នកដឹកនាំ ជាអ្នកនាំផ្លូវ ដូច្នេះ បើអ្នកមិនចេះច្បាស់ ចូរកុំចង់សាកល្បងឲ្យសោះ ពីព្រោះ បើមានកំហុសឆ្គង នោះអារម្មណ៍របស់អ្នកទាំងពីរ នឹងត្រូវកាត់បន្ថយ ហើយភាពស្រណុកសុខស្រួល ក៏ទៅតាមនោះដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំនឹងណែនាំអ្នក នូវគន្លឹះ និងវិធីសាស្ត្រមួយចំនួន ដែលអ្នកគួរតែសាកល្បងគិតជាមុនសិន ប្រសិនបើអ្នកពិតជាចង់ នៅពីលើដៃគូរបស់អ្នកមែន។ពេលអ្នកនៅពីលើ ភាគីបុរសច្បាស់ជាដឹងថា ត្រូវធ្វើអ្វី និងជួយអ្នកលើចំណុចណាខ្លះហើយ ដូច្នេះ អ្នកមិនចាំបាច់បារម្ភច្រើនពេកនោះទេ។ ប៉ុន្តែ អ្នកត្រូវធ្វើឲ្យដៃគូរបស់អ្នក មានអារម្មណ៍ដូចជាគេ នៅពីលើអ្នកអញ្ចឹង គឺទទួលបានភាពសុខស្រួលដូចគ្នា។

រឿងដែលអ្នកត្រូវគិត ពេលនៅពីលើ
១ វាអស់កម្លាំងជាងនៅពីក្រោម
ការអង្គុយពីលើដៃគូរបស់អ្នក ទាមទារឲ្យអ្នកបញ្ចេញសកម្មភាពរស់រវើក និងរហូតតែម្តង ដូច្នេះ បើអ្នកមិនសូវមានកម្លាំងទេ អ្នកសាកល្បងស្ទីលនេះ តែប៉ុន្មាននាទីទៅ គឺបានហើយ។
២ ចងសក់
ក្នុងរឿងអាសអាភាស អ្នកប្រហែលជាឃើញតួស្រីទម្លាក់សក់ ហើយពួកគេរីករាយ នឹងសកម្មភាពបែបនេះ ប៉ុន្តែ ក្នុងជីវិតជាក់ស្តែងវិញ សក់របស់អ្នក ពិតជាទើស និងរំខាន ដល់អារម្មណ៍របស់មនុស្សប្រុសណាស់ ដូច្នេះ ពេលអ្នកនៅពីលើ ដាច់ខាត ត្រូវចងសក់។

៣ កុំលឿនពេក
សន្សឹមៗកុំបំបោល! ពីព្រោះ វាងាយនឹងធ្វើឲ្យអ្នក ឆាប់អស់កម្លាំង ហើយមិនអាចបន្តដំណើរ ទៅមុខទៀតបានឡើយ។ ជីវិតសិចដែលល្អ គឺទំនាក់ទំនងអារម្មណ៍ និងការយល់ចិត្តគ្នា របស់ដៃគូទាំងពីរ ថាពេលណា ត្រូវធ្វើនេះ ពេលណា ត្រូវធ្វើនោះ។
៤ ដាស់អារម្មណ៍សិន ពេលអ្នកនៅពីលើ មិនសម្រុកចូលតែម្តងទេ
ពេលអ្នកនៅពីលើ អ្នកក៏អាចបបោសអង្អែល ថើប និងធ្វើអ្វីផ្សេងៗទៀតផងដែរ មុននឹងចូលទៅដល់ចំណុចសំខាន់។

