ពូជ​អម្បូរ​មនុស្ស​យក​បងប្អូន​បង្កើត​ធ្វើ​ប្ដី​ប្រពន្ធ​ហេតុអ្វីបានជាគេហាមមិនឲ្យយកបងប្អូនបង្កើតធ្វើជាប្ដីប្រពន្ធ



ពូជ​អម្បូរ​មនុស្ស​យក​បងប្អូន​បង្កើត​ធ្វើ​ប្ដី​ប្រពន្ធ​

 

ពេល​អាន​មកដល់​ត្រង់នេះ មិត្ត​អ្នកអាន​អាច​វាស់​ភ្នែក​មើលទៅ​រូបភាព​បុរស ២ នាក់ ​ដែលមាន​រូបរាង​ស្រដៀង​នឹង​កូនភ្លោះ​តែ​ជាការ​ពិត​គេ​ជា​កូន​ដែល​កើតចេញពី​បងប្អូន​បង្កើត​យកគ្នា ។ ពិតមែន​ដែល​កូន​ដែល​កើតចេញពី​បង​ចេញមក​មាន​អវយវៈ​គ្រប់​ ៣២ ប្រការ​មែន ​តែ​ពិការភាព​មាននៅ​សព្វ​រាងកាយ​របស់គេ ។ ក្មេង​ដែល​កើតចេញពី​បងប្អូន​បង្កើត​យកគ្នា​នេះ ក្រៅពី​មាន​រាងកាយ​ពិការ​ហើយ​នោះ គេ​ក៏ត្រូវ​រស់នៅ​ទាំង​ទុក្ខវេទនា​ពី​អា​ការៈដែល​ហៅថា ស៊ី​រៀល ខេ​បី​លី ឆេ​ធិ​ង​ ឬ ភាព​ចំ​ខ្សោយ​ដែល​កើតចេញពី​គ្រប់​ប្រព័ន្ធ​នៃ​រាងកាយ ។​

​វា​ជា​រោគ​ដែល​កើតចេញពី​ភាពច្របូកច្របល់​នៃ​ហ្សែ​ន ឬ​ប្រព័ន្ធ​ពូជ​ដែល​ដូចគ្នា​នោះឯង​បើតាម​ការកត់ត្រា​ពី​អតីត​កាលពី​អ្នកមាន​កេរ្ដិ៍ឈ្មោះ​ដែល​បាន​រួមរ័ក​ក្នុង​សាច់ឈាម​តែមួយ​មាន​ដូចខាងក្រោម​នេះ ៖

 

​លោក ឆាល​ដា​វីន អ្នកបង្កើត​ច្បាប់​អធិប្បាយ​ពី​ការកកើត​នៃ​វត្ថុ​មានជីវិត​នៅលើ​ពិភពលោក រួមទាំង​ប្រព័ន្ធ​សាច់ញាតិ​របស់ខ្លួន​លោក ឆាល​ដា​វីន ទទួលបាន​រំ​លោះ​ដឹង​អស់ទាំងនោះ​ពីបទ​ពិសោធន៍​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់លោក ព្រោះ​លោក​បាន​រៀបការ​ជាមួយ​បងប្អូន​ជីដូនមួយ ។​




 
​តាម​ការកត់់ត្រា​ពី​គម្ពី​របៃ​បឺ​ល របស់​ជនជាតិ​គ្រី​ស្ទ ក្នុង​វគ្គ​ជី​ណេ​ស៊ី​ល  XX ១២ បាន​ពោលថា ពី​ភាព​ជួរជាតិ​ដែល​មនុ​ស្សបាន​សាង​ឡើង​តាមរយៈ​រួមភេទ​ក្នុង​សាច់ឈាម​តែមួយ រួច​កើត​ផល​អាក្រក់​ឡើង ។ លោក អាប់ ប្រាំ​ហាំ បាន​យក​កូនស្រី​បង្កើត​ខ្លួនឯង ធ្វើ​ឲ្យ​លោក​រាប់​សាច់ញាតិ​មិនត្រូវ លោក​ពោលថា នាង​ត្រូវជា​បងស្រី​របស់​កូន​ក៏​ថា​បាន ហើយ​ជា​កូនស្រី​របស់ខ្ញុំ​ក៏បាន តែ​ពេលនេះ​នាង​ប្រពន្ធ​របស់ខ្ញុំ និង​ជា​ម្ដាយ​របស់​កូន​ខ្ញុំ​ផងដែរ ។​

