ចង់ដាច់ផ្ងាគូស្នេហ៍វ័យក្មេងបបួលគ្នាមកចុះបញ្ជីរៀបអាពាហ៍ពិពាហ៍គ្រប់គ្នាស្រឡាំងកាំងតែពេលដឹងកាពិតគឺចិងសោះ
(ប្រទេសចិន)៖ មានរឿងរ៉ាវដ៏គួឲ្យហួសចិត្តមួយបានកើតទ្បើងនៅ ការិយាល័យអត្រានុកូលដ្ឋាន ដោយមន្ត្រីមូលដ្ឋានបានស្រឡាំងកាំង ហួសចិត្ត ពេលឃើញគូស្នេហ៍ក្មេងៗមួយគូបានបបួលគ្នាមកស្នើសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ក្នុងសង្កាត់មួយនៅក្នុងប្រទេសចិន។ ក៏ប៉ុន្តែ មន្ត្រីអត្រានុកូលដ្ឋានបានបដិសេធភ្លាមៗមិនព្រមចុះឲ្យទេ ដោយសារពួកគេមើលទៅក្មេងៗពេក។
ប៉ុន្តែពេលគូស្នេហ៍បង្ហាញសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗបន្ថែមទៀត ទើបពួកគេប្ដូរចិត្តយល់ព្រមធ្វើឲ្យ។ ក្នុងលិខិតនោះបញ្ជាក់ថា ខាងស្រីអាយុ ២០ឆ្នាំ ហើយខាងប្រុសអាយុ ២២ឆ្នាំ។ មន្ត្រីខាងលើមានចម្ងល់ទើបសួរនាំ រួចពួកគេប្រាប់ថា ពួកគេបានកើតជំងឺក្រិនមិនអាចលូតលាស់ដូចមនុស្សធម្មតាបាន។
ខាងស្រីមានកម្ពស់ ១,៣០ម៉ែត្រ និងទម្ងន់ជិត ៣០គីឡូ គឺប្រហាក់ប្រហែលគ្នាជាមួយខាងប្រុសដែរ។ ជីវិតស្នេហារបស់ពួកគេកើតមានដំបូង បន្ទាប់ពីកម្មវិធីទូរទស្សន៍មួយអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស រួចហើយទំនាក់ទំនងពួកគេក៏ចាប់កើតមាន រហូតស្ម័គ្ររៀបការនឹងគ្នាតែម្ដង៕
Comments
Post a Comment