កុំស្តាយថ្មអី កូនខ្មែរជួយ SHARE ផង!! ត្រូវតែកត់ត្រាទុក នេះជាប្រវត្តិសាស្ត្ររបស់ខ្មែរសម័យដើម ក្មេងៗត្រូវចងចាំ!!

ផ្ទះខ្មែរបុរាណកម្រនឹងបានឃើញ ស្ទើរបាត់សូន្យសឹង ក្មេងជំនាន់ក្រោយគួរយល់ដឹង
ផ្ទះខ្មែរបុរាណ ផ្ទះប៉ិត ឬហៅម្យ៉ាងទៀតថា ផ្ទះជម ឬ ផ្ទះជ្រកជម កាលជំនាន់យាយនៅជំទង់ៗសម្បូរណាស់ផ្ទះហ្នឹង តែដល់មកសម័យកាន់តែជឿនលឿន ផ្ទះប្រភេទនេះប្រហែលបាត់បង់អស់ខ្លះហើយតាមមើល… ផ្ទះដែលហៅថា «ប៉ិត» ឬហៅតាមអ្នកស្រុកបាត់ដំបងថា «ផ្ទះជម» ឬ «ផ្ទះក្រជម» គឺតែងតែមានដំបូលផ្តុំឡើងដោយផ្ទាំង៤ ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយ។






ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង់ ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។ គេអាចពង្រីកផ្ទះប៉ិតសាមញ្ញឲ្យមានរូបរាងច្រើនបែបយ៉ាង។ ម្យ៉ាងដោយបន្ថែមដំបូលឲ្យបានច្រើនខ្នង។ ផ្ទះប៉ិតដែលមានពីរខ្នង ប៉ុន្តែអាចមានច្រើនជាងនោះរហូតដល់ប្រាំខ្នងផង។ ប្រភេទម្យ៉ាងទៀតការចែកខ្នងនោះពុំមែនទៅក្រោយទេ គឺមកខាងទទឹងផ្ទះទៅវិញ ជួនកាលគេហៅថា «ភ្លោះ»
ជួនកាលទៀតលំបាកឲ្យឈ្មោះពិតប្រាកដណាស់ គ្រាន់តែមើលទៅមូលដ្ឋានជាផ្ទះប៉ិតដោយថែមដំបូលប៉ិតដូចគ្នា តែមកកាត់ទទឹងគ្នាទៅវិញ។ តាមធម្មតា ក្បាច់ដែលនៅលើព្រុំហើយមានកំពូលស្រួចទៅលើគេហៅថា«ម៉ិត»(ពុំដឹងថាពាក្យនេះត្រឹមត្រូវតាមអក្ខរាវិរុទ្ធឬទេ ដោយសារពុំមាននៅក្នុងវចនានុក្រមសម្តេចជួនណាត) ។
ចំណែកឯនៅខាងចុងចែងតែងឃើញមាន «គាងឃ្វាយ» ឬអ្នកស្រុកខ្លះហៅថា «កន្ទុយមាន់» ។ ជួនកាលទៀតមានក្បាច់មួយជួររត់តាមព្រុំហើយចុះពីព្រុំទៅចុងចែង ដែលហៅថា «នាងច្រិល»៕

























Comments
Post a Comment