តិចនិក​រួម​ភេទ​សម្រាប់​បុរស សាក​ហើយ​ធានា​បង្កើន​ក្ដី​សុខ​ទ្វេ​ដង



តើ​ការ​រួមភេទ​របស់​អ្នក​យ៉ាង​ម៉េច​ដែរ​? ប្រសិន​បើ​ចង់​បង្កើន​សេចក្តីសុខ​ទ្វេ​ឡើង​អំឡុង​ពេល​ប្រតិបត្តិការ​នោះ តោះ​សាកល្បង​វិធី​ងាយៗ​ខាង​ក្រោម​នេះ​មើល៖




១. និយាយប្រាប់​នាង៖ កុំ​គិត​ថា​ជា​រឿង​អាម៉ាស់។ និយាយ​ពី​រឿង​លើ​គ្រែ​ជាមួយ​ដៃគូ​របស់​អ្នក​ប្រាប់​ទៅ​នាង​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។
២. បរិភោគ​អាហារ​ដែល​មាន​ផាសុកភាព៖ ពេល​ដែល​អ្នក​មាន​សុខភាព​ល្អ រឿង​ផ្លូវភេទ​ក៏​រលូន​ទៅ​តាម​នោះដែរ។




៣. ហាត់​ប្រាណ​ជាមួយ​គ្នា៖ ការ​ហាត់​ប្រាណ​ផ្តល់​ផល​ល្អ ចុះ​ហេតុអ្វី​អ្នក​មិន​ហាត់​ប្រាណ​ជាមួយ​ដៃ​គូ​របស់​អ្នក? វា​អាច​ជួយ​ឲ្យ​អ័រមូន​ផ្លូវ​ភេទ​កើន​ឡើង​ផង​ដែរ។ ថ្វី​ត្បិត​ការ​ហាត់​ប្រាណ​ផ្តល់​ផល​ល្អ តែ​មិន​ត្រូវ​ហាត់​ប្រាណ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​វា​ធ្វើឲ្យ​អ្នក​គ្មាន​កម្លាំង​ក្នុង​ខ្លួន កុំ​ថា​ឡើយ​ដល់​ចំណង់​រួម​ភេទ​នោះ។
៤. រៀប​គម្រោង​រួមភេទ៖ កុំ​គិត​ថា​វា​ចម្លែក បុរស​ដែល​រវល់​ការងារ​ច្រើន​អាច​គ្មាន​ពេល​ផ្តល់​ក្តី​សុខ​ដល់​ដៃគូ​ខ្លួន។ រៀបចំ​ពេល​វេលា​ណា​មួយ​ច្បាស់​លាស់​ដើម្បី​ឲ្យ​ជីវិត​គូស្នេហ៍​អ្នក​កាន់​តែ​មាន​ន័យ ឬ​រក​កន្លែង​ថ្មី​ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស។




៥. បបោស​អង្អែល៖ បុរស​ភាគ​ច្រើន​ចូលចិត្ត​វាយលុក​ភ្លាមៗ ប៉ុន្តែ​ស្ត្រី​គឺ​ខុស​គ្នា នាង​ចង់​បាន​ការ​បបោស​អង្អែល​មុន​ពេល​ចាប់​ផ្ដើម​ប្រតិបត្តិការ។ ការ​ថ្នាក់ថ្នម ឬ​បបោស​អង្អែល​នឹង​ធ្វើ​ឲ្យ​ជីវិត​គូ​រឹត​តែ​ផ្អែម​ល្អែ​ម និង​មានក្តី​សុខ។
៦. ឲ្យ​នាង​ចាប់​ផ្ដើម​មុន៖ ប្រុសៗ​ច្រើន​តែ​ជា​អ្នក​ចាប់ផ្តើម​មុន​សម្រាប់​រឿង​លើ​គ្រែ។ សាក​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​ឲ្យ​នាង​ចាប់ផ្តើម​មុន ជា​ពិសេស​តួនាទី​នៅ​ពី​លើ។




៧. កុំ​មើល​រំលង​ទឹក​រំអិល ឬ​ស្រោមអនាម័យ៖ កុំ​គិត​ថា​ប្រើ​ស្រោម​អនាម័យ ឬ​ទឹក​រំអិល​កាត់​បន្ថយ​ការ​សប្បាយ។ វា​អាច​ជា​មិត្ត​យល់​ចិត្ត​របស់​អ្នក​ក្នុង​ការផ្តល់​សេចក្ដី​សុខ​ថ្មី​ប្លែក៕