៥ មុនឡើងពីលើ ត្រូវផ្តល់សញ្ញាឲ្យដៃគូរបស់អ្នកដឹងផង
ទំនាក់ទំនងល្អ នឹងធ្វើឲ្យដំណើរការរបស់អ្នក កាន់តែរលូនទៅមុខ។ ការផ្តល់សញ្ជា ជារឿងចាំបាច់ ដើម្បីសម្រួលដល់ប្រសិទ្ធភាព នៃការងារនៅលើគ្រែ៕
ការឆ្លើយតបសកម្មភាពផ្លូវភេទរបស់ស្ត្រី
តើស្ត្រីទាំងអស់សុទ្ធតែមានអារម្មណ៍ផ្លូវភេទដូចគ្នាទាំងអស់មែនទេ? ទេមិនដូចគ្នាទេ។ តាមការពិត ពួកគេមានចំណង់ផ្លូវភេទខុសៗគ្នាយ៉ាងខ្លាំង។អ្នកខ្លះមិនដែលមានអារម្មណ៍ទាល់តែសោះទៅលើការរួមភេទ ចំនែកឯខ្លះទៀតបែរជាមានតណ្ហាអំពីវាយ៉ាងខ្លាំងទៅវិញ។ប៉ុន្តែការប្រែប្រួលមួយដែលច្បាស់លាស់បានកើតឡើងចំពោះស្ត្រីដែលមានអាយុខ្ទង់ ៥០ឆ្នាំ។ បើយើងត្រឡប់ទៅពាក់កណ្តាលសតវត្សរ៍២០វិញ ជាទូទៅគ្រួពេទ្យមានអារម្មណ៍ថា ស្ត្រីភាគច្រើនគឺមិនចេះចាប់អារម្មណ៍ខាងផ្លូវភេទយ៉ាងខ្លាំង ហើយមានតែស្ត្រីតែតិចតួចប៉ុណ្ណោះដែលសាទរទៅលើរឿងសិច។
ក្នុងសតវត្សន៍ទី២១ អ្វីៗទាំងនោះបានប្រែប្រួលអស់ទៅហើយ។ ថ្ងៃនេះ វាត្រូវបានធានាយ៉ាងធំធេងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈជាច្រើនថាស្ត្រីភាគច្រើនគឺងាយនឹងត្រូវបានទទួលភាពស្រើបស្រាលណាស់តាមរយៈការភ្ញោចអោយមានអារម្មណ៍ភេទហើយមានតែមួយភាគតូចប៉ុណ្ណោះដែលមិនសូវមានអារម្មណ៍លើការរួមភេទ។ការស្រាវជ្រាវរបស់ពួកយើងណែនាំថាថ្វីបើស្ត្រីសម័យបច្ចុប្បន្នភាគច្រើនមានការបើកចំហរខ្លាំងអំពីការរួមភេទនិងមានការប្រញាប់ប្រញាល់ដើម្បីរីករាយជាមួយវាក៏ដោយក៏វាត្រូវការអោយពួកគេចំនាយពេលដើម្បីរៀនសូត្រនូវរបៀបអនុវត្តន៍វាដែរ។

ពិតណាស់ ការសិក្សាដ៏តូចមួយបានបញ្ជាក់ថាសមាមាត្រដ៏សំបើមនៃស្ត្រីវ័យក្មេងកំពុងសិក្សានៅមហាវិទ្យាល័យមានការអភិវឌ្ឈន៍តិចតួចណាស់លើចំណាប់អារម្មណ៍ខាងផ្លូវភេទ (ឬមិនសូវមានចំណេះដឹងអំពីរឿងនេះ)ហើយពួកគេមិនទាន់បានរៀនសូម្បីតែការឈានដល់ចំនុចកំពូលនៃការរួមភេទ។

ការសិក្សានូវរបៀបឈានអោយដល់ចំនុចកំពូល
យើងបានរកឃើញថា ស្ត្រីវ័យក្មេងៗជាញឹកញាប់មិនដែលមានចំណេះដឹងពិតប្រាកដទេទៅលើដំណើរការនៃការស្រើបស្រាលខាងផ្លូវភេទ។ ជាពិសេសស្ត្រីច្រើនតែត្រូវការជំនួយជាច្រើនដើម្បីសិក្សានូវរបៀបឈានអោយដល់ចំនុចកំពូលនៃការរួមភេទ។លក្ខណៈនេះមិនដូចគ្នាទៅនឹងបុរសទេ ដែលពួកគេអាចដល់ចំនុចកំពូលបានយ៉ាងងាយស្រួលនៅពេលឈានដល់អាយុពេញវ័យ។ ចំពោះស្ត្រីវិញពួកគេនឹងត្រូវចំនាយពេលពីរឆ្នាំដើម្បីធ្វើការពិសោធន៍អារម្មណ៍ភេទរបស់ពួកគេសិក្សាពីរបៀបឈានអោយដល់ចំនុចកំពូលដោយទៀងទាត់ និងជឿជាក់។

ប៉ុន្តែនៅពេលមួយដែលស្ត្រីបានសិក្សាអំពីការបោះបង់ចោលអស់នូវការអៀនប្រៀន និងពេញចិត្តលើការរួមភេទហើយពួកគេនឹងមាននិន្នាការឆ្លើយតបទៅនឹងការភ្ញោចអារម្មណ៍ភេទនៅក្នុងរបៀបដូចៗគ្នា។
តើប្រតិកម្មផ្លូវភេទរបស់មនុស្សស្រីគឺជាអ្វី?
ការឆ្លើយតបជាលើកដំបូងទៅលើការភ្ញោចអារម្មណ៍ភេទរបស់មនុស្សស្រីម្នាក់ជាញឹកញាប់គឺល្អហើយនៅពេលនាងចាប់ផ្តើមអោយអារម្មណ៍នោះប្រព្រឹត្តិក្នុងខ្លួនរបស់នាងហើយ អារម្មណ៍ដែលក្តៅខ្លួនកើតពេញក្នុងខ្លួនរបស់នាងតែម្តង។ក្នុងពេលជាមួយគ្នានេះដែរ ចង្វាក់ជីពចររបស់នាងចាប់ផ្តើមដើរលឿន ហើយកូនក្រមុំក្នុងភ្នែករបស់នាងកាន់តែធំទៅៗ។ និយាយដូច្នេះការរីកធំរបស់កូនក្រមុំភ្នែកធ្វើអោយនាងមានការទាក់ទាញខាងការរួមភេទកាន់តែខ្លាំង។

