
នៅពេលណាត់ជួបគ្នា អ្នកត្រូវចងចាំពីច្បាប់ និងបទបញ្ជាមួយចំនួនទាំងនេះ។ មានប្រភេទមនុស្សមួយចំនួនដែលត្រូវចៀសវាង។
ខាងក្រោមនេះនឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវប្រុងប្រយ័ត្ន នៅពេលអ្នកណាត់ជួបបុរសណាម្នាក់។

មានរឿងរ៉ាវមួយចំនួនដែលអ្នកគួរសម្គាល់មើលបុរស ដែលអ្នកកំពុងណាត់ជួប។ អ្នកមិនគួរសេពគប់នឹងបុរសដែលធ្វើតែរឿងទាំងនេះដាក់មនុស្សស្រីឡើយ។
តែទោះបីជាយ៉ាងណា មិនមែនមានន័យថា អ្នកត្រូវតែធ្វើតាមគេនោះឡើយ។ យើងជឿជាក់ថា អ្នកនឹងព្រមឯកភាពចំពោះរឿងរ៉ាវទាំងអស់នេះ ហើយព្រមបញ្ចប់ស្នេហាមួយនេះ ព្រោះវាជាការរំលោភបំពានលើអ្នក។

ចង់រួមភេទគ្រប់ពេល
ប្រសិនបើបុរសម្នាក់នេះមិនចង់បានអ្វីផ្សេង ក្រៅពីបង្កាត់ភ្លើងស្នេហ៍ វាជាពេលដែលអ្នកត្រូវបញ្ឈប់សេពគប់ ព្រោះអ្នកនឹងក្លាយជាឧបករណ៍លេងសើចរបស់គេ។

គ្រាន់តែចាប់អារម្មណ៍លើអ្នក
បុរសម្នាក់នេះហាក់បីដូចជាចាប់អារម្មណ៍នឹងអ្នកខ្លាំង។ តែថ្ងៃនោះ អ្នកឃើញថា គាត់ទៅចាប់អារម្មណ៍នឹងស្រីផ្សេងទៀត។ កុំជ្រើសរើសយកបុរសប្រភេទនេះ ដែលចាត់ទុកអ្នកជាមនុស្សស្រីលេងសើច។

ស្រែកដាក់អ្នក
គ្មានបុរសណាម្នាក់មានសិទ្ធិជេរប្រទេច ឬស្រែកដាក់មនុស្សស្រីបានឡើយ ជាពិសេសនៅតាមទីសាធារណៈ។ បញ្ឈប់ស្នេហាត្រឹមនេះ ព្រោះវាអាចធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងនៅថ្ងៃមុខ។

ផិតក្បត់អ្នក
ត្រូវចងចាំឃ្លាមួយថា មនុស្សធ្លាប់ផិតក្បត់ នៅតែផិតក្បត់ ព្រោះរឿងនេះអាចកើតឡើងម្តងហើយម្តងទៀតចំពោះអ្នក។ បើទោះបីជាមានករណីមួយចំនួន បុរសពិតជាសុំទោសប្រាកដមែន តែវាធ្វើឱ្យអ្នកពិបាកនឹងទទួលយកការពិតណាស់។


កេងចំណេញលើអ្នក នៅពេលអ្នកស្រវឹង
ត្រូវចៀសឱ្យផុតពីបុរសប្រភេទនេះ។ គេមិនអាចកេងចំណេញលើអ្នកបានឡើយ នៅពេលអ្នកមិនស្ថិតក្នុងសភាពស្រវឹង។ វាអាចចាត់ទុកថា ជាការចាប់រំលោភ។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្ន និងប្រញាប់គេចចេញពីបុរសបែបនេះ។


អានអត្ដបន្ដនៅខាងក្រោម
តើអាថ៌កំបាំងនៃតម្រូវការផ្លូវភេទមនុស្សប្រុសមានអ្វីខ្លះ?
សញ្ញាបង្ហាញថា អ្នកស្រឡាញ់គ្នាដើម្បីតែកាមតណ្ហា មិនមែនស្នេហាពិត
រឿងរ៉ាវ ១០ យ៉ាង ដែលមនុស្សស្រីធ្វើឱ្យប្រុសៗវង្វេង
Comments
Post a Comment