ការចាក់សាក់ ត្រូវបានពលរដ្ឋខ្មែរនិយមខ្លាំងនៅសម័យសង្គ្រាម។ គេជឿលើយ័ន្ត គាថា ហើយជឿថា បន្ទាប់ពីចាក់សាក់រួច គេនឹងក្លាយជាមនុស្សដែលមានខ្លួនទិព្ធ បាញ់មិនត្រូវ កាប់មិនមុត ដុតមិនឆេះ។ ហើយសម័យសង្គ្រាមមនុស្សភាគច្រើនចាក់សាក់ដើម្បីកំបាំងខ្លួនពីសត្រូវ និងការពារកុំឱ្យជាន់គ្រាប់បែកផ្ទុះ។
ប្រទេសថៃ៖ ថ្មីៗនេះ សាកសពរបស់បុរសម្នាក់ដែលរលួយអស់ទៅហើយត្រូវបានក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមជីកកកាយរកឃើញ ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺស្បែកនៅជាប់សាកសពនោះនៅរក្សាសភាពល្អដដែលមិនមានការផុយរលួយអ្វីនោះទេព្រោះតែវាមានយ័ន្តគាថាសាក់នៅពីលើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្ត មួយក្រុមបាននាំគ្នាចុះបេសកកម្ម ទៅធ្វើការសំអាតវាលបញ្ចុះសពបុរាណមួយ ហើយក៏ជាសកម្មភាពមួយដើម្បីធ្វើការស្រាវជ្រាវពីភស្តុតាងពីបុរាណផងដែរ។
ពេលដែលធ្វើការសំអាតជីកដីនោះ ពួកគេបានប្រទះឃើញនៅសាកសពបុរសម្នាក់ដែលរលួយសាច់អស់រលីងទៅហើយ ប៉ុន្តែស្បែកដែលជាប់នឹងសាកសពនោះនៅរក្សាសភាពស្អាតដដែលមិនបានពុកផុយអីនោះទេ។
អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះគឺ នៅលើស្បែកដែលមិនផុយនោះមានសាក់យ័ន្តគាថានៅពីលើ ជាភាសាបាលីសំស្រ្កឹត ធ្វើឲ្យគេទាំងនោះជឿជាក់ថាមន្តអាគមគឺពិតជានៅមានមែន ហើយសក្តិសិទ្ធរហូតមកដល់សព្វថ្ងៃនេះទៀតផង។
តាមសម្តីរបស់អ្នកជំនាញ គេបានប្រាប់ថាបុរសដែលជាសាកសពនោះ គឺប្រហែលជាស្លាប់ដោយសារតែពោះវៀនដុះខ្នែង។
គេបានបន្តទៀតថា បុរសរូបនោះបានសាក់គាថាលើស្បែករបស់គាត់ដើម្បីឲ្យស្បែកគាត់នោះតាន់ល្អ កាប់មិនមុតដុតមិនឆេះ ធ្វើឲ្យគាត់ខ្លាំងលើសគេឯងឯទៀត។
ប៉ុន្តែពេលមួយដែលគាត់កើតពោះវៀនដុះខ្នែង ពេទ្យមិនអាចវះគាត់ ហើយកាត់ខ្នែងពោះវៀននោះចេញបានទេ ព្រោះតែស្បែករបស់គាត់គេវះមិនដាច់ ដូចនេះហើយគេមិនអាចព្យាបាលគាត់បានក៏ទុកគាត់រហូតឲ្យស្លាប់របៀបហ្នឹងទៅ៕
Comments
Post a Comment