កាយវិការ​ឱប​គូស្នេហ៍​អាច​បកស្រាយ​ពី​ស្នេហា​របស់​អ្នក



ស្នេហា ជា​សម្រស់​ដ៏ស្រស់ស្អាត​បំផុត​នៅក្នុង​ជីវិត ។ ស្នេហា​ដែល​គូស្នេហ៍​បាន​ចែករំលែក​ពិតជា​ពិបាក​នឹង​ពណ៌នា​ណាស់ ។

ប៉ុន្តែ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​មិន​បាន​ដឹង តែ​បញ្ហា​ខ្លះ​បាន​កើតឡើង ។ វា​អាច​ជា​រឿង​តូច និង​តិចតួច​បំផុត ប៉ុន្តែ​វា​អាច​កា្លយជា​រឿង​ធំ​ប៉ុន​ភ្នំ​បាន ។ យើង​គ្មាន​អ្នកប្រឹក្សា​ស្នេហា តែ​យើង​ជឿជាក់​យ៉ាងមុតមាំ​ថា គ្រប់​ស្នេហា​ទាំងអស់​តែងតែ​បញ្ចេញ​សញ្ញា​មួយចំនួន​បង្ហាញ​ថា ស្នេហា​មាន​បញ្ហា ។ ជាពិសេស​សញ្ញា​មួយ​សំខាន់​ជាងគេ​គឺ កាយវិការ​នៃ​ការឱប​របស់​អ្នក ។




ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​បែបបទ​នៃ​ការឱប​ដែល​គូស្នេហ៍​និយម​ធ្វើ៖
១. ដាក់​ដៃ​អ្នក​ក្នុង​ហោប៉ៅ​របស់​គេ

នៅពេល​អ្នក​មាន​ក្តីសុខ​នឹង​ដាក់​ដៃ​ក្នុង​ហោប៉ៅ​របស់​គេ វា​បង្ហាញ​ថា អ្នក​ចង់​មាន​ន័យ​អ្វីមួយ​ចំពោះ​គេ ។ អ្នក​មាន​អារម្មណ៍​កក់ក្តៅ​នឹង​នៅ​ក្បែរ​មនុស្ស​ម្នាក់​នេះ ។




២. យក​ដៃ​ឱប​ជុំវិញ​ចង្កេះ​គេ
យក​ដៃ​អ្នក​ឱប​ជុំវិញ​ចង្កេះ​គេ​បង្ហាញ​ពី ការការពារ ។ អ្នក​មាន​ទំនុកចិត្ត អ្នក​អាច​ផ្តល់​ការការពារ និង​ភាពសុខស្រួល​គ្រប់​ពេល ។




៣. សម្លឹងមើល​មុខ​គេ​ចំៗ
ពេល​អ្នក​សម្លឹងមើល​ភ្នែក​គូស្នេហ៍​មាន​ន័យ​ថា អ្នក​បង្កើត​ការពិត និង​ស្នេហា​ពិត ។ ពេល​អ្នក​សម្លឹងមើល​ភ្នែក​ដៃគូ​ក្នុង​ពេល​កំពុង​ឱប វា​មិនមែន​ជា​អារម្មណ៍​ផ្លូវភេទ​ទេ តែ​វា​ជា​ការផ្សាភ្ជាប់​អារម្មណ៍​គ្នា ។




៤. អង្អែល​ខ្នង​ពេល​ឱប
អ្នក​អង្អែល​ខ្នង​គេ​បង្ហាញ​ពី​ក្តីសុខ ឱ្យ​គេ​ឈប់​បារម្ភ​ទៀត ។ អ្នក​ចង់​នៅ​ក្បែរ​ម្នាក់​នេះ អ្នក​បារម្ភ​ពី​គេ ។ ជាធម្មតា ទង្វើ​នេះ​អ្នក​ចង់​ប្រាប់​បញ្ហា​ដល់​គេ ហើយ​ក៏​ចង់​ស្តាប់​ពី​បញ្ហា​ពី​គេ​វិញ​ផងដែរ ។

៥. យក​ដៃ​ឱប​ជុំវិញ​ស្មា​របស់​គេ

ពេល​មនុស្សម្នាក់​យក​ដៃ​ឱប​ជុំវិញ​ស្មា​មនុស្ស​ម្នាក់​ទៀត ជា​សញ្ញា​បញ្ជាក់​ពី​មិត្តភាព ។ នេះ​មាន​ន័យ​ថា អ្នក​បង្ហាញ​ពី​ទំនុកចិត្ត​លើ​ក្តីស្រឡាញ់ តែ​ក្នុង​ន័យ​ជា​មិត្តភាព​នឹង​គ្នា​តែ​ប៉ុណ្ណោះ ។ គេ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​តែងតែ​ទុក​ចិត្ត ។




៦. ទះ​ខ្នង​ពេល​ឱប
ឱប​ទះ​ខ្នង​ក៏​ជា​សញ្ញា​បង្ហាញ​ពី​មិត្តភាព​ដែរ ។ អ្នក​កំពុង​បង្ហាញ​ថា អ្នក​មិន​ចង់​ក្លាយ​ជា​ស្នេហា​នឹង​គ្នា ។ នេះ​ជា​កាយវិបាក​ពេល​មនុស្ស​បង្កើត​មិត្តភាព​នឹង​គ្នា​ដំបូង ។




៧. គម្លាត​ឱប​នៅ​ឆ្ងាយ​ពី​គ្នា
បើសិន​អ្នកណា​ម្នាក់​នៅ​ឆ្ងាយ​ពី​អ្នក​ពេល​គេ​កំពុង​ឱប​អ្នក​បាន​ន័យ​ថា គេ​គ្មាន​ក្តីសុខ គ្មាន​ទំនុកចិត្ត ឬ​យល់ព្រម ។ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា គេ​មិន​សក្តិសម​នឹង​អ្នក ។ តែ​ទោះជា​យ៉ាងណា វា​ក៏​បញ្ជាក់​ថា អ្នក​មិន​ចង់​ឱប​គេ ៕

ចុចអានបន្ដ

មូលហេតុដែលធ្វើឱ្យ​មនុស្សស្រី​គ្មាន​អារម្មណ៍​រួមភេទ

ខ្ញុំរួមភេទ រ៉ាល់ថ្ងៃហេតុអ្វីមិនមានកូន?

តាម​ចែ​ចង់​មនុ​ស្ស​ស្រី​របៀប​ណា​ដើ​ម្បី​ឲ្យ​នាង​ស្រ​លាញ់​វិញ?




សូមកុំភ្លេចចុច Like page & share អត្ថបទយើងខ្ញុំទៅកាន់បងប្អូន និងមិត្ដសំលាញ់របស់អ្នកទាំងអស់គ្នាផង។

Comments