ដល់ក! ភោជនីយដ្ឋាននៅចិនមួយទៀតហើយ លេងសុទ្ធតែជួលស្រីស្អាត ប្រុសស្អាត ស្លៀកពាក់បញ្ចេញសាច់ស៊ិចស៊ីកប់ មករត់តុបម្រើភ្ញៀវ (មានវីដេអូ)



ចិន៖

ដោយសារតែ ទីផ្សាររកស៊ីក្នុងពេលបច្ចុប្បន្ន មិនថាតែហាងតូចធំ តែងមានការប្រកួតប្រជែងគ្នាខ្លាំង ទើបបណ្តាលចិត្តឲ្យម្ចាស់ជីវកម្មជាច្រើន តែងរិះរកពីវិធីសាស្រ្តប្លែកៗ ដើម្បីទាក់ទាញចិត្តអតិថិន។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ហាងលក់ស៊ុបមួយកន្លែង ក្នុងប្រទេសចិន កំពុងតែល្បីលើអីុនធើណែតជាខ្លាំង ក្រោយគេដឹងថា ហាងមួយនោះលេងជួលសុទ្ធតែ ស្រីស្អាត ប្រុសស្អាត ស្លៀកពាក់ស៊ិចស៊ីបញ្ចេញសាច់ខ្ចីកប់ ឲ្យមករត់តុបម្រើភ្ញៀវ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហាងលក់ស៊ុប មិនត្រូវបានគេបង្ហាញយីហោខាងលើនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Hefei ខេត្ត Anhui ប្រទេសចិន។

ហាងលក់ស៊ុបនេះ ត្រូវបានគេរាយការណ៍ថា បានជួលស្រីស្អាតៗ ដែលតម្រូវឲ្យស្លៀកពាក់ ក្នុងឈុតបែបប៊ីគីនី ដើម្បីបញ្ចេញរាង និងសាច់ដ៏សខ្ចី។ ចំណែកឯ អ្នករត់តុបម្រើភ្ញៀវជាបុរសៗវិញ ត្រូវដោះអាវចេញទាំងអស់ ដើម្បីបញ្ចេញសាច់ដុំធំៗ ជាភាពទាក់ទាញ ដោយស្លៀកត្រឹមតែខោខ្មៅជើងវែងតែប៉ុណ្ណោះ។







រូបភាព៖ ស្រីស្អាតប្រុសស្អាតជាអ្នករត់តុបម្រើភ្ញៀវ

បើទោះបីជាយ៉ាងណាក្តី តាមការអះអាង ពីសំណាក់បុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិកជាច្រើនផ្សេងទៀត បានឲ្យដឹងថា អ្នករត់តុប្រុសស្រី ដែលតម្រូវឲ្យស្លៀកពាក់ស៊ិចស៊ីបម្រើភ្ញៀវបែបនេះ គឺមិនមែនជាបុគ្គលិក ដែលប្រចាំការញឹកញាប់នៅហាងនោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រៀបបីដូចជា ម៉ូដែល ឬអ្នកសម្តែង ដែលគ្រាន់តែត្រូវបានគេជួលមក សម្រាប់ក្នុងឱកាសពិសេសណាមួយ ឬភ្ញៀវកុម្ម៉ង់ចង់បានតែប៉ុណ្ណោះ។ ខណៈពេលនេះ ការងារសម្តែងក្នុងតួនាទី ជាអ្នករត់តុរបស់ពួកគេ ក៏ត្រូវបានចប់ផងដែរ។

គួរឲ្យដឹងដែរថា ថ្វីបើមានការលើកឡើងបែបនេះក្តី តែនេះមិនមែនជាលើកទីមួយឡើយ ដែលមានភោជនីយដ្ឋានក្នុងប្រទេសចិន បានជួលស្រីស្អាត ឬប្រុសស្អាត ឲ្យស្លៀកពាក់ស៊ិចស៊ីបែបនេះ ដើម្បីមកបម្រើភ្ញៀវ។

ជាក់ស្តែង កន្លងមកក៏មានភោជនីយដ្ឋាន ជាច្រើនកន្លែងផ្សេងទៀត បានអនុវត្តន៍វិធីសាស្រ្តមួយនេះ ដើម្បីទាក់ទាញចិត្តភ្ញៀវ ឲ្យចូលមកពិសាអាហារ នៅក្នុងហាងរបស់ពួកគេផងដែរ។

ទោះបីជាយ៉ាងណាក្តី សកម្មភាពមួយនេះ ក៏បានធ្វើឲ្យអ្នកមួយចំនួន ចាត់ទុកថាប្លែក និងគួរឲ្យចាប់អារម្មណ៍ ខណៈក៏មានការរិះគន់មិនស្ទើរផងដែរ ពីសំណាក់មហាជនទូទៅ ៕

ទស្សនាវីដេអូខាងក្រោម៖  






Comments