តោះភ្លេចនៅបងប្អូនកំពូលបុរសសម្បុរខ្មៅបានដៃគូរជីវិតសម្បុរសកូនចៅកាត់ចិនលូវនេះខាងភរិយាបានបង្ហោះសារទឹកភ្នែកមួយពំុនឹកស្មានដល់







អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់ភ្លេចបុរសកំពូលសំណាងម្នាក់នេះទេមែនទេ?? ថ្ងៃនេះគាត់បានបង្ហោះសារតាមរយៈហ្វេសបុកអំពីរឿងរ៉ាវជីវិតជាមួយ​និងប្រពន្ធ​របស់​គាត់ដែលបុរសៗមួយចំនួនតែងតែលួចច្រណែននឹងគាត់។ តោះកុំអោយរងចាំយូរទៅអានទាំងអស់គ្នាថាតើជីវិតប្ដីប្រពន្ធរបស់គាត់កំសត់​

យ៉ាងណា៖

 
















"អ្នកដឹងបានដឹងពីជីវិត ប្តីប្រពន្ធខ្ញុំ ទំរាំបានមានថ្ងៃនេះ ឆ្លងកាត់រឿងលំបាកច្រើន ប្តីញុមមិនមែនកូននាក់មាន ក៏មិនមែនអ្នករកសុី រឺថៅកែអីទេ គាត់គ្មានអីទេ មានដែរមានម៉ូតូអាកុបចាស់ ១ តែម៉ូតូហ្នឹងម៉ូតូម៉ាក់គាត់ទៀត គេឆ្ងល់គ្រប់គ្នា សូប្បីម៉ាក់ញុមគ្រួសាញុមក៏ឆ្ងល់មិចញុមមិន រៀបការយកយកប្តីទៅក្រៅប្រទេសគេនោះមាមហើយកូនខ្សែចិនទៀត តែញុមបែប្រឆាំងម៉ាក់ញុម ហើយញុមនិងរៀនរកលុយចាយដោយខ្លួនអែង ញុម និងប្តី កាលពីនៅជាសង្សា ឌុបគ្នាទៅធ្វើការ ចូលពីព្រឹកចេញ វិញល្ងាច ម៉ោង ៥ ពួកយើងតែងតែច្រកបាយម្ហូប ពីផ្ទះញាំ ព្រោះសន្សំលុយទកសំរាប់គោលដៅយើងទាំងពី ទៅធ្វើកាយឺត មិនបានចូលប្រជុំគេកាត់ប្រាក់ខែ សល់បានម៉ាន ២នាក់ សល់150$ ក្នុង១ខែ ធ្វើកាបណ្តើ រក មុខជំនួញជាមួយគេបណ្តើ ខំសន្សំទិញបាន ជញ្ចៀនពេជ្យទុកថ្ងៃអនាគតយើងទាំងពីរ
 
















ម៉ាក់ញុមគាត់ក៏សប្បាយចិត្តដែរ ដែលញុម វ័យប៉ុនណ្ណឹងចេះរកទុកដាក់ចឹង តែគាត់នៅតែនិយាុអោយញុម រៀបកាជាមួយអ្នកផ្សេង ញុមមិនមាត់ ញុមគិតតែខំសំរេចគោលដៅ ប្តីញុមបានបង្រៀនណែនាំ មុខជំនួញផ្សេងផ្សេង ព្រោះគាត់ធ្លាប់មានបត់ពិសោធច្រើន ចរិកក្មេង ឡិកឡោះញុមក៏ប្រែប្រួលចេះគិតច្រើន ចូលចុះចំណោមអ្នកធ្វើមុខជំនួញនិងគេ ក្រោយមកសន្សំលុយទិញបាន luxes 300 ពណ័សរ បន្ទាប់មកពួកញុុម ទៅជួបម៉ាក់ញុុម សំណាងណាស់ ពូពូ មីង និងអាម៉ា ញុម ស្រលាញ់ និងចូលចិត្តប្តីញុមណាស់ ទាំងអុំ ទាំង អាម៉ា ជួយនិយាយអោយញុម បើវាស្រលាញ់គ្នាអោយសករលាញ់ទៅ រៀបការអោយវាទៅ វាធំហើយវាដឹងខុសត្រូវ វារៀបការហើយ វាចេះរកសុី ចិញ្ចឹមជីវិតវាហើយ អនាគតវា អោយវាសំរេចខ្លួនអែងទៅ វីសា ខ្មៅមែនតែវាសង្ហាដែរតើ ខ្លាចកូនក្រអី បើ លូវពួកវា ធ្វើការកលុយចិញ្ចឹមខ្លួនអែងបានហើយហ្នឹង ញុមនេះនិងប្តីអរនោះអរ តែមានកាលំបាកខ្លាំងពេលថ្ងៃការជិតមកដល់ហើយលុយក៏មិនមានគ្រប់គ្រាន់។











