កូនស្រីបណ្តូលចិត្តរបស់ឈិនឡុងតាមពិតជាខ្ទើយស្រី
កូនស្រីរបស់ជែកគីចាន់ឈ្មោះ Etta Ng តាមពិតជាមនុស្សខ្ទើយ។
នៅក្នុងផុសមួយបង្ហោះ Instagram របស់នាង @stolenmilktea កាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែតុលា នាងបានសរសេរលើរូបភាពរបស់នាងដែលមានផ្ទៃខាងក្រោយពណ៌ឥន្ទធនូ ជាមួយពាក្យថា "ក្នុងករណីដែលគ្មាននរណាម្នាក់ដឹងអំពីកំណត់ហេតុផ្ទៃក្នុង តាមពិតខ្ញុំជាខ្ទើយទេ"។
ចាប់តាំងពីពេលនោះមកនាងបានដកចំណងជើងនោះចេញដោយជំនួសវាជាមួយសញ្ញាទ្រុងជ្រូកជាច្រើនដូចជា – #lgbtqai, #lgbt, #lesbian និង #androgynous។
នាងគឺជាកូនសំណព្វរបស់ ឈិនឡុង ដែលមានកូនប្រុសតារាសម្តែងផងដែរ ឈ្មោះ Jaycee ជាមួយប្រពន្ធនិងជាអតីតតារាសម្តែង លោកស្រី Lin Feng-jiao។ ម្តាយរបស់នាងគឺជាអតីតរាជនីសម្រស់ហុងកុង លោកស្រី Elaine Ng ។
នាង Etta អាយុ ១៧ ឆ្នាំត្រូវបានគេរាយការណ៍ថាកំពុងរស់នៅជាមួយជនមានឥទ្ធិពលលើបណ្តាញសង្គមគឺនាង Andi Autumn អាយុ ៣០ ឆ្នាំជនជាតិកាណាដាដែលមានផ្ទះនៅហុងកុង។ នាងរចនានិងលក់សម្លៀកបំពាក់លើអនឡាញនិងត្រូវបានគេស្គាល់សម្រាប់ការតុបតែងដូចកូនក្រមុំតុក្កតា៕ ប្រភព៖ បរទេស
កូនស្រី lesbian របស់ឈិនឡុង ចេញមកនិយាយរឿងអួលដើមករបស់នាង និងបង្ហាញមុខពិតរបស់មិត្តស្រីបណ្តូលចិត្តរបស់នាងជាសាធារណៈ
កូនស្រីរបស់លោកឈិនឡុងតាមពិតជា lesbian ស្រីទេ នាង Etta Ng វ័យ ១៧ ឆ្នាំដែលលែងជិតស្និទ្ធនឹងឪពុកខ្លួន បានប្រកាសដំណឹងនេះនៅលើបណ្ដាញសង្គម Instagram ដោយបង្ហាញរូបភាពនាងនៅពីមុខផ្ទាំងឥន្ទធនូមួយ ហើយក្រោយមកបានបញ្ជាក់ថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាបណ្ដាញសង្គម គឺនាង Andi Autumn។
បន្ទាប់ពីទម្លាយដំណឹងនេះ នាង Etta ដែលរស់នៅទីក្រុងហុងកុងបានសារភាពថា នាងគ្មានអ្វីនឹងថ្លែងចំពោះការគាំទ្រដែលនាងបានទទួលបន្ទាប់ពីបានធំដឹងក្ដីជាមួយភាពអវិជ្ជមាន និងចិត្តចង្អៀតចង្អល់ពេញមួយជីវិតរបស់នាង។
នាងបានសរសេរលើបណ្ដាញសង្គម Instagram យ៉ាងដូច្នេះថា នាងមានអារម្មណ៍រីករាយចំពោះការគាំទ្រពី Follower របស់នាងដែលបាននិយាយលើកទឹកចិត្ត ហើយថា "មនុស្សជុំវិញពិភពលោកកំពុងព្យាយាមជីករំលើងពួកយើង ខណៈបណ្តាញផ្សព្វផ្សាយហុងកុងបន្តសើចចម្អកឱ្យពួកយើង"។
នាងបានបន្តថា នាងបានធំដឹងក្ដីក្នុងពិភពអវិជ្ជមាននិងចិត្តចង្អៀតចង្អល់ ប៉ុន្តែ "ខ្ញុំស្ថិតនៅត្រង់កន្លែងខ្ញុំដឹងថា ខ្ញុំអាចប្រើប្រាស់បទពិសោធន៍របស់ខ្ញុំដើម្បីប្រាប់ពីការពិត និងជួយអ្នកដទៃដែលដូចខ្ញុំ"។
ចំណែកនាង Andi ក៏បានប្រកាសជាសាធារណផងដែរអំពីសេចក្ដីស្នេហាចំពោះ Etta ហើយបានអះអាងថា អ្នកទាំងពីរបានរងការរើសអើងពីគ្រួសាររបស់ពួកគេ និងមិត្តភក្ដិអំពីទំនាក់ទំនងរបស់ខ្លួន៕
Comments
Post a Comment