ទុក្ខប្តី ស្រីបើកឡាន ទៅជប់លៀងជាមួយគ្នា មកវិញប្តីធ្លាក់ពីលើឡានកណ្តាលផ្លូវ ប្រពន្ធអត់ដឹង



ចិន៖

វីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា មានបុរសស្រវឹងស្រាជោកជាំមួយរូប បានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត ហើយរឿងដ៏គួរឲ្យអស់សំណើចបានកើតឡើង នៅពេលដែលប្រពន្ធដែលជាអ្នកបើករថយន្តនោះ នៅតែបន្តដំណើរទៅមុខ ដោយមិនដឹងថាប្តីរបស់ខ្លួនបានធ្លាក់ទៅថ្នល់ឡើយ។







មានបុរសស្រវឹងស្រាជោគជាំមួយរូប បានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត

តាមរយៈមន្ត្រីប៉ូលីសប្រចាំខេត្ត Jiangsu ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់នោះ បានចូលរួមក្នុងកម្មវិធីសង្គមមួយ ជាមួយប្រពន្ធ ហើយនៅក្នុងកម្មវិធីនោះ ក៏តម្រូវឲ្យមានការផឹកគ្រឿងស្រវឹង ដោយខានពុំបាន។
ជាក់ស្តែង បុរសជាប្តីនេះបានផឹកគ្រឿងស្រវឹងពិតមែន តែជាសំណាងល្អ ដែលគេមានប្រពន្ធ អាចជូនគេទៅផ្ទះវិញបាន។







បុរសម្នាក់នោះបានធ្លាក់ទៅដេកលើថ្នល់ប្រហែល ២-៣នាទី ទើបប្រពន្ធរបស់គេត្រលប់មកយកគេវិញ

អំឡុងពេលធ្វើដំណើរត្រលប់មកផ្ទះវិញ បុរសម្នាក់នោះ បានអង្គុយនៅកៅអីខាងក្រោយរថយន្តហើយក៏លង់លក់ ស្របពេលដែលស្ត្រីជាប្រពន្ធ កំពុងតែយកចិត្តទុកដាក់លើការបើកបរ។ នាងពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ គឺខ្លាំងដល់ថ្នាក់មិនដឹងថាប្តីរបស់ខ្លួនបានធ្លាក់ពីលើរថយន្ត នៅពេលដែលគេបើកទ្វារដើម្បីក្អួត តែម្តង។
បុរសដែលមានទំនួសខុសត្រូវខ្ពស់ សុខចិត្តមិនក្អួតក្នុងរថយន្ត បែរជាបែរកាណុងទៅក្អួតក្រៅរថយន្តនោះ បានធ្លាក់ទៅដេកលើថ្នល់ប្រហែល ២-៣នាទី ទើបប្រពន្ធរបស់គេត្រលប់មកយកគេវិញ។







វីដេអូនេះត្រូវបានគេចែកចាយពេញក្នុងបណ្តាញសង្គម ហើយក៏បានក្លាយជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ដែរ

វីដេអូឃ្លីបនេះ ត្រូវបានគេចែកចាយរំលែកពេញក្នុងបណ្តាញសង្គម ហើយក៏បានក្លាយជារឿងដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ដែរ។
ជាសំណាងល្អ ដែលបុរសជាប្តីរងគ្រោះរូបនោះ បានរងរបួសតិចតួច និងមិនមានយាន្តជំនិះមកពីខាងក្រោយ នៅពេលកើតហេតុនោះ។

សូមទស្សនាវីដេអូខាងក្រោម៖









វីដេអូ

Comments