កាលសន្សំ ការផ្តល់កំលាំងចិត្តអោយគ្នា បងចេះ អូនចេះ តែមិនមែនពួកយើងមិនដែលឈ្លោះគ្នាទេ គឺ ឈ្លោះ តែ អត់និយាយរកគ្នាតែ ២ ភ្លេតក៏ត្រូវគ្នា ព្រោះ កាលណាឈ្លោះប្របែកច្រើនពេកយូពេក ធ្វើអោយគោលដៅដែលយើងមានវាអាចនិងបាត់បង់ ដូច្មេះ ពួកយើង តាំង ពីនៅសង្សាពួកស្រលាញ់គ្នា គឺមានគោលដៅ មិនស្រលាញ់គ្មាធម្មតា ចង់បែកបែក រឺស្រលាញ់ ១ឆាវនោះទេ និយាយទៅ គេសួរច្រើន មិចបានញុមស្រលាញ់គាត់ គឺថា គាត់គ្រាន់មានសំបុរខ្មៅខុសគេបន្តិចមែន តែគាត់ជាមនុស្សដែលស្រលាញ់អោយតំលៃលើញុុម ស្រលាញ់មិនមែនលេងសើច គាត់ដឹងខ្លួនថាគាត់មិនមានអ្វីដូចគេ
 
















តែគាត់ជាមនុស្សមានគោលដៅច្បាស់លាស់ បើគាត់និយាយហើយគឺគាត់ធ្វើអោយបាន ដូច គាត់ខំរកលុយដើមប្បីរៀបការជាមួយញុមចឹង នេះជាគោលដៅគាត់ ស្រណោះពាក្យ១ម៉ាត់ពេលដែលស្រលាញ់គ្នាគាត់មិនមានលូយចាយច្រើទេ តែគាត់តែងតែទិញកាហ្វេអោយញុមញាុំរាល់ថ្ងៃ ព្រោះញុមចូលចិត្តផឹក គាត់ថា គាត់អត់លុយមិចក៏គាត់មានលុយទិញកាហ្វេអោយអូនផឹកដែរមនុស្សមិនែនស្រលាញ់ប្រុស មានលុយ រឺទាល់តែសង្ហាដែរ តាមពិត ស្គាល់ចិត្តគ្នា យល់ចិត្តគ្នាក៏ស្រលាញ់គ្នា ហើយ ១ ទៀតអាចថា ពួកញុមជាគូគ្នាពីជាតិមុន និយាយមែនណា ព្រោះគ្រូទាយ និង ចិនសែ ធ្លាប ទាយថាញុមចឹង និយាយត្រួសត្រួស ព្រោះមនុស្ស 90% យល់ច្រលំ ថាញុមស្រលាញ់ឃើញអីផ្សេងណោះវិញ ខ្វះអី គូស្នេហ៍ ខ្មៅគូរ និង សរ ហ៎"៕



















Comments