
តារាកំប្លែងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយ ក្រឹម និង អ្នកនាង ស្រីលាភ ពេលនេះកំពុងតែមានក្តីសុខជាមួយនឹងគ្រួសារថ្មីដែលទើបនឹងទទួលបានកូនស្រីភ្លោះដ៏ស្រស់ស្អាតមួយគូបន្ថែមទៀត ស្របពេលដែល នាយ ក្រឹម នៅតែជាប់ជំពាក់វាក់វិនជាមួយនឹងប្រពន្ធដើមមិនទាន់ដាច់ស្រេចនៅឡើយ ។


បើគិតមកទល់នឹងពេលនេះអ្នកទាំងពីរទទួលបានចំណងដៃកូនស្រីដ៏សែនស្រស់ស្អាតនេះប្រមាណជាជាង ២ខែ មកហើយ ដែលធ្វើឲ្យក្តីស្រលាញ់របស់ នាយ ក្រឹម ទៅកាន់ ស្រីលាភ រឹតតែកើនឡើងទ្វេរដងថែមទៀតផង បើទោះបីជាមានការរិះគន់ពីមហាជនយ៉ាងណាក្តី ។
មកដល់ពេលវេលានេះផងដែរ ស្រីលាភ ក៏បានបង្ហាញនូវមុខមាត់យ៉ាងស្រស់ស្អាតរបស់កូនស្រីទាំងពីរនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដែលមើលទៅមុខមាត់កាត់ទៅរកលោកឪពុកទាំងស្រុងតែម្តង ។ ចង់ដឹងថាកូនស្រីរបស់ នាយ ក្រឹម និង ស្រីលាភ ស្រស់ស្អាតកម្រិតណា ទស្សនារូបថតប៉ុន្មានសន្លឹកខាងក្រោមទាំងអស់គ្នា៖



Comments
Post a Comment