
តាមការចុះផ្សាយ បានឲ្យដឹងថា មហាសេដ្ឋី "Candyman" ខាងលើ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយទីផ្សារផលិតផលរបស់គាត់ ដោយលោកបានផ្តល់រង្វាន់ជាពិសេស ដល់អតិថិជនណា ដែលហ៊ានយក Logo ម៉ាក FREECHOICE ទៅសាក់ជាប់និងខ្លួន ដែលជាប់ជារៀងរហូត មិនអាចលប់ចេញបាន តែលោកផ្តល់ឲ្យ ចំពោះអតិថិជនចំនួន៤០នាក់ដំបូង ។

ចំពោះរង្វាន់ដែលពិសេសនោះ គឺទទួលបានសំបុត្រយន្តហោះហ្វ្រី ដើម្បីទៅកំសាន្តនៅទីក្រុង Bristone ប្រទេសអូស្ត្រាលី ដើម្បីទៅចូលរួម Party ជាមួយមហាសេដ្ឋី គឺលោក Candyman ។ ក្រោយពីមានការរិះគន់យ៉ាងច្រើនរួចមក ធ្វើឲ្យលោកសេដ្ឋី Candyman បានបញ្ចេញសារឌឺដង ចំពោះពាក្យរិះគន់ទាំងអស់ ដោយលោកបានសរសេរថា "បើអស់លោកទាំងអស់ កាន់តែរិះគន់ខ្ញុំនោះ គឺខ្ញុំកាន់តែល្បីដូច FREECHOICE" ៕







Comments
Post a Comment