រូបភាពទាំង២៣សន្លឹកចុងក្រោយមុនពេលដែលមានសោកនាដកម្មកើតឡើង



អ្នកមិនដែលដឹងថាពេលណា កន្លែងណា ដែលអ្វីមួយអាចកើតឡើងឡើយ ព្រោះថាគ្មាននរណាម្នាក់អាចដឹងពីអនាគតថានិងមានរឿងអ្វីកើតឡើងនោះទេ។ ការពិតខ្លះវាគួរអោយខ្លាចជាងការគួរអោយចាប់អារម្មណ៍ឬក៏គួរអោយរំភើប។ សោកនាដកម្មអាចកើតឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ហើយទាំងនេះគឺជាកម្រងរូបថតចុងក្រោយបំផុតមុនពេលដែលពួកគេស្លាប់។

១.

នេះគឺជារូបថតមួយចុងក្រោយបង្អស់នៃកប៉ាល់ទីតានិចមុនពេលលិចចូលក្នុងសមុទ្រ


ទីតានិច

២.
រូបភាពនៃអគារភ្លោះ(Twin Towers)

 

ចុងក្រោយដែលថតដោយលោក

Even Kuz

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០១ក្នុងរយៈពេល២៤ម៉ោងមុន ពេលដែលត្រូវទទួលរងការកំទេចពីក្រុមភេវរកម្ម។


អគារភ្លោះ

៣.
រូបភាពមួយមុនពេលសោកនាដកម្មរលកយក្ខ័ ស៊ូណាមី កើតឡើងដែលបានសំលាប់មនុស្សចំនួន 2,30,000 នាក់ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០០៤ នៅតំបន់អាស៊ីអាគ្នេយ៍។


រូបថតមុនពេលរលកយក្សស៊ូណាមី

៤.
រូបថតរបស់តារាសម្តែង លោក Paul Walker ចុងក្រោយ នៅពេលដែលលោកដើរចូលក្នុងឡាន ហើយត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់បុករថយន្តនៅថ្ងៃបន្ទាប់ នៅខែវិច្ឆិកា ឆ្នាំ ២០១៣។ 


តារាសម្តែង ប៉ូល វ៉កឃើ

៥.
រូបថត Selfie របស់និស្សិតវិស្វកម្មទាំង២៥នាក់ដែលបានស្លាប់ដោយសារការលង់ទឹកដោយការបញ្ចេញទឹកយ៉ាងច្រើនពីគំរោងអគ្គិសនី Larji

 

ក្នុងតំបន់ Himachal Pradesh។ រូបថតនេះត្រូវបានគេថតបានតែប៉ុន្មាននាទីមុននិងពួកគេស្លាប់ នៅឆ្នាំ ២០១៤។


ក្រុមនិស្សិតវិស្វកម្ម

៦.
រូបថតរបស់ជនជាតិរុស្សី  Andrey Retrovsky  ដែលព្យាយាមថត Selfie ដើម្បីបង្ហោះក្នុង Instagram ហើយធ្លាក់ស្លាប់ពីលើអគារនោះ។


ជនជាតិរុស្សីធ្លាក់ស្លាប់ពីលើអគារ

៧.
លោក Robert Overacker គឺជាអ្នកជិះស្គីលើទឹកធ្លាក់ Niagara Falls ដើម្បីលើកកម្ពស់ការយល់ដឹងសំរាប់អ្នកគ្មានផ្ទះសំបែង ហើយបានរអឹលស្លាប់ដោយសារតែឆត្រ័យោងរបស់គាត់មិនអាចបើកបាន។


ជិះស្គីលើទឹកធ្លាក់

៨.
រូបភាពមួយបង្ហាញពីិសិស្សស្រីជប៉ុនម្នាក់ឈ្មោះ Ayano Tokumasa ពាក់អាវពណ៌ក្រហម មុនពេលប៉ុន្មាននាទីចុងក្រោយដែលនាងធ្លាក់ស្លាប់នៅ Niagara Falls

 




ក្មេងស្រីជប៉ុនធ្លាក់ពីលើអគារ

៩.
មិត្តភក្តិទាំងបីនាក់នេះកំពុងតែស្លុងក្នុងការថតរូបដែលពួកគេមិនបានលឺសំលេងរថភ្លើងមកពីក្រោយ ដែលធ្វើអោយពួកគេស្លាប់ទាំងអស់។


មិត្តភក្តិទាំង៣ស្លាប់ដោយសារស៊ែលហ្វី

១០.
ក្មេងប្រុសម្នាក់ដែលលោតបង្វិលខ្លួន ហើយរអឹលធ្លាក់ស្លាប់ ដែលរូបថតនេះត្រូវបានថតមុនពេលដែលគាត់ស្លាប់តែមុននិងបន្តិច។


ហក់បង្វឹលខ្លួន

១១.
ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់បានស្លាប់ដោយចៃដន្យដោយសារតែថតរូបនៅលើរថភ្លើង ហើយកាន់ខ្សែភ្លើងដែលមានកំលាំង

 

