នាំគ្នាភ្ញាក់ផ្អើលក្រោយកុមារាវ័យ១៤ឆ្នាំម្នាក់អាចក្រាបពងដូចមាន់ចេញស៊ុតតាមរន្ធគូទខណៈធ្វើឲ្យក្រុមគ្រូពេទ្យទាល់គំនិត
ឥណ្ឌូនេស៊ី៖
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកុមារាវ័យក្មេងសញ្ជាតិឥណ្ឌូនេស៊ីម្នាក់ បែរជាអាចក្រាបពងដូច មាន់ ទា ចេញស៊ុតតាមរន្ធគូទ ខណៈសូម្បីតែក្រុមគ្រូពេទ្យក៏ទាល់គំនិត និងស្រឡាំងកាំង។
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា កុមារាដ៏ចម្លែកខាងលើនេះ មានឈ្មោះថា
Akmal
អាយុ១៤ឆ្នាំ រស់នៅក្នុងតំបន់ Gowa នៃខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី។
កុមារារូបនេះ បានអះអាងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខ្លួនតែងក្រាបពងបែបនេះជារឿយៗ មកទល់ពេលនេះបានចំនួន ២០គ្រាប់ហើយ ពោលគឺ ចាប់តាំងតែពីឆ្នាំ ២០១៦ មកម៉្លេះ។
ដោយសារតែ បែបនេះហើយ ទើបបានជាកុមារា Akmal ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ
Syekh Yusuf Hospital
ក្នុងតំបន់ ដើម្បីឲ្យក្រាបស៊ុតនៅចំពោះមុខក្រុមគ្រូពេទ្យតែម្តង។
ទីបំផុតជារឿងនឹកស្មានមិនដល់ កុមារាវ័យ១៤ឆ្នាំ ខាងលើនេះ ក៏បានក្រាបស៊ុតចេញតាមរន្ធគូទរបស់គេ យ៉ាងស្តែងៗ ជាហេតុធ្វើឲ្យក្រុមគ្រូពេទ្យជាច្រើន សឹងតែមិនជឿនឹងភ្នែក ប៉ុន្តែពួកគេនៅតែជឿជាក់ថា អាចជារឿងមិនពិត ឬបោកប្រាស់។
យ៉ាងណាមិញ បើយោងតាមការអះអាងបញ្ជាក់ ពីសំណាក់ឪពុករបស់កុមារា Akmal ក៏បានឲ្យដឹងដែរថា កន្លងមកនៅរាល់ពេលដែលកូនប្រុសរបស់លោក ក្រាបស៊ុតចេញហើយនោះ លោកតែងតែយកស៊ុតនោះ ទៅគោះបំបែកមើល ឃើញថាមានផ្នែកស៊ុតលឿង និង ស មិនខុសគ្នាទៅនឹងស៊ុតមាន់ ឬស៊ុតទានោះឡើយ។
«ក្នុងរយៈពេល២ឆ្នាំមកនេះ កូនប្រុសរបស់ខ្ញុំ គេក្រាបពងចេញស៊ុតបែបនេះ បានចំនួន ១៨គ្រាប់ហើយ ខណៈ២គ្រាប់ចុងក្រោយនេះ គឺនៅក្នុងមន្ទីរពេទ្យនេះតែម្តង។ ដូច្នេះសរុបទាំងអស់ ២០គ្រាប់ហើយ។ កាលនោះ ខ្ញុំបានបំបែកស៊ុតដំបូងគេបង្អស់ ឃើញថាវាមានផ្ទុកតែស៊ុតពណ៌លឿងសុទ្ធ គ្មានទឹកស៊ុតពណ៌សឡើយ» ឪពុករបស់កុមារា Akmal និយាយ។ប៉ុន្តែបើទោះបីជាមានការលើកឡើង បែបនេះយ៉ាងណាក្តី ក៏ក្រុមគ្រូពេទ្យនៅតែមិនយល់ មិនជឿ ពីស្ថានភាព ឬលក្ខខណ្ឌដ៏កម្រមួយនេះ ហើយបានអះអាងថា វាពិតជាមិនអាចទៅរួចនោះទេ ដែលស៊ុតអាចមាននៅក្នុងខ្លួនរបស់មនុស្សបែបនេះនោះ។
ដោយឡែក អ្នកនាំពាក្យម្នាក់ពីខាងមន្ទីរពេទ្យ ក៏បាននិយាយដែរថា៖
ស្របពេលមានការលើកឡើងបែបនេះ ឪពុករបស់កុមារា Akmal ក៏នៅតែប្រកាន់ជំហរធ្វើការប្រកែក បដិសេធចំពោះការគិតទាំងអស់នោះ ពីសំណាក់ក្រុមគ្រូពេទ្យ ដោយសារតែនេះ គឺជាការពិត មិនមែនជាការកុហក បោកប្រាស់នោះឡើយ។
ព្រោះជាក់ស្តែង សំបកស៊ុតគឺ ស្តើងងាយនឹងបែក ដូច្នេះមិនមែនចេះតែអាចញាត់ចូលទៅក្នុងរន្ធគូទ បានដោយងាយៗ និងច្រើនគ្រាប់យ៉ាងដូច្នោះនោះទេ។ ម្យ៉ាងកូនប្រុសរបស់លោកនៅក្មេងទៀត។
គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ ក្រុមវេជ្ជបណ្ឌិតក៏បានដាក់ក្មេងប្រុសខាងលើនេះ នៅកន្លែងមួយដាច់ពីគេ ដើម្បីតាមដាននិងសិក្សាពីស្ថានភាពរបស់គេ នៅមន្ទីរពេទ្យខាងលើនេះផងដែរ ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖
Comments
Post a Comment