 

​សូម្បីតែ​លោក ម៉ូ​លេ មេដឹកនាំ​ជនជាតិ​អ៊ីស្រាអែល ដែល​ភៀសខ្លួន​ចេញពី​ដែនដី​អេ​ហ្ស៊ី​ប មកកាន់​ដែនដី​របស់​ព្រះ នៅក្នុង​គម្ពីរ​បានបញ្ជាក់​ថា ឪពុក​របស់គេ​គឺ អាប់​រ៉ាំ រៀបការ​ជាមួយ​បងស្រី​របស់ខ្លួន ឬ ត្រូវជា​អ៊ំស្រី​របស់លោក មូ​សេ ឈ្មោះ ចូ​ឆា​ប៊េ​ត នោះឯង ។​

​សត្វ​ខ្លា​ឈី​តា ជា​អម្បូរ​សត្វ​ដែល​មិន​ធ្លាប់​បំបែកហ្វូង​ទៅណា​ទាល់តែសោះ ពួកវា​បង្កាត់​ពូជ​នៅក្នុង​ហ្វូង​តែមួយ មិន​ថា​ជា​មេ ឬ​បងប្អូន​បង្កើត​នោះទេ ។ រយៈពេល​ត​ទៅមុខទៀត ពូជ​ខ្លា​ឈី​តា​នឹង​កាន់តែ​ចុះខ្សោយ​ទៅៗ រហូត​មានតម្រូវថា នឹង​ដាច់​ពូជ​ពី​ពិភពលោក​នា​ឆាប់ៗ​ខាងមុខនេះ ។​




 
លទ្ធិ​សាសនា នៅក្នុង​គ្រី​ស្ទ​សាសនា​និកាយ​កាតូលិក​គេ​មិន​ហាមប្រាម​ចំពោះ​កូនចៅ​តំណទី​២ second cousine រៀបការ​រស់នៅ​ជាមួយគ្នា​តាម​ប្រពៃណី​នោះទេ ។​

 

​លោក ហ៊ី​ទ្លែ​រ  បុគ្គល​ដែលមាន​ឈ្មោះថា ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិ​អ៊ីស្រាអែល ក្នុង​សង្គ្រាមលោកលើកទី​២​ក្រោយពេល​គេ​សិក្សា​ពី​ប្រវត្តិ​នោះ ទើប​គេ​លែង​ចម្លែក​ចិត្តត្រង់​ថា ហេតុអ្វី​ក៏​គេ​មាន​ចរិត​កាច​សាហាវ​នោះ ឪពុក​របស់លោក ហ៊ី​ទ្លែ​រ ជាម​ន្ដ្រី​សង្ឃ​ជាន់ខ្ពស់​ឬ​រាជាគណៈ​ក្នុងសម័យ​នោះ មុនពេល​បួស​ជា​បុព្វ​ជិត​ឪពុក​របស់គេ​បាន​រៀបការ​ជាមួយនិង​បងស្រី​ប្អូនស្រី ឈ្មោះ ផ័​ឡា ជា​ស្ដ្រី​ខ្នង​គម​ទៀតផង លោក ហ៊ី​ទ្លែ​រ បានក្លាយ​ទៅជា​ក្មេង​ដែលមាន​ចិត្តទន់​ជ្រាយ​យ៉ាង​ងាយ ព្រោះ​លោក​មាន​ដំបៅ​ក្នុង​បេះដូង​យ៉ាងជ្រៅ ។​




