
ជាការពិត មានហេតុផលច្រើនដែលញ៉ាំងអោយប្រវត្តិសាស្រ្តប្រទេសជាតិមួយ ឈានទៅដល់ការបាត់បង់ ដោយ សារតែ កត្តាមនុស្ស កត្តាធម្មជាតិ និង វិបត្តិសង្គ្រាម ជាប្រវត្តិសាស្រ្ត ជាដើម ។

ដូច្នេះ ដើម្បី ធានា អោយ បានថា ប្រវត្តិសាស្រ្ត អតីត កាល ត្រូវ បានក្រើនរំលឹកមកវិញនាពេល បច្ចុប្បន្នកាល និងបន្តរក្សាទុក មិនងាយបាត់បង់ ដល់ អនាគតកាលអ្នកជំនាញបច្ចេកវិទ្យាពីតំបន់ អឹរ៉ុប លោក Eric Lemaresquier បាន ប្រើ ប្រាស់ បច្ចេក វិទ្យាទំនើប ក្នុងការបោះពុម្ព 3D Printing បន្ទាប់ពី 3D scanning ។ Lemaresquier អ្នកជំនាញ មកពីមន្ទីរបច្ចេកវិទ្យា
leFabShop
និងជាអ្នក គ្រប់គ្រងក្លឹបបច្ចេកវិទ្យា
leFabClub
ពីទីក្រុង ប៉ារីស ប្រទេសបារាំង។ ក្លឹប បច្ចេកវិទ្យា leFabClub របស់លោក ផ្តល់ជូននូវការគាំទ្រ ក៏ដូចជា ហ្វឹកហ្វើន ដល់សហគ្រិន ផ្តល់ជូននូវការងារ ដល់ក្រុម មនុស្សពុំទាន់មានការងារធ្វើ ក៏ដូចជា ផ្តល់ជូននូវវគ្គហ្វឹកហ្វើនបច្ចេកទេស ក្នុងន័យអភិវឌ្ឍន៍គំនិត អាជីវកម្ម ឈានទៅដល់ភាពជោគជ័យនៃគម្រោងបច្ចេកវិទ្យាណាមួយ ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទំនើប រួមមានដូចជា photogrammetric scanning, 3D model- ing software និង 3D printing លោក Lemaresquier បានសម្រេចសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យជាទី បំផុតក្នុងការ បង្កើតស្នាដៃសិល្បៈ ព្រះកេស ស្តេចខ្មែរ ព្រះបាទសូរិយាវរ្ម័នទី១ អោយ មានសភាព ល្អស្អាតឡើងវិញ គួរជាទីមោទន។

គោលគំនិតចម្បង ក្នុងការ បង្កើតស្នាដៃសិល្បៈ ព្រះកេស ស្តេចខ្មែរដែលរង ការខូចខាត អោយល្អ ស្អាតឡើងវិញ លោក Lemaresquier និង សហការី បានធ្វើការ សហការណ៍គ្នា ដោយផ្តិតរូបថត ព្រះកេស រងការខូចខាតច្រើនជាង ២០០ សន្លឹក ពីគ្រប់មុំទាំងអស់រួចបញ្ជូលទៅជាសិល្បៈ Digital តាមរយៈការប្រើប្រាស់ Autodesk Memento software ។
ក្រោយមកទិន្នន័យដែលទទួលបាន ត្រូវ យក មកសិក្សាបន្តតាមកម្មវិធី Pixologic Zbrush ខណៈ សហការីទាំងអស់ បានប្រើប្រាស់កម្មវិធីផ្លូវការទាំងអស់ ក្នុងការ ចាក់បំពេញចំនុចខ្វះខាត ទៅលើ ព្រះកេសស្តេចខ្មែរ ដែលរងនូវការខូចខាត រហូត ឈាន ដល់ សម្រេចបាន ផលិតស្នាដៃ សិល្បៈថ្មី ពេញលេញ ល្អស្អាត អនុលោម ទៅតាម រូបភាពដើម ។ តាមការ គូសបញ្ជាក់ជាក់ស្តែង ពីលោក Lemaresquier អោយដឹងថា ដើម្បី ធានា អោយបាន ការសម្រេចបាននូវ ស្នាដៃសិល្បៈជារូបភាព ជាក់ស្តែង ជាគំរូ 3D ក្រុមការងារបស់លោក បានប្រើប្រាស់ បច្ចេកវិទ្យា បោះពុម្ព 3D ដ៏ទំនើបជាទី បំផុតនោះគឺ
Mcor IRIS SDL paper-based 3D printer
ឈានដល់ទៅការបង្កើត ពណ៌ដូចទៅនឹង សភាពដើម ។

ជាលទ្ធផល ស្នាដៃសិល្បៈដ៏អស្ចារ្យមួយនេះ សម្រេចបានដោយជោគជ័យ ក្រោយពីមានកិច្ចខិតខំ ប្រឹងប្រែង ពីសំណាក់ សហការី គួបផ្សំជាមួយនឹងបច្ចេកវិទ្យាបោះពុម្ព 3D ។ លោក Lemaresquier មានក្តីសោមនស្ស ក្នុងការសិក្សានិងស្រាវជ្រាវ រហូតសម្រេចបាន ស្នាដៃ សិល្បៈ វប្បធម៌ខ្មែរ លើក នេះ ខណៈលោកមានក្តីសង្ឃឹមយ៉ាងមុតមាំអោយដឹងថាដំណើរការ Mcor IRIS និងចូលរួមចំណែក ក្នុងការការពារ អភិរក្ស កែច្នៃឡើងវិញ ស្នាដៃសិល្បៈ ដល់ សារមន្ទីរ ដល់រដ្ឋាភិបាល ក៏ដូចជា ដល់ បណ្តាអង្គការពាក់ព័ន្ធជាដើម ។


គួររំឮកថា ប្រាសាទ ព្រះវិហារ កសាងទ្បើងដោយមហាវីរក្សត្រ ពីរអង្គ គឺ ព្រះបាទសូរិយាវរ្ម័ន ទី ១ ដែលសោយរាជចាប់ពីឆ្នាំ១០១០ ដល់១០៥០ ដើម្បីឧទ្ទិសអាទិទេពព្រះសេវ ដែលមានព្រះនាមថា ព្រះបាទសិក្ខារេស្វរៈ និង បន្តកសាងដោយព្រះបាទសូរិយវរ្ម័ន ទី ២ ដែលសោយរាជពីឆ្នាំ ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសព្រះរាជគ្រូរបស់ព្រះអង្គ ព្រះនាមទិវាករ ។ ការស្គាល់ពីប្រវត្តិប្រាសាទនេះ តាមរយៈសិលាចារិកដែលមាន ៤ ផ្ទាំង៕
Comments
Post a Comment