តារាប្រុសស្រីល្បីៗ ចំនួន៤គូ ដែលអ្នកគាំទ្រ សរសើរថាសមគ្នាខ្លាំង និងចង់ឱ្យស្រលាញ់គ្នា នៅក្រៅឆាក



ភ្នំពេញ៖

បច្ចុប្បន្ននេះ មានតារាសម្តែង តារាចម្រៀង ព្រមទាំងតារាបង្ហាញម៉ូតប្រុសស្រីជាច្រើនដួង ដែលបានឈានជើងចូលមកប្រឡូក នៅក្នុងវិស័យសិល្បៈកម្សាន្ត របស់ខ្មែរយើងជាបន្តបន្ទាប់ ដោយសារតែ មានទឹកចិត្តស្រលាញ់ និងទេពកោសល្យពីធម្មជាតិមកអំណោយផលយ៉ាងល្អ។

នៅក្នុងនោះដែរ ក៏មានតារាប្រុសស្រីចំនួន ៤គូ ដែលកំពុងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់មានភាពសាកសមគ្នា និងទំនាក់ទំនងរបស់ពួកគេ ដោយជាញឹកញាប់តារាទាំងនោះ តែងតែបង្ហាញនូវរូបភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមផងដែរ។

ហើយតាមរយៈរូបភាព និងកាយវិការទាំងនោះ ក៏ត្រូវបានទស្សនិកជនជាច្រើននាក់ លាន់មាត់សរសើរថា សមគ្នាខ្លាំងណាស់ ព្រមទាំងចង់ឱ្យពួកគេក្លាយទៅជាគូស្នហ៍នឹងគ្នានៅក្រៅឆាក។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏តារាប្រុសស្រីទាំងនេះ មិនដែលទទួលស្គាល់ពេញមាត់ ឬប្រកាសពីទំនាក់ទំនងរបស់ខ្លួន ជាសាធារណៈថាជាសង្សារនឹងគ្នានោះទេ។

ជាក់ស្តែងយើងឃើញមានតារា ៤គូ គឺ៖

១) តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ៖

 ក្រៅពីជាតារានៅរួមដំបូលក្នុងផលិតកម្មតែមួយ ជាមួយគ្នាហើយ ជារឿយៗតារាចម្រៀងទាំងពីរដួងនេះក៏តែង បង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នា ប្រៀបបីដូចជាគូស្នេហ៍យ៉ាងដូច្នោះដែរ ដោយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យពួកគេ ក្លាយទៅជាគូស្នេហ៍ពិតប្រាកដនឹងគ្នាយ៉ាងខ្លាំង។ ប៉ុន្តអ្នកទាំងពីរ មិនដែលទទួលស្គាល់ថា ជាសង្សារនឹងគ្នាទេ ក្រៅពីពាក្យថាមិត្តភក្តិ។ 







តារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ






តារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ






តារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ

២) តារាសម្តែង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ៖
បន្ទាប់ពីបានក្លាយទៅជាតួឯកប្រុសស្រីនៅក្នុងរឿង

«ខូចចិត្តអាជីព»

អ្នកទាំងពីរក៏បានបង្ហាញនូវភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងៗ ដោយទទួលបាននូវការពេញចិត្តមិនតិចទេពីទស្សនិកជន ព្រមទាំងបានសរសើរថា សមគ្នាខ្លាំងទៀតផង បើបានក្លាយជាគូស្នេហ៍នឹងគ្នាក្រៅឆាក។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ទំនាក់ទំនងរបស់អ្នកមេម៉ាយកូនមួយ អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ បច្ចុប្បន្ននៅមិនទាន់បានប្រកាសថា ជាសង្សារនឹងគ្នានៅឡើយនោះទេ។ 







តារាសម្តែង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ






តារាសម្តែង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ






តារាសម្តែង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ សម្តែងក្នុងរឿង «ខូចចិត្តអាជីព»

៣) តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង៖
តារាប្រុសស្រីមួយគូនេះ ក៏មានអ្នកគាំទ្រចង់ឱ្យស្រលាញ់គ្នា នៅក្រៅឆាកមែនទែនដែរ។ ព្រោះជាញឹកញាប់អ្នកទាំងពីរតែងសម្តែងរឿង ធ្វើជាតួឯកប្រុសស្រីជាមួយគ្នាជានិច្ច ដោយទីណាមានកញ្ញា ស៊ីន យូប៊ីន គឺទីនោះតែងតែមានលោក ខាត់់ វ៉ៃហាំងដែរ។ ទាំងនេះហើយគឺជាមូលហេតុ ដែលអ្នកគាំទ្រតែងសរសើរ មិនដាច់ពីមាត់ថា ពួកគេសមគ្នា និងចង់ឱ្យមានទំនាក់ទំនងជាមួយគ្នា លើសពីការរាប់អាន។







តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង






តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង






តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង

៤) តារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ៖
មួយគូនេះក៏តែងបង្ហាញនូវភាពផ្អែមល្ហែម ជាមួយគ្នាមិនដាច់ដែរ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយយ៉ាងខ្លាំង បើពួកគេទាំងពីរនាក់ ក្លាយទៅជាគូស្នេហ៍នឹងគ្នា យ៉ាងពិតប្រាកដ ទាំងនៅក្នុងសាច់រឿង និងក្រៅសាច់រឿង ៕







តារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ






តារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ






តារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ

Comments