នារីម្នាក់ទម្លាយរូបភាព ដែលនាងត្រូវបានជីតាចិត្តអប្រិយ បង្អត់អាហារ រហូតសល់ស្បែកគ្របដណ្តប់ឆ្អឹង



ជប៉ុន៖

នារីជនជាតិជប៉ុនម្នាក់ បានទម្លាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម Twitter ដែលនាងត្រូវបានជីតាចិត្តអប្រិយ បង្អត់អាហាររហូតសល់ទម្ងន់ត្រឹម ១៦ គីឡូក្រាម ប៉ុណ្ណោះ។







នារីរងគ្រោះ

នារីដែលមិនស្គាល់ឈ្មោះខាងលើនេះ មានប្រភពមកពីទីក្រុង ក្យូតូ ប្រទេសជប៉ុន ធ្លាប់រស់នៅ ក្រោមការមើលការខុសត្រូវពីសំណាក់ ជីតារបស់នាងកាលពីជាង១០ ឆ្នាំ មុន។ ប្រភពពុំបានបញ្ជាក់ថា នាងមានម្តាយឪពុកនៅរស់ ឬយ៉ាងណាទេ ទើបបានជាមករស់នៅជាមួយជីតារបស់នាងបែបនេះ។
នាងបានឲ្យដឹងថា កាលពីជាង១០ ឆ្នាំមុន នាងទទួលរងការធ្វើទុក្ខបុកម្នេញជាខ្លាំង ដោយកាលនោះ  ត្រូវបានជីតារបស់នាងបង្អត់អាហារ រហូតដល់ថ្នាក់ធ្លាក់ខ្លួន​ស្គម​ស្គាំង​សល់តែឆ្អឹង។













នារីរងគ្រោះ

នារីរងគ្រោះបន្តថា រាល់ពេល​ជីតារបស់នាងតាមទាន់ ឃើញនាង​លួច​ញុាំ​ចំណី​អាហារ នាងត្រូវ​បាន​គាត់វាយដំ និងបង្គាប់ឲ្យ​ខ្ជាក់​អាហារមកវិញ។
ជាសំណាងល្អ នារីរងគ្រោះ ដែលសព្វថ្ងៃមានវ័យខ្ទង់ ២០ ឆ្នាំ ត្រូវបានគេជួយ​សង្រ្គោះទាន់ពេលវេលា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យ បានប្រាប់នា​ង​ថា ប្រសិន​បើនាងមកដល់មន្ទីរពេទ្យ យឺតត្រឹមដប់នាទីនាងប្រាកដជាដាច់ដង្ហើមស្លាប់ជាក់ជាពុំខាន។

បច្ចុប្បន្ន នារីវ័យក្មេងរូបនេះ មានសុខភាពល្អប្រសើរ​ និងមាំមួន​វិញហើយ។ យ៉ាងណា​ក្តី នាងពុំបានប្រាប់ឲ្យដឹងថា ជីតាចិត្តអប្រិយនោះ ត្រូវបានចាត់ការទៅតាមផ្លូវច្បាប់ ឬយ៉ាងណាទេ៕







នារីរងគ្រោះ (ខាងឆ្វេង) ថតជាមួយ​មិត្តសម្លាញ់របស់នាង

Comments