តើមានអ្វីកើតឡើងទៅលើសរីរាង្គភេទរបស់នាងនៅពេលនាងទទួលបានអារម្មណ៍ស្រើបស្រាល?
ការសិក្សាធ្វើឡើងក្នុងប្រទេសហូឡង់ឆ្នាំ ២០០៤បានបង្ហាញថា ស្ត្រីម្នាក់ចាប់ផ្តើមគិតអំពីអារម្មណ៍នៃការរួមភេទកាន់តែឆាប់ទ្វារមាសរបស់នាងក៏ចាប់ផ្តើមមានសំណើមដែរ។ (រឿងនេះគឺសមមូលគ្នាទៅនឹងការឡើងរឹងរបស់លិង្គបុរស)។មូលហេតុនៃការមានសំណើមបែបនេះគឺដើម្បីអោយទ្វារមាស់របស់នាងមានភាពរអិល និងត្រៀមខ្លួនធ្វើសកម្មភាពរួមភេទ។

ក្នុងពេលជាមួយគ្នានេះ មានរឿងផ្សេងៗជាច្រើនទៀតកើតឡើងដែរដូចជា៖
·Clitoris (សេរ) របស់នាង (កន្លែងដែលមានរំញោចស្រើបស្រាលជាងគេបំផុតនៃរាង្គកាយរបស់នាង) រីកប៉ោងឡើង។
·បបេរទ្វារមាសផ្នែកខាងក្រៅរបស់នាងក៏រីកប៉ោងឡើងដែរ។ ឥទ្ធិពលបែបនេះធ្វើអោយទ្វារមាសរបស់នាងបើក ដើម្បីត្រៀមលក្ខណៈក្នុងការរួមភេទ។
·ទ្វារមាសដែលបើកហើយ នៅខាងក្នុងទ្វារមាសនោះឃើញមានរៀបចំកន្លែងសម្រាប់អោយលិង្គធ្វើការសូកបញ្ចូល។

តើមានអ្វីកើតឡើងក្រោយមកទៀត?
នៅពេលដែលនាងទទួលបានសម្រើបកាន់តែច្រើនទៅៗហើយ សុដន់របស់នាងនឹងរីកប៉ោងឡើងបន្តិច ហើយក្បាលសុដន់នឹងទៅជាររឹកកាន់តែខ្លាំង។ដង្ហើមរបស់នាងដកកាន់តែលឿន និងចាប់ផ្តើមដង្ហក់។ ភ្នែករបស់នាងទៅជាលែងចង់បើកហើយនាងទំនងជាលិតបបូរមាត់ខ្លួនឯងដើម្បីធ្វើអោយមានការទាក់ទាញកាន់តែខ្លាំងទៅលើដៃគូររបស់នាង។

ចុះរឿងចុងក្រោយរបស់នាងមានអ្វីទៀតទៅ?
រឿងចុងក្រោយរបស់នាងគឺ ទទួលបានចំនុចកំពូលនៃការរួមភេទ។ ជាទូទៅអ្វីដែលកើតឡើងនៅទីនេះគឺថានាងធ្លាប់មានបទពិសោធន៍ទៅលើភាពរីករាយដ៏ខ្លាំងក្លានិងមិនធ្លាប់មានពីមុនមក ជាលក្ខណៈដូចរលករហូតដល់រលកចុងក្រោយគឺវាពិតជាស្ទើរតែធ្វើអោយផ្ទុះចេញមកខាងក្រៅអញ្ចឹង។
នៅពេលនោះ ស្ត្រីស្ទើរតែគ្រប់គ្នាក៏ស្រែកចេញមក ហើយពេលខ្លះស្រែកយ៉ាងខ្លាំងទៀតផង។ សាច់ដុំរបស់មុខនិងរាងកាយទាំងអស់របស់នាងមានការកន្ត្រាក់យ៉ាងសាហាវមែនទែន (ប៉ុន្តែវាធ្វើអោយរូបនាងរីករាយជាខ្លាំងទៅវិញទេ) ក្រោយមកបានមួយសន្ទុះអ្វីៗធូរស្រាលទៅវិញ។

ដូច្នេះតើវាចប់ហើយមែនទេ?
ទេមិនប្រាកដដែរ។ ស្ត្រីភាគច្រើនអាចបន្តអោយដល់ចំនុចកំពូលនៃការរួមភេទច្រើនទៀតបានប្រសិនបើពួកគេចង់។ ប៉ុន្តែរឿងនេះនឹងកើតមានទៅបានលុះត្រាតែ៖·ពួកគេសប្បាយ និងមានការធូស្រាល ·ពួកគេកំពុងតែធ្វើការរំញោចយ៉ាងជំនាញ ·ពួកគេបានសិក្សាពីរបៀបធ្វើអោយដល់ចំនុចកំពូលច្រើនដងនេះគឺជាការពិតដែលថា មានភាពខុសគ្នាមួយរវាងការឆ្លើយតបអារម្មណ៍ភេទរបស់មនុស្សប្រុស និងស្រី។មនុស្សប្រុសស្ទើតែគ្រប់គ្នាទាំងអស់មិនអាចមានឱកាសឡើងដល់ចំនុចកំពូលច្រើនដងដូចមនុស្សស្រីបានទេ៕
Comments
Post a Comment