វីវរហើយបុគ្គលិកខារ៉ាអូខាកូឡូសូជាង១០០នាក់ត្រៀមដាច់បាយបន្ទាប់ពីបែកធ្លាយវីដេអូស្រីស្អាតអាក្រាតល្វែងលើហើយពេលនេះអ្នកគ្រប់គ្រងចេញមុខបកស្រាយថា



ជាមួយគ្នានេះដែរ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ លោក ប៉ែន រី​ណា អ្នកគ្រប់គ្រង KTV កូ​ឡូសូ (COLOSO) ​បាន​បកស្រាយ​ថា មូលហេតុ​ដែលនាំឱ្យ​មាន​ការផ្អាក​នេះ គឺដោយសារ​មាន​ការភ័ន្តច្រឡំ ព្រោះ ភ្ញៀវ​ដែល​ចូល​ក្នុង​បន្ទប់​លេខ​៥០១ នោះបាន​ជួល​បន្ទប់​នោះ​ដាច់ ហើយ​នាំ​ស្រី​មក​ពី​ខាងក្រៅ​ចូល​មក​ជាមួយ​ផង ពោល​គឺ​មិនមែន​ជា​ស្រី​បម្រើ​នៅក្នុង​ខារ៉ាអូខេ នេះ​ទេ ។




ទោះជា​យ៉ាងនេះក្តីលោក បាន​ទទួលស្គាល់ថា ការ​បង្ហោះ​រូបភាព​អាសអាភាស នេះ គឺ ជាការ​ចន្លោះប្រហោង មើល​មិន​គ្រប់​ជ្រុងជ្រោយ​របស់​អ្នកមើលការខុសត្រូវ ដែល​បណ្តោយ ឱ្យ​ភ្ញៀវ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដូចនេះ ។



លោកបន្តថា ចំពោះ​ការផ្អាក​ដំណើរការ​នេះ បាន​ធ្វើ​ឱ្យ​បុគ្គលិក​ប្រមាណ​១២០​នាក់ គ្មាន​ការងារ​ធ្វើ ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ ។ ដូច្នេះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​បុគ្គលិក​ទាំងអស់​នោះ លោក​សំណូមពរ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ និង អាជ្ញាធរ​ដែនដី មេត្តា​អនុញ្ញាត ឱ្យ​ខារ៉ាអូខេ​នេះ បាន​បើក​ដំណើរ​ឡើង​វិញ ដោយ​លោក​សុំ​សន្យាថា នឹង​មិន​ឱ្យ​មាន​បញ្ហា​ទាំងអស់នេះ កើតឡើង​ទៀត​ទេ ៕



































Comments