27,000 ដែលធ្វើអោយនាងស្លាប់ភ្លាមៗ។


ឆក់ស្លាប់លើរថភ្លើង

១២.
រូបថតសន្លឹកចុងក្រោយរបស់អ្នកលេងសៀកកំពូល Karl Wallenda ធ្លាក់ពីលើកំពស់ ១២១ ហ្វីត ដែលលោកមិនសូវប្រើប្រាស់ខ្សែរសុវត្ថិភាពរាល់ការសំដែងរបស់លោក។


កំពូលអ្នកលេងសៀក

១៣. 
រូបថតរបស់ គិលានុប្បដ្ឋាយិកា Mayinga N'Seka ដែលឆ្លងជំងឺ អ៊ីបូឡា (Ebola) នៅឆ្នាំ ១៩៧៦។ រូបថតនេះថតមុនពេលនាងស្លាប់ ពីរបីថ្ងៃជាមួយនិងមិត្តរួមការងាររបស់នាង។


គិលានុប្បដ្ឋាយិកាឆ្លងអ៊ីបូឡា

១៤.
អ្នកថតរូបម្នាក់ថតបានក្មេងប្រុសម្នាក់ Keith Saps Ford អាយុ ១៤ឆ្នាំ ដែលពួននៅកង់យន្តហោះ ដែលយន្តហោះ ហោះពីជប៉ុនទៅ ស៊ីដនី ហើយបានធ្លាក់ចុះបាត់បង់ជីវិតនៅឆ្នាំ ១៩៧០។


ក្មេងប្រុសធ្លាក់ពីលើយន្តហោះ

១៥.
បុរសម្នាក់បានរអឹលធ្លាក់ចូលក្នុងទ្រុងខ្លារបស់សួនសត្វ ក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា។ ហើយនេះគឺជារូបថតចុងក្រោយមុនពេលដែលខ្លាហែកស៊ីគាត់។


បុរសម្នាក់ធ្លាក់ចូលទ្រុងខ្លា

១៦.
រូបថតរបស់យន្តហោះក្រុមហ៊ុន Pacific Southwest Airlines (PSA) ដែលមានជើងហោះហើរ លេខ១៨២ ដែលបុកគ្នាជាមួយយន្តហោះផ្សេងទៀតនៅ San Diego ក្នុងឆ្នាំ ១៩៧៨ ដែលអ្នកដំនើរទាំង១៣៩អ្នកត្រូវបានស្លាប់។


យន្តហោះបុកគ្នា

១៧.
អ្នកតន្ត្រីម្នាក់ដែលបានសង្កេតឃើញថាមានភ្លើងឆេះ ដែលភ្លើងនោះអាចសំលាប់មនុស្សបាន ១០០នាក់នៅក្លឹបរាត្រី The Station នៅកោះ Rhode Island នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០០៣។


អ្នកតន្ត្រីឃើញភ្លើងឆេះ

១៨.
អ្នកកំពូល រ៉ែប លោក B.I.G. ត្រូវបានគេសម្លាប់ដោយការបាញ់សម្លាប់ពេលបើកឡានចេញពីពិធីជប់លៀង។


កំពូលអ្នករ៉ែប ប៊ី អាយជី

១៩.
ក្រុមស្គីទឹកកករបស់អាមេរិកលេខ ១៩៦១ បានបង្ហោះរូបថតរបស់ពួកគេដែលថតជុំគ្នាមុនពេលធ្វើការហោះហើរទៅប្រកួតពានរង្វាន់ពិភពលោកនៅប្រទេស ប៊ែលហ្សិក។ ពួកគេទាំងអស់ស្លាប់នៅពេលយន្តហោះធ្លាក់ចុះពេលដែលយន្តហោះព្យាយាមធ្វើការចុះចត។


ក្រុមស្គីទឹកកក

២០.
ក្រុមហ៊ុនអាកាសចរណ៍បានបង្ហាញពី កាប៊ីន របស់យន្តហោះអាកាសចរណ៍ជប៉ុន លេខ ១២៣ មុនពេលមានសោកនាដកម្មកើតឡើង ដែលធ្វើអោយមនុស្ស៥០៩នាក់ស្លាប់ទាំងអស់។


ក្រុមអាកាសចរណ៍ជប៉ុនបង្ហាញកាប៊ីន

២១. 
លោក George Mallory និង Sandy Irvine បានធ្វើការបោះជុំរុំនៅលើភ្នំ Mount Everest ក្នុងឆ្នាំ ១៩២៤ ហើយពួកគេទាំងពីរអ្នកមិនបានចុះពីលើភ្នំវិញឡើយតាំងពីពេលនោះមក។


បោះជុំរុំ

២២.
បាឡុងក្តៅមួយរបស់ប្រទេស New Zealand បានជាប់គាំងជាមួយខ្សែរភ្លើង ពីរបីខ្សែរហើយក៏ចាប់ផ្តើមឆេះ ដែលធ្វើអោយមនុស្សក្នុងនោះទាំង១១នាក់បានស្លាប់។


បាឡុង

២៣.
លោក James Dean នៅស្ថានីយ៍ប្រេងឥន្ធៈមួយ ជាមួយនិងឡាន Porsche របស់លោកមុនពេលដែលមានគ្រោះថ្នាក់បុកគ្នាយ៉ាងខ្លាំងមួយនៅឆ្នាំ ១៩៩៥។


លោកជេមស៍ មុនពេលមានគ្រោះថា្នក់បុកគ្នា

Comments