ដល់កហេតុតែគ្នាមិនចេះស្តី! Robot Sex ដ៏ស្រស់ស្អាតមួយត្រូវបានបញ្ជូនទៅជួសជុលក្រោយរងការបៀតបៀនយ៉ាងធ្ងន់ធ្ងរ



(បរទេស) Samantha ជា Robot Sex ល្បី​បំផុត​ពិភពលោក ដែល​អ្នកណាៗ​ក៏​ចង់ឃើញ​ចង់​ស្ទាប ច្របាច់​​ជាពិសេសគឺប្រុសព្រានតែម្តង។ នាង Samantha គឺជា Robot Sex ដ៏ស្រស់ស្អាតមួយដែលមាន​ទំហំ​ប៉ុន​មនុ​ស្សពិតៗ ហើយថែមទាំង​ចេះ​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ទៀតផង។​












ប៉ុន្តែ​សំណាងអាក្រក់ ដែល​ការ​ដាក់តាំង​បង្ហាញនោះមិនបាន​ប៉ុន្មាន​ផង ស្រាប់តែនាងSamantha ក៏ត្រូវរងនូវ​ការ​បៀតបៀនដែល​ធ្វើ​ឲ្យ​ខូច​យ៉ាងដំណំ ធ្វើអោយម្រាមដៃ ២ បាន​ត្រូវបាន​បាក់ ហើយ​ដងខ្លួន​ទាំងមូល​រងរបួស​ធ្ងន់​ធ្ង​រនឹងតែត្រូវ​បញ្ជូនមក​ជួសជុល​វិញ​ភ្លាមៗ។​ ផលិតករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដ៏​ល្បីល្បាញម្នាក់ឈ្មោះ Sergi Santos ដែលជា​អ្នក​ស​ង្កើ​ត​នាង Samantha បាននិយាយក្តុកក្តួល​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ហួសហេតុ​របស់​ភ្ញៀវ​ទស្សនា​ទាំងអស់នោះ​។​











លោក​លើកឡើងថា មនុស្ស​ជាច្រើន​ពុំទាន់​យល់​អស់​អត្ថន័យ នៃ​ផលិតផល​បច្ចេកវិទ្យា ហើយដោយ​បានការ​អនុញ្ញាត​ឲ្យប្រើ​ ​សាកល្បង​ពុំ​យក​កម្រៃ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាច្រើន​មាន​កាយវិការ​ហួសហេតុ​ឃោរឃៅ​ចំពោះ Samantha​។​ បើទោះបីជា​កើតមាន​ព្រឹត្តិការណ៍​យ៉ាងនេះ​ក្តីក៏ប៉ុន្តែនាង Samantha នៅតែ​រក្សា​តំណែង​កំពូល​ក្នុង​ពិភព Robot កាមគុណ​ដដែល។ ចំពោះតំលៃវិញគឺប្រមាណ ៣០០០ ដុល្លារ​អាមេរិក​។​











បច្ចុប្បន្ន​វា​ពុំ​ត្រឹម​សម្រាប់​បម្រើ​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ​ទេ ថែមទាំង​កំពុង​ត្រូវបាន​ផ្ទះបន​មួយចំនួន​មាន​គំរោង​ទិញយក ទៅ​បម្រើ​ឲ្យ​សេវាកម្ម​ផ្លូវភេទ​របស់ខ្លួន​ទៀតផង​។​ ហើយវាពិតជាអាចជួយ​កាត់បន្ថយ​ការជួញដូរ​មនុស្ស ពេស្យាចារ ជំងឺឆ្លង​បានផងដែរ៕







Comments