
Cosplay គឺជារឿងដ៏ពេញនិយមសម្រាប់ក្រុមមនុស្សដែលចូលចិត្តតែងខ្លួន ហើយឈ្លក់វង្វេងនិងតួអង្គភាពយន្តគំនូរជីវចល តួអង្គនៃភាពយន្តបែបវិទ្យាសាស្ត្រ ឬ អភិនិហាល្បីៗ និងតួអង្គហ្គេមជាដើម ។
ហើយបើនិយាយអំពីស្រីៗដែលចូលចិត្ត Cosplay នេះវិញគឺម្នាក់ក្រោយពេលតែងខ្លួនរួចគឺថាកប់តែម្ដង ស្អាតដូចជាតុក្កតា ឯខ្លះស៉ិចស៉ីមិនធម្មតាក្នុងឈុតសំលៀកបំពាក់ Cosplay ទាំងនោះ ។
ជាក់ស្ដែងតារា Cosplay ម្នាក់ដែលមានរហ័សនាម HAOGE បានអ្នកគាំទ្រជាច្រើនបានលង់នឹងសម្រស់របស់នាង ពីព្រោះតែមុខមាត់ដ៏មានមុនស្នេហ៍ រាងកាយដ៏ស្រឡូន បូកផ្សំនិងឈុត Cosplay ដ៏ស៉ិចស៉ីធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញ ហើយគ្រប់រូបថតដែលនាងបង្ហោះគឺអ្នកគាំទ្រដណ្ដើមគ្នាចុច Like តែម្ដង ។





ប៉ុន្តែក្រោយមកអ្នកទាំងនោះខ្លះស្ទើរតែបោកក្បាល និងបាយលែងចូល ក្រោយពេលដែលតារា Cosplay ម្នាក់នោះបានប្រកាសពីរឿងរ៉ាវពិតរបស់ខ្លួន ។ បើយោងតាមការសារភាពពីតារា Cosplay រូបនេះបានឲ្យដឹងថា គេមានឈ្មោះពិតថា Alice Haoge គឺជាជនជាតិចិន មិនមែនជប៉ុននោះទេ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺគេគឺជាមនុស្សប្រុសមិនមែនជាមនុស្សស្រីនោះទេ គ្រាន់តែគេចូលចិត្តតែងខ្លួន Cosplay ជាតួអង្គតុក្កតាស្រីតែប៉ុណ្ណោះ ។



Comments
Post a Comment