ភ្នំពេញ៖
សន្ទុះនៃប្រជាប្រិយភាពរបស់ តារាសម្តែងស្រីវ័យក្មេង ម៉ាយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ហើយអ្វីដែលកាន់តែពិសេស រូបនាង ជាតួឯកស្រី ក្នុងបទចម្រៀងថ្មី របស់កូនព្រាប សុវត្ថិ ក្នុងបទ«លួចស្រលាញ់» ថែមទៀត។
អមនឹងភាពល្បីល្បាញ នៅក្នុងការងារសិល្បៈ គេក៏សម្គាល់ឃើញថា ម៉ាយ មានមុខមាត់ស្រស់ស្អាត គួរជាទីបេតី ចំណែកឯ ខ្ទង់ច្រមុះរបស់នាង ក៏ខ្ពស់ស្រួចមិនធម្មតា ខុសប្លែកពី ច្រមុះតារាផ្សេងៗ។
ក្នុងនោះដែរ ច្រមុះរបស់នាងក៏ត្រូវបានគេ គិតថា នាងប្រហែលជា កែកុនច្រមុះ ព្រោះច្រមុះរបស់នាង មានខ្ទង់ខ្ពស់ខ្លាំង ដូចជាបរទេសទៅហើយ ហើយជាពិសេស នៅពេលថតចំហៀងទៀត គឺកាន់តែមើលឃើញ ទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង។
សម្រាប់យប់នេះ អ្នកគាំទ្រ អាចនឹងភ្លឺភ្នែក និងអាចប្រាកដក្នុងចិត្តថា តើកញ្ញា ម៉ាយ ពិតជាបានធ្វើច្រមុះ ដូចជាពាក្យចចាមអារ៉ាម ដែលគេនិយាយដែរទេ?
បើតាមការមើល រូបថតចាស់ៗ ដែលនាង បានបង្ហោះ នៅក្នុងបណ្តាញសង្គម បានឲ្យឃើញថា កាលពីនាងនៅក្មេង គឺនាងមានច្រមុះខ្ពស់ស្រាប់ទៅហើយ ហើយវាច្បាស់ណាស់ថា គឺនាងមិនអាចធ្វើច្រមុះបានឡើយ តាំងពីអាយុមិនទាន់ពេញវ័យជំទង់នោះ។
ហើយនេះ អាចជាភស្តុតាងមួយ ដែលអាចឲ្យមហាជន ជឿបានថា ច្រមុះរបស់នាង ពិតជាច្រមុះធម្មជាតិ យ៉ាងពិតប្រាកដ ដោយគ្មានការកែច្នៃ៕
Comments
Post a Comment