ទៀតហើយ!​វឌ្ឍនាកា​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បរទេស​ទិញ​ចូល​ឆ្នាំ ​២០១៨​អាច​ឆក​យក​បេះដូង​អ្នក​គាំទ្រ​ម៉ាឡេស៊ី



ខណៈ​ដែល​ រដូវ​កាល​ 2018 Malaysia Super League (MSL) ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ស្អែក​ ក្លឹប​ជា​ច្រើន​បាន​នាំ​ចូល​កូតា​កីឡាករ​បរទេស ដើម្បី​យក​មួយ​ក្រុម​តាម​គោល​បំណង​របស់​ខ្លួន​។​ គេហទំព័រ FFT បាន​ជ្រើសរើស​កីឡាករ​បរទេស​​ចំណូល​ថ្មី​១០​ដែល​គេ​រំពឹង​ថា ​អាច​ឆក​យក​បេះដូង​អ្នក​គាំទ្រ​ម៉ាឡេស៊ី។




គេហទំព័រ​ខាង​លើ​សរសេរ​ថា ស័យ​បាល់​ទាត់​នៅ​កម្ពុជា​មិន​មែន​ជា​មហាអំណាច​ក្នុង​តំបន់​ឡើយ ​​ប៉ុន្តែ​ ចាន់​ វឌ្ឍនាកា ​ត្រូវ​ការ​បង្ហាញ ​និង​ណែនាំ​ឲ្យ​ច្រើន​ជាង​នេះ​បន្តិច។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​ច្រើន ​ជាមួយ​ក្លឹប​ថ្មី​ជាមួយ​ការ​ទាត់​បញ្ចូល​ទី​២​គ្រាប់​ ការ​បញ្ជូន​បាល់​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ ស្ថិត​ក្នុង​ទំព័រ​មុខ​នៃ​លីក​កំពូល​ម៉ាឡេស៊ី​ហើយ​ពេល​នេះ​ យើង​អាច​បញ្ជាក់​បាន​ថា​គាត់​អាច​ក្លាយ​ជា​ការ​រំពឹង​ទុក​ដ៏​ធំ​សម្រាប់​អ្នក​គាំទ្រ​ក្លឹប Pahang FA ទាំងមូល។



វឌ្ឍនាកា ​ក៏​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​វិញ ​ក្រោយ​​ការ​ខក​ចិត្ត​អស់​រយៈ​ពេល​វែង​ជិត​មួយ​ឆ្នាំ​នៅ​ក្លឹប​ជប៉ុន។ គាត់​ធ្លាប់​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​ ល្អ​បំផុត​ក្នុង​លីក​កំពូល​កម្ពុជា​៣​ឆ្នាំ​ជាប់​ៗ​គ្នា។ កីឡាករ​៩​នាក់​ទៀត​ដែល​ត្រូវ​បាន​គេហទំព័រ​ខាង​លើ​លើក​យក​មក​និយាយ​គឺ៖
RAFAEL RAMAZOTTI របស់​ក្លឹប ​PKNS




FERDINAND SINAGA របស់​ក្លឹប ​Kelantan



BRUNO LOPES របស់​ក្លឹប​ Kelantan



SERGIO UNREIN របស់​ក្លឹប​ Pahang FA



TIAGO GOMES របស់​ក្លឹប​ Melaka United (អាវបៃតង)



NICOLAS VELEZ របស់​ក្លឹប​ Negeri Sembilan



EVAN DIMAS របស់​ក្លឹប​ Selegor FA



ILHAM ARMAIYN របស់​ក្លឹប​ Selegor FA



PABLO PALLARES របស់​ក្លឹប ​Kedah



ប្រភព៖​
FFT Malaysia

















ចែករំលែកបន្តអត្ថបទនេះ


















អត្ថបទដែលពាក់ព័ន្ធ









កាសែត​កីឡា​ល្បី​មួយ​ថា ​វឌ្ឍនាកា​ អាច​ជា​បេក្ខភាព​ស្បែក​ជើង​មាស​ MSL រដូវ​កាល​២០១៨


Comments