មូលនិធិមួយនៅតៃវ៉ាន់ ផ្តល់នូវសេវាកម្មផ្លូវភេទដល់ជនពិការ ដើម្បីកាត់បន្ថយភាពតានតឹងឲ្យពួកគេ (មានវីដេអូ)



មូលនិធិសប្បុរសធម៌មួយនៅតៃវ៉ាន់ ត្រូវបានប្រមូលផ្តុំដោយអ្នកស្ម័គ្រចិត្តប្រុស-ស្រីជាច្រើនរូប ដើម្បីផ្តល់សេវាកម្មផ្លូវភេទដល់ជនពិការ ដែលកើតមានបញ្ហាតានតឹងផ្លូវចិត្ត។

មូលនិធិ Hand Angels ត្រូវបានផ្តួចផ្តើមឡើង ដោយលោក Vicent វ័យ ៥២ ឆ្នាំ ដែលរូបលោកផ្ទាល់ក៏ជាជនពិការមួយរូបស្រាប់ផងដែរ។ លោក Vicent បានកើតរោគគ្រុនស្វិតដៃជើង តាំងពីតូចក្រូចឆ្មារ បណ្តាលឲ្យជើងទាំងពីររបស់លោក មិនអាចកម្រើករួច។  







លោក Vicent

រូបលោកបានបង្កើតមូលនិធិនេះឡើង ព្រោះយល់ឃើញថា មិនថាមនុស្សធម្មតា ឬជនពិការឡើយ សុទ្ធសឹងតែមានចំណង់ផ្លូវភេទ។ លោកបានឲ្យដឹងថា៖


រាល់ពេលខ្ញុំឃើញជនពិការម្តងៗ ខ្ញុំយល់ពីអារម្មណ៍ពួកគេ។ ខ្ញុំក៏មិនខុសគ្នាអ្វី ពីពួកគេដែរ។


គួរឲ្យដឹងថា អ្នកស្ម័គ្រចិត្តរបស់មូលនិធិនេះ ត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ៦ ខែដែរ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពរបស់ជនពិការ និងរិះរកវិធីយ៉ាងណាជួយឲ្យពួកគេអាចបំបាត់ស្ត្រេស និងបំពេញចំណង់ផ្លូវភេទ។

សម្រាប់ការអនុវត្តផ្ទាល់ គឺមានរយៈពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះ។ លោក Vicent បានបន្តថា៖ 



ដំណើរការ (អនុវត្តផ្ទាល់) នេះ គឺមានមួយកំផ្លេរតែម្តង។ រាប់តាំងពីប៉ះអង្អែលជនពិការ រហូតជួយឲ្យពួកគេសម្រេចកាមបាន។


អ្នកស្ម័គ្រចិត្តមួយរូប គឺលោក Daan បានឲ្យដឹងថា៖



ខ្ញុំដោះសម្រៀកបំពាក់របស់ខ្ញុំចេញ រួចឡើងលើគ្រែនិយាយជាមួយនាង (ជនពិការស្រី)...វាប្រៀបដូចនឹងជីវិតផ្លូវភេទធម្មតាដែរ (ដូចប្តីប្រពន្ធ)។






លោក Daan

ទោះយ៉ាងណា មតិរិះគន់មួយចំនួនបានចោទប្រកាន់ថា មូលនិធិនេះកំពុងផ្តល់នូវសេវាកម្មកម្សាន្តអាសអាភាស ឬពេស្យាចារ។ ទោះយ៉ាងណា ខាងមូលនិធិ នៅតែរក្សាជំហរថា សកម្មភាពរបស់ខ្លួនទាំងប៉ុន្មាន គឺសុទ្ធតែរឿងស្របច្បាប់។
អ្នកស្ម័គ្រចិត្តមួយរូបទៀត គឺនាង Anan បានប្រាប់ឲ្យដឹងថា៖ 



បើពួកគេគិតថាខ្ញុំជាស្ត្រីពេស្យារ ខ្ញុំអត់ប្រកាន់អីទេ។






នាង Anan

នាងបន្តថា នៅតាមបណ្តាសមាគមន៍ និងមូលនិធិដទៃទៀត ពួកគេរមែងផ្តោតសំខាន់​លើបញ្ហាមួយចំនួនមានដូចជា ការជួយស្វែងរកការងារឲ្យពលរដ្ឋធ្វើជាដើម តែពួកគេពុំបានចាប់អារម្មណ៍លើបញ្ហាផ្លូវភេទនោះទេ ដែលវាជាសិទ្ធិរបស់មនុស្សគ្រប់រូប សូម្បីឡើយជនពិការ៕ 
សូមទស្សនាវីដេអូខាងក្រោម៖






Comments