កូរ៉េខាងត្បូង
៖ ថ្មីៗនេះ តារាចម្រៀងស្រីរាងស្អាតកញ្ញា
Hani
សមាជិកក្រុម
EXID
បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង សួររកមុខអ្នកដែលចាប់គូទនាងនៅលើឆាក យ៉ាងគួរឲ្យអស់សំណើច។
ជាការពិតណាស់ ក្រោយពីប្រទះឃើញរូបថតមួយសន្លឹក ដែលតារាស្រី
Hani
ត្រូវបានតារាKpopមួយរួបផ្សេងទៀត បានចាប់គូទរបស់នាងនៅលើឆាក ក៏ស្រាប់តែ តារាស្រីរូបនេះ បានបង្ហោះសារសួរបែបកំប្លែងថា «
ម៉េចហ្នឹង ម៉េចក៏ចាប់គូទខ្ញុំចឹង?
» បន្ទាប់មក តារាស្រីរួមក្រុមEXID នោះគឺកញ្ញា
LE
ក៏ស្រាប់តែសរសេរតបទៅវិញ លាយជាមួយនឹងសំណើចថា៖ «
ខ្ញុំជាអ្នកចាប់ ហាហាហា
»។ យ៉ាងណាមិញ ភាពស្និទ្ធស្នាល និងការសន្ទនារបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រអស់សំណើចជាខ្លាំង។
ជាការពិតណាស់
LE
ត្រូវបានអ្នកគាំទ្រដឹងថា នាងគឺជាសមាជិកក្រុមដែលដៃដល់ជាងគេ ប្រចាំក្រុម នាងតែងតែលេងបែបនេះជាមួយនឹងមិត្តក្រុមរបស់នាងជានិច្ច។ លើសពីនេះ ក៏គ្មានអ្វីប្លែកនោះទេ ដែលLE និង Hani លេងបែបនេះជាមួយគ្នា ពីព្រោះអ្នកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាខ្លាំង រហូតថ្នាក់ដល់ឈ្មោះរួមគ្នាថា «Anh Sisters» ថែមទៀតផង៕
តារាកូរ៉េ
Comments
Post a Comment