ហួសចិត្ត​ ស្គាល់​គ្នាតាម Facebook ខឹង​ខាង​ប្រុស​មិន​ព្រម​រួ ម ភេ ទ​ជាមួយ​ខ្លួន​ បែរជារៀប​គម្រោង​សម្លាប់ខាងប្រុសទៅវិញ​



ឥណ្ឌូណេស៊ី៖ ប៉ូលិស​បានចាប់ខ្លួន​ស្ត្រី​ម្នាក់ ​និង​បុរស​ផ្សំគំនិត​ម្នាក់ទៀត ​ក្នុង​ការ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ក្នុង​អណ្តូងទឹក ​កាលពី​អំឡុង​ជាង​ 4ខែមុន ដែលទើបតែរកសាកសពឃើញ ដោយប្រជាជនក្នុងភូមិ។

ជនរងគ្រោះ​មាន​ឈ្មោះ​ Andri Tristan (អាយុ 30ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែ​ខឹង​បុរស ​(ជនរងគ្រោះ​) នោះ​មិនព្រម​រួមភេទ​ជា​មួយ​ខ្លួន​។




រឿងដែលគួរឲ្យហួសចិត្តនេះបានកើតឡើង​នៅ​ភូមិ Semboro, ស្រុក Semboro ប្រទេស​ឥណ្ឌូណេស៊ី​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី​ 25 កញ្ញា​ 2017 កន្លងទៅ​។
រឿងហេតុ​ដែល​ឈានដល់ថ្នាក់ ស្ត្រីហ៊ានសម្លាប់​បុរស​ជា​មិត្តនេះ​ ដោយសារ​តែលោក​ Andri (ជនរងគ្រោះ) និង F.A (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។








ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាង ដែលបានបើកជាហាងតូចមួយ (ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាល ខែឧសភាកន្លងទៅ។
 

លោក Andri បានភ្ញាក់ផ្អើលជាខ្លាំង ព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ facebook នោះទេ គាត់ថា​ ស្ត្រី​នេះ​បានរំលោភបំពានលើសេក្តីទុកចិត្តរបស់គាត់ (កុហក-បោកប្រាស់)។

 

នៅពេលដែល​អ្នកទាំងពីរបាន​ជួបមុខគ្នានោះ​ FA បាន​លួងលោម​ឲ្យ​លោក Andri ព្រម​ស្រឡាញ់​គាត់ ​និង​នៅដេក​រួមភេទ​ជាមួយ​គាត់​ តែ​លោក Andri បានបដិសេធក្នុងការរួមភេទនេះ។




ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ "ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ (ដែលឃាត់​រូបលោក​) បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ (ថ្នាំសណ្ដំ​)។
 

បន្ទាប់ពីផឹកស្រាថ្នាំពុលរួចមកលោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះ​ស្ត្រី​ជនសង្ស័យ​បានភ័យស្លន់ស្លោ និងស្ទុះទៅយកខ្នើយមក ខ្ទប់មុខ​ច្រមុះ​ជនរងគ្រោះ​រហូតដល់ស្លាប់។








ទើប​ឲ្យ​លោក Kusworo ជាជនសង្ស័យទី2 ភេទ​ប្រុស​យក​សាកសព​ចងដុំថ្ម​ទម្លាក់​ក្នុង​អណ្ដូង ​(លូទឹក​) តែ​ម្ដង​។ បន្ទាប់ពីការសម្លាប់លោក Andri រួចហើយ នាង FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី។







ប៉ូលីសបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងចាប់ខ្លួន FA ដោយ​ប្រាប់​ព័ត៌មាន​ថា​អាចនឹងត្រូវផ្តន្ទាទោស 15 ឆ្នាំក្នុងពន្ធនាគារ នេះបើយោងតាមច្បាប់នៃមាត្រា 340 ក្រមព្រហ្មទណ្ឌជាមួយនឹងអ្នកផ្សំគំនិត៕
សូមទស្សនាវីដេអូដូចខាងក្រោម៖




Comments