បុរស​ចង់បាន​ចំណង់​ផ្លូវភេទ​ខ្លាំង គួរតែ​ញ៉ាំ​អាហារ​ពីរ​មុខ​នេះ​

ថ្នាំ​បំប៉ន សម្រាប់​ប៉ូវ​សុខភាព​ផ្លូវភេទ​បុរស កំពុងតែ​រីកលូតលាស់​ខ្លាំង​នៅ​លើ​ទីផ្សា ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក មិន​ព្រម​សាកល្បង​នូវ​ជីវជាតិ ដែល​មាន​ក្នុង​ចំណីអាហារ តែ​អាច​ជំរុញ​ដល់​សុខភាព​ផ្លូវភេទ​ខ្លាំង​ដូចគ្នា​ដែរ​ទៅ នៅពេល​ញ៉ាំ​វា​បាន​ទៀងទាត់​? មិន​ខ្វល់​ថា​អ្នក កំពុងតែ​ស្វែងរក​វិធីសាស្ត្រ ដើម្បី​ពង្រឹង​ដល់​សុខភាព​មេ​ជីវិត​ឈ្មោល​កាន់តែ​ល្អ​ទេ តែ​ការព្យាបាល​បែប​ធម្មជាតិ ទៅ​លើ​ការ​មិន​ឡើង​រឹង​របស់​លិង្គ ឬ​កម្លាំង​ផ្លូវភេទ​នោះ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ចំណីអាហារ​ដំបូង​គេ​សិន​។ តាម​ការស្រាវជ្រាវ​គេ​រកឃើញ​ថា មាន​អាហារ​ពីរ​ប្រភេទ​ដែល​មាន​សមត្ថភាព ជំរុញ​ដល់​សុខភាព​ផ្លូវភេទ​កាន់តែ​រឹងមាំ​។




​ផ្លែ​ប៉ែស​
​ផ្លែឈើ​មួយ​នេះ មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ដោយសារ​តែ​វីតាមីន C ដ៏​ខ្ពស់​របស់​វា​បាន​ធ្វើឲ្យ​វា​ក្លាយទៅជា​ជម្រើសដ៏​ល្អ​មួយ ដើម្បី​បង្កើន​ភាព​សកម្មភាព របស់​មេ​ជីវិត​ឈ្មោល​។ ការសិក្សា​បង្ហាញថា បុរស​ដែល​ជក់បារី​ច្រើន ហើយ​បែរជា​ញ៉ាំ​វីតាមីន​C ច្រើន​ដែរ​នោះ ឃើញថា គាត់​អាច​កែប្រែ​ជីវិត​របស់​ខ្លួន ពី​អសមត្ថភាព​មានកូន មក​មាន​កូន​ឡើងវិញ​បាន​។ ក្រៅពីនេះ វីតាមីន C ជួយ​បន្ថយ​អ័រម៉ូន​តានតឹង​ក្នុង​ខ្លួន​ឈ្មោះ​ថា Cortisol​។ អ័រម៉ូន Testosterone ជា​អ័រម៉ូន​ភេទ​បុរស សម្រាប់​ជំនួយ​ដល់​ចំណង់​ផ្លូវភេទ និង​សុខភាព​មេ​ជីវិត​ឈ្មោល តែ​អ័រម៉ូន​មួយ​នេះ​តែងតែ​ប្រឆាំងនឹង​គ្នា​នឹង អ័រម៉ូន Cortisol ទៅវិញ​។ បើសិនជា Cortisol ឡើង​ខ្ពស់ អញ្ជឹង Testosterone ចុះ​ទាប​។ ដូច្នេះ​ការ​ញ៉ាំ​វីតាមីន C ច្រើន​នឹង​ជំរុញ​ឲ្យ Cortisol ចុះ​ទាប ហើយ Testosterone នឹង​ឡើង​ខ្ពស់​វិញ ព្រមទាំង​ផ្លូវភេទ​មាន​សុខភាព​ល្អ​។




​អយ​ស្ទ័រ​
​បើសិន​ជា​អ្នក​ហាត់ប្រាណ​ក្នុង​ក្លិប​នោះ អ្នក​ទំនងជា​បាត់បង់​ជាតិ​ស័ង្គសី​ពី​ក្នុង​ខ្លួនច្រើន ជាពិសេស អ្នក​ហាត់ប្រាណ​អត្តពលកម្ម​តែម្តង​។ តាម​ការស្រាវជ្រាវ​បញ្ជាក់ថា កីឡាករ​អត្តពលក​ម្ម មិន​ទទួលបាន​ជាតិ​ស័ង្គសី​គ្រប់គ្រាន់​ទេ ហើយ​បើសិនជា​អ្នក​ខ្វះ​ជីវជាតិ​មួយ​នេះ អ្នក​អាច​នឹង​មាន​បញ្ហា​មួយ គឺ​ខ្សោយ​អ័រម៉ូន​ភេទ Testosterone ជាង​ធម្មតា​។ ដូច្នេះ ដើម្បី​បង្កើន​ចំនួន​អ័រម៉ូន​នេះ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ សម្បូរ​សារធាតុ​មួយ​នេះ​ដូចជា អយ​ស្ទ័រ ព្រោះ​វា​សម្បូរ​ជាតិ​ស័ង្គសី ខ្ពស់​ជាង​អាហារ​ផ្សេងៗ​ទៀត​ខ្លាំងណាស់​៕

