បុរសអូស្ត្រាលីចេះតែឮសំឡេងចម្លែកក្នុងផ្ទះបាយ សង្ស័យមានខ្មោច បង្កៃកាមេរ៉ាចោលមួយយប់ ឃើញរឿងហួសចិត្ត
បុរសអូស្ដ្រាលីម្នាក់ ដែលជឿទៅលើអប្បិយជំនឿ បានសម្រេចចិត្តបង្កៃកាមេរ៉ាចាប់ខ្មោចមួយក្នុងផ្ទះបាយរបស់គាត់។ ប៉ុន្ដែនៅពេលគាត់ចង់មើលវីដេអូដែលបានថត គាត់ភ្ញាក់ផ្អើលជាខ្លាំងនូវអ្វីខ្លួនបានឃើញ។ បុរសនោះភ្លេចបិទកាមេរ៉ាមួយថ្ងៃ ហើយនៅពេលគាត់ពិនិត្យមើលវា វីដេអូក្នុងកាមេរ៉ានោះល្មមនឹងឱ្យគាត់ឆ្អែតចិត្ត។
បុរសនោះបានរកឃើញមិត្តស្រីស្គាល់គ្នា ១១ ឆ្នាំរបស់គាត់កំពុងរួមរក្សជាមួយនឹងកូនអាយុ ១៦ ឆ្នាំរបស់គាត់។ ស្ដ្រីវ័យ ២៨ ឆ្នាំនោះ គឺជាម្ដាយចុងរបស់ក្មេងជំទង់នោះ តាំងពីគាត់អាយុ ៩ ឆ្នាំមកម្ល៉េះ។ សវនាការនៅតុលាការកំពូល Tasmanian បានធ្វើឡើងរួចហើយ ហើយស្ត្រីរូបនេះបានជាប់ពិរុទ្ធពីបទរួមភេទជាមួយអនីតិជន។ នាងត្រូវបានកាត់ទោសឱ្យជាប់គុក ៦ ខែ។
យោងតាមចៅក្រម David Porter ស្ដ្រីមិនត្រូវបានបញ្ចេញឈ្មោះនេះ បានស្គាល់ក្មេងប្រុសនេះតាំងពីគាត់នៅក្មេង ប៉ុន្តែបានរស់នៅជាមួយគាត់ចាប់តាំងពីឆ្នាំ២០១២ ។ រដ្ឋអាជ្ញាបាននិយាយថាទំនាក់ទំនងនេះត្រូវបានរកឃើញនៅក្នុងខែតុលាឆ្នាំមុន។ ស្ដ្រីនោះបានចូលទៅក្នុងបន្ទប់កូនចុង និងពិភាក្សាគ្នាអំពីមេរៀនបើកបររបស់គាត់។ ហើយពួកគេចាប់ផ្ដើមនិយាយលេងសើចនឹងគ្នា ដែលឈានទៅដល់ការថើប និងរួមភេទជាមួយនឹងគ្នាតែម្ដង៕
Comments
Post a Comment