
មនុស្សស្រីស្រមៃឃើញបុរសផ្សេង ក្នុងពេលរ៉ូមែនទិចជាមួយនឹងគូស្នេហ៍។ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សស្រីផិតក្បត់នោះទេ។
ការស្រាវជ្រាវបានបង្ហាញថា ជាការពិតណាស់ ចំណង់តណ្ហារឿងលើគ្រែជាមួយនឹងបុរសផ្សេងដោយការស្រមើស្រមៃ អាចបញ្ឈប់មនុស្សស្រីភាគច្រើនពីការផិតក្បត់គូស្នេហ៍របស់នាងបាន។

នៅពេលបុរសៗធុញទ្រាន់នឹងគូស្នេហ៍ខ្លួន ពួកគេតែងតែរកស្រីផ្សេង ប៉ុន្តែចំពោះមនុស្សស្រីវិញមិនធ្វើបែបនេះឡើយ។ ផ្ទុយទៅវិញ ពួកនាងចូលចិត្តស្រមៃឃើញបុរសផ្សេងក្នុងពេលរួមភេទ។

នៅពេលមនុស្សស្រីម្នាក់មានភាពរ៉ូមែនទិចជាមួយនឹងបុរសម្នាក់ផ្សេង ក្នុងក្តីសុបិន្តរបស់នាង វាមិនមែនមានន័យថា នាងស្អប់គូស្នេហ៍នាងឡើយ។ វាគ្រាន់តែជាក្តីសុខមួយពេលប៉ុណ្ណោះ។ ជាការពិតណាស់ តាមការស្ទាបស្ទង់ជាច្រើនបានឲ្យដឹងថា ការស្រមើស្រមៃនេះអាចជួយពង្រឹងដល់ការមានប្តីមួយប្រពន្ធមួយ ហើយស្នេហាឋិតថេរយូរអង្វែង បើប្រៀបធៀបនឹងគូស្នេហ៍ផិតក្បត់គ្នា។

ការពិតទី ១
តាមការស្ទាបស្ទង់ មនុស្សស្រីមួយចំនួនសារភាពថា ការស្រមៃអាចជួយបំបាត់ភាពធុញទ្រាន់របស់នាងក្នុងពេលរួមភេទ។

ការពិតទី ២
មនុស្សស្រីមួយចំនួននិយាយថា ការស្រមៃអាចជួយបំពេញក្តីសុបិន្តពិតរបស់នាង។ មនុស្សស្រីមួយចំនួនដែលបរាជ័យនឹងស្នេហាក្នុងពេលអតីតកាល ស្រមៃឃើញគូស្នេហ៍ចាស់នាងដោយសម្ងាត់។

ការពិតទី ៣
មនុស្សស្រីមួយចំនួនបានរាយការណ៍ថា ពួកនាងស្រមៃឃើញបុរសដែលនាងធ្លាប់ស្រឡាញ់ តែមិនបានរៀបការជាមួយគ្នា។

ការពិតទី ៤
ស្ត្រីធ្វើការជិត ៤០% និយាយថា ជាទូទៅពួកនាងស្រមៃឃើញថៅកែ ឬមិត្តរួមការងារដែលស្និទ្ធស្នាលនឹងគ្នាពេលធ្វើការ។

ការពិតទី ៥
មនុស្សស្រីភាគច្រើនដែលមានទម្លាប់មួយស្រមៃឃើញអ្នកផ្សេងច្រើនជាងគូស្នេហ៍ខ្លួនឯង បាននិយាយថា ពួកនាងនឹងមានអារម្មណ៍ប្រសើរឡើង នៅពេលធ្វើបែបនេះ ព្រោះវាបានបញ្ចេញនូវចំណង់តណ្ហា។

ការពិតទី ៦
ស្ត្រីជិត ២៧% អះអាងថា គ្មានបុរសណាផ្សេងក្រៅពីគូស្នេហ៍នាងអាចឆក់យកបេះដូងនាងបាន នៅពេលនាងកំពុងរវល់នឹងរឿងលើគ្រែឡើយ។

ការពិតទី ៧
ដោយសារសព្វថ្ងៃ កម្រិតនៃភាពទាក់ទាញខ្ពស់, ការស្រមៃអាចជាបាតុភូតធម្មជាតិមួយ។ មនុស្សគ្រប់គ្នាចាប់អារម្មណ៍នឹងមនុស្សនៅកន្លែងការងារ, មហាវិទ្យាល័យ, តាមទីសាធារណៈ និងគ្រប់ទីកន្លែងទាំងអស់ដែលយើងទៅ។ ហើយក៏មានចំណង់តណ្ហារ៉ូមែនទិចជាមួយនឹងមនុស្សដែលមិនអាចផ្តើមស្នេហ៍ ជាមួយគ្នា។ ដូច្នេះគ្មានអ្វីខុសឡើយ បើគ្រាន់តែជាការស្រមៃក្នុងចិត្តនោះ។

ការពិតទី ៨
ហេតុផលភាគច្រើនដែលធ្វើឲ្យមនុស្សស្រីចូលចិត្តស្រមៃ ព្រោះបុរសបរាជ័យនឹងរឿងលើគ្រែ។ មនុស្សស្រីមួយចំនួនរាយការណ៍ថា ពួកនាងស្រមៃឃើញបុរសផ្សេង ព្រោះគូស្នេហ៍របស់នាងមិនដែលបានផ្តល់ក្តីសុខរឿងលើគ្រែឲ្យនាងឡើយ៕
អានអត្ដបទបន្ដនៅខាងក្រោម
អនុវត្តបច្ចេកទេស៥ចំណុចជួយឲ្យអ្នករួមភេទបានយូរ(ប្រុសៗកំភ្លេចមើល)
មិននឹកស្មានថា រួមភេទរាល់ថ្ងៃ មានប្រយោជន៍ ដល់ថ្នាក់ហ្នឹងសោះ
តើការសម្រចទឹកកាមរបស់មនុស្សស្រីមានអត្ដប្រយោជន៍អត់?

Source : camlocation
Comments
Post a Comment