ស្រីៗ​ត្រូវ​ប្រយ័ត្ន​បំផុត​ចំពោះ​មនុស្ស​ប្រុស​បឺត​មាត់​ហើយ​យក​ដៃ​ស្ទាប​ដើមទ្រូង​អ្នក!

ពេល​បឺត​មាត់ កាយវិការ​ដៃ​របស់​បុរស​អាច​បកស្រាយ​ពី​ចរិកលក្ខណៈ​របស់​គាត់​បាន។ មើល​តែ​ការថើប​របស់​គាត់​ពិតជា​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​កាយវិការ​ដៃ​ពេល​ថើប​អាច​ដឹងពី​រឿង​គួរឱ្យ​ខ្លាច​ជាច្រើន។




យក​ដៃ​គាត់​ដាក់​លើ​ចង្កេះ មុខ ស្មា​របស់​អ្នក​ក្នុង​ពេល​បឺត​មាត់​គ្នា
បាន​ន័យ​ថា​ស្នេហា​របស់​គាត់​ចំពោះ​អ្នក​ពិតជា​រ៉ូមែនទិច​បំផុត ហើយ​ជឿជាក់​ថា​ស្នេហា​នេះ​នឹង​អាច​យក​ឈ្នះ​លើ​សត្រូវ​បាន។ គាត់​ជា​មនុស្ស​តស៊ូ អត់ធ្មត់ និង​មាន​ចំណេះដឹង។




ដាក់​ដៃ​គាត់​លើ​សក់ក្បាល​អ្នក​ក្នុង​ពេល​ថើប
គាត់​ជា​មនុស្ស​ផ្អែមល្អែម សុភាព​បុរស និង​តែងតែ​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នក។




ស្ទាប​ដើមទ្រូង​អ្នក​ពេល​កំពុង​បឺត​មាត់
អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​បុរស​ប្រភេទ​នេះ។ មនុស្ស​នេះ​ជា​មនុស្ស​ប្រុងប្រយ័ត្ន​បំផុត សុភាព​រាបសារ ស្និតស្នាល និយាយ​បាន​យ៉ាង​ស្ទាត់ជំនាញ ម៉ត់ចត់ និង​គួរឱ្យ​ទាក់ទាញ។ បើ​ទោះ​ជា​គេ​ពោរពេញ​ទៅដោយ​តណ្ហា​ក្រាស់ តែ​ប្រុស​នេះ​ជា​មនុស្ស​ព្រងើយកន្តើយ​បំផុត​ពេល​ជួប​អ្នក។ អ្នក​គួរ​ប្រើ​ពេលវេលា​ឱ្យ​បាន​ច្រើន​មើល​ចិត្ត​គេ។




ស្ទាប​អង្អែល​គូថ​អ្នក​នៅពេល​ថើប
ស្នេហា​នេះ​ច្រើន​ជា​ស្នេហា​ចាស់ទុំ តែ​នៅតែ​មាន​ចំណង់​តណ្ហា​ច្រើន ក្តៅ​រោលរាល។ កាយវិការ​នេះ​ប្រាប់​ឱ្យ​ដឹង​ថា ប្រុស​នេះ​ជា​មនុស្ស​ជោគជ័យ និង​មាន​បទពិសោធន៍​ជាមួយ​មនុស្ស​ស្រី។ ប៉ុន្តែ​ក៏​បង្ហាញ​ថា គាត់​ជា​មនុស្ស​អាថ៌កំបាំង និង​គ្រោះថ្នាក់​បន្តិច​ដល់​មនុស្ស​ស្រី។




ខ្សឹបខ្សួល​នៅពេល​ថើប​អ្នក
បុរស​នេះ​ញាប់ញ័រ​ក្នុង​រឿង​ស្នេហា​ថ្មី ស្នេហា​គួរឱ្យ​ចាប់អារម្មណ៍។ ប៉ុន្តែ​ក៏​ខ្វះ​បទពិសោធន៍ គ្មាន​អំណត់ មិន​ជឿ​លើ​ស្នេហា​ឋិតថេរ។




Comments