ក្ស​ត្រី​យ៍​កា​ឡូ​ស​ទី ២ នៃ​ប្រទេស​អេស្បាញ ក្នុង​ប្រវត្តិសាស្ដ្រ​បាន​កត់ត្រា​ទុក​ថា រាជវង្ស កា​ឡូ​ស បាន​យក​បងប្អូន​បង្កើត​មក​រហូត​ធ្វើឱ្យកូនចៅ​ដែល​ចាប់កំណើត​មក កើតមាន​ភាព​ពិការ​ដែល​ហៅថា ហាប់ ល្បឺ​កចូវ​។ រោគ​នេះ​មាន​អណ្ដាត​រីក​ធំ​ពេញមាត់ មិនអាច​ឱ្យ​ទំពារ​អាហារ​បាន រួមទាំង​មាន​រូបរាង​ខុស​ប្រក្រតី មិនអាច​ធ្វើជា​ឪពុក​គេ​ឬ​ស្នងរាជ្យ​បន្ដទៀត​បាន ។​
​លោក អែល​វី​ស ប្រ៉េ​ស​លី មាន​ពត៌មាន​លេច​ឮថា លោក អែល​វី​ស មាន​សកម្ម​ភាពមិន​គ​ប្បី​ជាមួយ​ម្ដាយ ក្រោយពេល​ឪពុក​ស្លាប់ទៅ ។ លោក អែល​វី​ស ធ្លាប់​ដេក​គ្រែ​ជាមួយ​ម្ដាយ ក៏ប៉ុន្ដែ​ព័ត៌មាន​នេះ​ពុំមាន​ប្រភព​ណាមួយ​បញ្ជាក់ថា ជា​ការពិត​ប៉ុន្មាន​ភាគរយ​នោះដែរ ។ លោក ពឺ​ទ័​រ វីត​មឺ​រ គ្រូពេទ្យ​ចិត្ត​ប្រចាំ​គ្រួសារ​លោក អែល​វី​ស និង​ជា​អ្នកនិពន្ធ​ប្រវត្តិ​លោក អែល​វី​ស បាន​បញ្ជាក់ថា ម្ដាយកូន ២ នាក់​នេះ ត្រូវ​រងទុក្ខវេទនា​ពី​រោគ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Lethal Mother and son Enmeshment Syndrome អាការរោគ​នេះ​ចូលចិត្ត​រស់នៅ​ឯកោ សោកសៅ ដេក​យល់សប្ដិ​អាក្រក់ៗ ស៊ី​ច្រើន សន្សំ​របស់​ចម្លែកៗ និង ទោរទន់​ទៅរក​គ្រឿងញៀន ។​




​ឃ្លី​អូ​ផាត់​ត្រា នេះ​គឹជា​គំរូ​ដើម​នៃ​ការរួមរ័ក​ក្នុង​សាច់ឈាម​តែមួយ​នៃ​រាជវង្ស​ព្រះ​នាង ឃ្លី​អូ​ផាត់ ព្រះ​អាណាចក្រ​អៃ​ឃុ​ប​បូរាណ ស្ថិតក្នុង​រាជវង្ស​ប៉ា​តូ​ឡេ​ម៉ា​អឺ​ក ដែល​បុព្វបុរស​បានកំណត់​ច្បាស់​ទុកឱ្យ​រៀបការ​ក្នុង​សាច់ឈាម​តែមួយ​ចក្រពត្តិ​រ៉ូ​ម៉ាំង ព្រះ​នាង​ធ្លាប់​រៀបការ​ជាមួយ​ប្អូនប្រុស​អាយុ ១២ ឆ្នាំ​រួចមកហើយ​ដែរ ។​
​ជឺ​រី​ឡេ​វី​ស ជា​តារា​សម្ដែង​ជនជាតិ​អង់គ្លេស បច្ចុប្បន្ន​គេ​បានមក​នៅក្នុង​ហូលីវូដ ហើយ​ធ្លាប់បាន​បង្កើត​សារពត៌មាន​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ ១៩៥០ នៅក្នុង​ទីក្រុង​កេ​ត​វីត ដោយ​លោក​បាន​រៀបការ​ជាមួយ​ចៅស្រី​អាយុ​ត្រឹមតែ ១៣ ឆ្នាំ ។​

​ចក្រពត្តិ​កា​លិ​កូ​ឡា បាន​ត្រាស់​បញ្ជា​ឲ្យ​ប្រែ​ច្បាប់​គ្រប់គ្រង​គ្រួសារ​ជាថ្មី ដោយ​អនុញ្ញាតឱ្យ​បងប្អូន​អាច​រៀបការ​ជាមួយគ្នា​បាន ។ លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​ទ្រង់​បាន​សុខ ព្រោះ​បាន​នែ​ប​និត្យ​ជាមួយនិង​ចៅស្រី​ខ្លួន​ដល់​ទៅ​៣​នាក់​នោះ ៕

Comments