ញាក់សាច់!! ក្រុមហ៊ុនអាកាសចរណ៍ VietJet Air ចេញ​ប្រក្រតិទិន​ឆ្នាំ ២០១៨ សុទ្ធតែ​ស្រីៗ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​



នៅពេល​អ្នក​គិត​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air នោះ​អ្នកនឹង​នឹកឃើញ​ភ្លាម​ដល់​ក្រុម​តារា​បង្ហាញ​ម៉ូត និង​អ្នកបម្រើ​លើ​យន្តហោះ​ក្នុង​ឈុត​ប៊ី​គី​នី​។ ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​នេះ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានចេញ​ផ្សាយ​ជាថ្មី​ម្តងទៀត​នូវ​ប្រក្រតិទិន​ឆ្នាំ ២០១៨ ដែលមាន​តារា​បង្ហាញ​ម៉ូត​ស្លៀកពាក់​ខោអាវ​ទ្រនាប់​ជាមួយនឹង​ពណ៌​របស់​ក្រុមហ៊ុន គឺ ក្រហម​និង​លឿង​។​

​ប្រធានបទ "​ការបង្ហាញ​ម៉ូត​នៅ​កាប៊ីន​យន្តហោះ​" ឆ្នាំនេះ គឺ​ឃើញ​តារា​បង្ហាញ​ម៉ូត​ថត​ជាមួយ​អ្នកបម្រើ​យន្តហោះ​និង​បុគ្គលិក​ផ្សេង​ពីមុន​។ ក្នុងចំណោម​នោះ មាន​នាង សេ​លីន ហ្វ្រា​ន (Celine Franch) តារា​បង្ហាញ​ម៉ូត​អាមេរិក​អាយុ ២០ ឆ្នាំ ដែលមាន​អ្នកគាំទ្រ​ជាង ៩៥០.០០០ នាក់​នៅលើ Instagram និង​ជ័យលាភី​រង​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រវាល ២០១៧ របស់​ថៃ គឺ​នាង ក្វាន់​ឡា​ដា រុង​ក្រូ​ចំប៉ា​។ ជ័យលាភី​រង​តារា​បង្ហាញ​ម៉ូត​វៀតណាម​ក្នុង​ការប្រឡង​តារា​បង្ហាញ​ម៉ូត​អាស៊ី​ឆ្នាំ ២០១៧ នាង មីង ទូ ង្វៀន ក៏បាន​ចូលរួម​នៅក្នុង​ការថត​រូបនេះ​ផងដែរ​៕




 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



Comments