ចូលចិត្តធ្វើអីប្លែកៗ ស្រ្តីខ្មែរ ធ្លាក់ខ្លួនចាញ់បោកជនល្មើសម្នាក់ដោយរួមភេទតាម FACEBOOK និងអស់លុយជាង៤ម៉ឺនដុល្លារ ក្រោយជនល្មើសគំរាមបញ្ចេញរូបអាក្រាត(មានវីដេអូ)

ជាថ្មីម្តងទៀតហើយ! កម្លាំងនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿងមួយទៀតនោះ គឺតាមចាប់ជនល្មើសម្នាក់ ដែលបានប្រើល្បិចដ៏ស្មោគគ្រោក ដោយទាញទម្លាក់ស្រ្តីខ្មែរជាពលករ នៅប្រទេសកូរ៉េខាងត្បូង ដែលបានរៀបការប្តីរួចហើយនោះឲ្យងប់ងល់ស្នេហាស្ម័គ្រស្មោះជាមួយខ្លួន រហូតយល់ព្រមបើកការរួមភេទតាម Facebook Messeger ជាច្រើនដង។ប៉ុន្តែនៅទីបំផុត ស្រាប់តែជនល្មើសរូបនេះ ដែលធ្លាប់ជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែលស្រ្តីរងគ្រោះបានធ្លាប់រួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។
បន្ទាប់ពីត្រូវបានចំណាយទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ស្រ្តីរងគ្រោះបានអស់លទ្ធភាពរកប្រាក់ផ្ញើមកតាមការគំរាម ក៏ដាច់ចិត្តធ្វើដំណើរមកស្រុកខ្មែរ ហើយទម្លាយរឿងដ៏ខ្មាស់អៀននេះ ដល់ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់នគរបាលខេត្តកណ្តាល រហូតបំបែកដោយជោគជ័យ និងតាមចាប់ជនដៃដល់បាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានរៀបរាប់ពីដំណើររឿងដល់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖
ករណីគំរាមកំហែងកេរ្តិ៍ខាងលើនេះ បានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែទើបតែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបើកការស្រាវជ្រាវតាមចាប់ជនល្មើស។

ជនល្មើស

ជនល្មើស

ជនល្មើស



វត្ថុតាង

វត្ថុតាង

Comments
Post a Comment