ប៉ូលិសថៃឃាត់ខ្លួនជនជាតិរុស្ស៊ីចំនួន១០នាក់ដែលបើកវគ្គបណ្តុះបណ្តាលផ្លូវភេទនៅប៉ាតាយ៉ា



ថៃ៖

សមត្ថកិច្ចក្នុងប្រទេសថៃ នាថ្ងៃអាទិត្យសប្តាហ៍មុន បានឃាត់ខ្លួនជនជាតិរុស្ស៊ីចំនួន ១០ នាក់ ក្រោយពួកគេបានបើកវគ្គបណ្តុះបណ្តាលផ្លូវភេទនៅទីក្រុងប៉ាតាយ៉ា។

ប៉ូលិសបានឲ្យដឹងថា អ្នកទេសចរជនជាតិរុស្ស៊ីចំនួន ៣៣ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលផ្លូវភេទ ដែលប្រពឹត្តធ្វើឡើង នាសណ្ឋាគារ Ibis។ យ៉ាងណាមិញ មានមនុស្ស​ត្រឹម ១០ នាក់ប៉ុណ្ណោះ ដែលត្រូវបានឃាត់ខ្លួន។  







ជនដែលប៉ូលិសឃាត់ខ្លួនទាំង ១០ នាក់

ជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានគេស្គាល់ថា ជាអ្នកបង្ហាត់បង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើការលើទឹកដីថៃ ដោយពុំបានសុំការអនុញ្ញាត។
លោក Piyapong Ensarn ជាមន្ត្រីនគរបាលទេសចរប្រចាំទីក្រុងប៉ាតាយ៉ាបានឲ្យដឹងថា៖ 



«មានអ្នកចូលរួមមួយចំនួនប្រាប់ប៉ូលិសថា ពួកគេបានចំណាយលុយ ២០ ០០០ បាត ប៉ុន្តែអ្នកខ្លះវិញបាននិយាយថាពួកគេចូលរួម ដោយមិនបានបង់ថ្លៃ» ។






អ្នកចូលរួមវគ្គបណ្តុះបណ្តាលផ្លូវភេទ

ម្នាក់ក្នុងចំណោមពួកគេឈ្មោះ Alexander Kirilov ត្រូវបានប៉ូលិសរកឃើញថា ជាមេខ្លោង ដែលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ 






បុរសឈ្មោះ Alexander Kirilov ដែលរៀបចំវគ្គបណ្តុះបណ្តាលនេះ






បុរសឈ្មោះ Alexander Kirilov

គួរឲ្យបញ្ជាក់ថា ទីក្រុងប៉ាតាយ៉ា ត្រូវបានទទួលស្គាល់ថាល្បីល្បាញខ្លាំងខាងសេវាកម្មបម្រើផ្លូវភេទ ទោះបីជាសេវាកម្មនេះ ត្រូវបានចាត់ទុកថា ជារឿងខុសច្បាប់យ៉ាងណាក៏ដោយ៕

Comments