តារាចម្រៀងស្រីឥណ្ឌូនេស៊ីម្នាក់ ទាត់អ្នកគាំទ្រមួយជើង ព្រោះលូកស្ទាបកន្លែងសំខាន់របស់នាង (មានវីដេអូ)



ថ្មីៗ​នេះ​ឌី​ជេ និង តារាចម្រៀង​ស្រី​ឥណ្ឌូនេស៊ី​ម្នាក់ បាន​ទាត់​អ្នកគាំទ្រ​របស់​នាង​ម្នាក់ បន្ទាប់ពី​បាន​យកដៃ​របស់ខ្លួន មក​ស្ទាប​ភ្លៅ​របស់​នាង ដែល​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង ខណៈដែល​ស្រី​ស្អាត​រូបនេះ​ឡើង​ច្រៀង ។




​ប្រភព​ដដែលបានឱ្យដឹងថា នារី​ខាងលើ​មានឈ្មោះថា Gebby Vesta ដែលមានតួនាទីជា​ឌី​ជេ និង តារាចម្រៀង នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ យោងតាម​វីដេអូ​ឃ្លី​ប​ដែលមាន​ការចែក​ចាយ​យ៉ាងច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហាញឱ្យឃើញថា ខណៈដែល Gebby Vesta កំពុង​ឡើង​ច្រៀង​ជាមួយ​សម្លៀកបំពាក់​សិច​ស៊ី នាង​ក៏បាន​ដើរមក​ក្បែរ​មនុស្ស​ជាច្រើន ដែល​កំពុង​មើល​នាង​នៅ​ខាងក្រោម​ឆាក ហើយ​ស្រាប់តែ​ពេលនោះ មាន​បុរស​ម្នា​ក់ហ៊ានលូកដៃ​របស់ខ្លួន​មក​ស្ទាប​ភ្លៅ​របស់​នាង ធ្វើឱ្យ​នាង​ទ្រាំ​មិនបាន ក៏​ធាក់​បុរស​នោះ​មួយ​ជើង​តែម្ដង ។



ជាមួយគ្នានេះ Gebby Vesta ក៏បាន​បង្ហោះ​វីដេអូ​សកម្មភាព​របស់​នាង​ខាងលើនេះ ចូលទៅក្នុង​គណនី Instagram របស់​នាង ហើយ​ថែមទាំង​សរសេរថា «​ខ្ញុំ​បាន​ទាត់​បុរស​នោះ​មួយ​ជើង​ហើយ តែ​ដូចជា​នៅ​មិនទាន់​ពេញចិត្ត​សោះ​» ។
​ជាមួយគ្នានេះ Gebby Vesta ក៏បាន​រិះគន់​ទៅកាន់​សន្តិសុខ​ក្លឹប​ដែរ​ថា គ្មាន​ភាព​តឹងរឹង បណ្ដោយ​មានរឿង​បែបនេះ​កើតឡើង ប៉ុន្តែ​ភ្លាមៗ​នោះ អ្នកគ្រប់គ្រង​ក្លឹប​ក៏បាន​ចេញមុខ​សូមទោស​នាង​ផងដែរ ៕




 



 







Comments