កុម៉្មង់តុក្កតាបម្រើផ្លូវភេទដែលចម្លងរូបរាង តារាស្រីភាពយន្តកូនជ្រូកជប៉ុន នាង Yui Hatano លទ្ធផលបានត្រឹម...



បរទេស៖

បុរសម្នាក់ បានត្រឹមតែខកចិត្ត ក្រោយពីបានកុម្ម៉ង់ទិញតុក្កតាបម្រើផ្លូវភេទ ដែលគេផលិតឡើង ដោយចម្លងចេញពីរូបរាងរបស់តារាស្រីនាង Yui Hatano ។ 

នាង Yui Hatano ដែលមានអាយុ ២៩ ឆ្នាំ គឺជាតារាស្រីដ៏ល្បីល្បាញមួយរូប ក្នុងវិស័យភាពយន្តកូនជ្រូករបស់ជប៉ុន។  







នាង Yui Hatano

បុរសដែលគេមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានកុម្ម៉ង់ទិញតុក្កតាបម្រើផ្លូវភេទតាមអនឡាញ ក្នុងក្តីរំពឹងថា ទំនិញដែលលោកទិញនោះ នឹងមានលក្ខណៈដូចទៅនឹងស្រីស្អាត Yui Hatano ដែលរូបលោកចាត់ទុកថាជាអាយដល (Idol) របស់ខ្លួន។
យ៉ាងណាមិញ ពេលទំនិញបានមកដល់កាលណា លោកស្រាប់តែស្រងាកចិត្តស្តូកតែម្តង ព្រោះតុក្កតាបម្រើផ្លូវភេទនោះ គ្មានត្រង់ណា ដូចតារាស្រី Yui Hatano សោះឡើយ។  







តុក្កតាបម្រើ​ផ្លូវភេទ ដែលលោក​បានទិញ






នាង Yui Hatano

ជាមួយគ្នានេះ គេ​ក៏មិនច្បាស់ដែរថា នាង Yui Hatano បានយល់ព្រម​​ ឲ្យគេផលិត​វា​យកទៅលក់​លើ​ទីផ្សារ ឬយ៉ាងណានោះ។
គួរបញ្ជាក់ថា Yui Hatano បានប្រឡូកចូលវិស័យភាពយន្តកូនជ្រូករបស់ជប៉ុនអស់រយៈពេលប្រមាណជា ១០ ឆ្នាំហើយ មកទល់បច្ចុប្បន្ន។

ភាពល្បីល្បាញរបស់នាង បានជម្រុញឲ្យក្រុមហ៊ុន EasyCard របស់តៃវ៉ាន់ ផលិត​កាតអ្នកដំណើរមួយប្រភេទ ដែលមានរំលេចនូវរូបរបស់នាងទៀតផង ហើយកាត​នោះត្រូវបានគេលក់ដាច់យ៉ាង​លឿន ត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕ 








Comments