
ទេពធីតាច្រមក់ !!! ចាប់កំណើតនៅនេប៉ាល់សូម្បីនាយករដ្ឋមន្ត្រីក៏ត្រូវអោនក្បាលគោរពទេពធីតាតូចដែរ
ក្មេងស្រីវ័យ៧ឆ្នាំម្នាក់ឈ្មោះ យូនីកា ត្រូវបានគេ គោរពបូជាដូចជាព្រះ និងមិនឲ្យប៉ះដីនោះទេ ពោលគឺឪពុកម្ដាយរបស់នាងត្រូវពរនាងជានិច្ច ហើយសូម្បីតែនាយមករដ្ឋមន្ដ្រីប្រទេស នេប៉ាល់ ក៏ត្រូវតែឳននៅចំពោះមុខនាងដែរ។


ក្មេងស្រីម្នាក់នេះ ត្រូវបានគេប្រកាសថា នាងជាទេពធីតាកុមារី ដោយសារតែនាងមានរោមភ្នែកដូចជារោមភ្នែកគោ និងមានសំលេងច្បាស់ដូចជាសត្វទា។ បច្ចុប្បន្នឪពុកម្ដាយរបស់ក្មេងស្រីបានឈប់ពីការងាររបស់ពួកគេ ដោយសារតែនៅក្រោមប្រពៃណីហិណ្ឌូ នាងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះនោះទេ លើកលែងតែសម្រាប់ឳកាសពិសេសណាមួយ ហើយសូម្បីតែជើងរបស់នាងក៏មិនអាចប៉ះដីបានដែរ ហើយសូម្បីតែលោកនាយករដ្ឋមន្ដ្រី នេប៉ាល់ លោក ពូស្ប៉ា កាម៉ាល់ ដាហាល់ ក៏ត្រូវឳននៅចំពោះមុខទេពធីតាកុមារី ដើម្បីសម្ដែងការគោរព រួមជាមួយមនុស្សរាប់ពាន់នាក់នៅក្នុងពិធីបុណ្យសាសនាសុំទឹកភ្លៀង។


ម្យ៉ាងវិញទៀត ក្មេងស្រីរូបនេះនឹងនាំសំណាងល្អទៅដល់អ្នកទាំងឡាយណា ដែលបានសម្លឹងមើលមុខនាង បន្ទាប់ពីត្រូវបានប្រកាសដោយក្រុមបូជាចារ្យ និងមន្ដ្រីរាជការ ដែលនាងដូចជាព្រះទេពធីតាឌូកា នៃសាសនាហិណ្ឌូផងដែរ។ ប៉ុន្ដែនៅពេលដែលយូនីកាពេញវ័យនាងនឹងក្លាយទៅជាមនុស្សធម្មតាវិញ។


លោក រ៉ាម៉េស បាចរ៉ាឆាល់រីយ៉ា ឪពុកក្មេងស្រីបាននិយាយថា នៅពេលកូនស្រីរបស់លោកត្រូវបានជ្រើសរើសជាទេពធីតាកុមារី ព្រោះដោយសារតែទេពធីតាកុមារី ត្រូវបានគេចាត់ទុក និងគោរពថាជាព្រះរស់ក្នុងប្រទេសនេប៉ាល់។
ចំណែកម្ដាយក្មេងស្រី យូនីកា ដែលជាអ្នកផាត់មុខកូនស្រីទៅតាមគំរូដើមឲ្យមើលទៅលេចធ្លោដូចជាព្រះបានសារភាពថា គាត់មានអារម្មណ៍សោកស្ដាយ ដែលកូនស្រីមិនអាចរីករាយនៅក្នុងជីវិតធម្មតាដូចគេឯង។ គួរបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យថាជាទេពធីតាកុមារីចាប់កំណើត គឺកុមារីនោះត្រូវតែមាន រោមភ្នែកដូចគោ ភ្លៅដូចក្ដាន់ និងមានសំលេងច្បាស់ដូចជាសត្វទា៕


Comments
Post a Comment